ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងមានកាមេរ៉ាសុវត្ថិភាព ! លួចម៉ូតូ១គ្រឿងនៅមុខសកល វិទ្យាល័យ UME នៅក្រុងសិរីសោភ័ណ

2 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ចោរ​២​នាក់ ដែល​ធ្វើ​សកម្មភាព​លួច​កា​.​ច់​សោក​ម៉ូតូ​១​គ្រឿង នៅ​មុខ​សកល​វិទ្យាល័យ UME ក្រោយ​ទទួល​ព័ត៌មាន​សមត្ថកិច្ច​បាន​ចាប់​៦​នាក់ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤…

បន្ទាយ​មាន​ជ័យ ៖ ចោរ​២​នាក់ ដែល​ធ្វើ​សកម្មភាព​លួច​កា​.​ច់​សោក​ម៉ូតូ​១​គ្រឿង នៅ​មុខ​សកល​វិទ្យាល័យ UME ក្រោយ​ទទួល​ព័ត៌មាន​សមត្ថកិច្ច​បាន​ចាប់​៦​នាក់ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​បន្ទប់​ជួល​មួយ​កន្លែង នៅ​ភូមិ​.​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

តាម​ព័ត៌មាន​ទទួល​បានឱ្យ​ដឹង​ថា មាន​ម៉ូតូ​១​គ្រឿង ម៉ាក់​ហុងដា​ឌ្រី​ម របស់​បុគ្គលិក​ធនាគារ​បាន​ដាក់​នៅ​បន្ទប់ ក្នុង​ចំណោម​ម៉ូតូ​ជា​ច្រើន នៅ​មុខ​សកល​វិទ្យាល័យ UME ស្រាប់​មាន​ចោរ​២​នាក់ ពាក់មួក​សុវត្ថិភាព ហើយ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង បាន​បើក​ចូល​កន្លែង​ដាក់​ម៉ូតូ ចោរ​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់​ទៀត​បាន​ចូល​ធ្វើ​សកម្មភាព​កា​.​ច់​សោ​.​ក​ម៉ូតូ រយៈពេល​ប្រមាណ​១៥​នាទី យក​បាន​សម្រេច បើក​គេចខ្លួន​បាត់ នៅ​អំឡុង​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤ ។

ម្ចាស់​ម៉ូតូ​បាន​បញ្ជក់​ថា ៖ ក្រោយ​ចោរ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​យក​ទៅ​បាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ និង​មាន​វត្ថុ​តាង​វី​ដេ​អូរ​កាមេរ៉ា​សុវត្ថិភាព​ចោរលួច​ម៉ូតូ ដោយ​កា​.​ច់​សោក​ម៉ូតូ​យក​ទៅ​បាត់ ហើយ​ទទួល​ព័ត៌មាន​ថា កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​ស្រី​១​នាក់ ។

ពាក់ព័ន្ធ​ករណី​ចោរលួច​កា​.​ច់​សោក​ម៉ូតូ​យក​អស់​១​គ្រឿង ខាង​សមត្ថកិច្ច​មិន​ទាន់​បាន​ផ្តល់​ព័ត៌មាន​នៅឡើយ​ទេ ដែល​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ចាប់​បក្ខពួក​បន្ត​ទៀត​តែ​ទទួល​ព័ត៌មាន​ដឹង​ពេល​នេះ ចាប់​ជនសង្ស័យ​៦​នាក់ ក្នុង​នោះ​ស្រី​១​នាក់ ដែល​ជា​បក្ខពួក​ក្រុម​ចោ​ដែល​ធ្វើ​សកម្មភាព​កំពុង​នាំ​យក​សាកសួរ ដើម្បី​អនុវត្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ