ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុក​ម៉ូតូ ស្លា​.​ប់​ម្នាក់ និង​២​នាក់​ទៀត​រង​របួសធ្ងន់​​ស្រាល នៅ​ស្រុក​ព្រៃ​នប់

21 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២០៩-២១០ ស្ថិត​នៅ​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង…

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២០៩-២១០ ស្ថិត​នៅ​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​០១​គ្រឿង ម៉ាក HONDA AIRBLADE ពណ៌​ក្រហម​លាយ​ខ្មៅ ដែល​មាន​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ បើកបរ​ដោយ​ឈ្មោះ គី​ម សម្បត្តិ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​អ្នក​រួម​ដំណើរ ចំនួន​០១​នាក់ ឈ្មោះ ថន ថ្លឹង ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ យ៉ា​ឌូ​លី អ្នក​ទាំង​០២​មាន​ទីលំនៅ​ភូមិ​ស្រែ​ចាម​ក្រោម ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បច្ចុប្បន្ន​ស្នាក់​នៅ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ (​ពាក់មួក​សុវត្ថិភាព​) លុះ​មក​ដល់​ចំណុច​ខាងលើ បាន​រ៉េ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន ខណៈ​ពេល​នោះ​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA SCOOPY ពណ៌​ស ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បើកបរ​ដោយ​ឈ្មោះ ឌ​ន ឌូ​ត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​មេ​ភូមិ​ព្រៃ​នប់​១ និង​អ្នក​រួម​ដំណើរ​ចំនួន​០១​នាក់ ឈ្មោះ សំ ស៊ី​ណា ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ អ្នក​ទាំង​០២​ត្រូវជា​ប្ដី​ប្រពន្ធ​គ្នា មាន​ទីលំនៅ​ភូមិ​ព្រៃ​នប់​១ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​ពាក់មួក​សុវត្ថិភាព​) បាន​បុក​ចំ​ពីមុខ​តែ​ម្ដង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លា​.​ប់ ចំនួន​០១​នាក់ និង​រង​របួស​ចំនួន​០២​នាក់ រួម​មាន ៖
១. ឈ្មោះ ឌ​ន ឌូ​ត ភេទ​ប្រុស អ្នកបើកបរ​ម៉ូតូ SCOOPY (​រង​របួសធ្ងន់ រួច​បាន​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​)
២. ឈ្មោះ ថន ថ្លឹង ភេទ​ស្រី អ្ន​ករូម​ដំណើរ​លើ​ម៉ូតូ AIRBLADE (​រង​របួសធ្ងន់​)
៣. ឈ្មោះ គី​ម សម្បត្តិ ភេទ​ប្រុស អ្នកបើកបរ​ម៉ូតូ AIRBLADE (​រង​របួសស្រាល​) ។

បច្ចុប្បន្ន សា​.​ក​.​ស​.​ព ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ត​ព្រះ​សីហ​នុ រីឯ​វត្ថុ​តាង (​ម៉ូតូ​) បាន​យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​។ ដោយឡែក​អ្នកបើកបរ​ម៉ូតូ HONDA AIRBLADE បាន​យក​មក​សួរនាំ ដើម្បី​បន្ដ​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ