អាចនិយាយបានថា លើកទីមួយដែលឃើញមនុស្សមានការងារធ្វើ មានទ្រព្យសម្បត្តិ មានផ្ទះសម្បែងរស់នៅ ប៉ុន្តែបែទៅជាបោះបង់ការងារចោល លក់ផ្ទះ និងទ្រព្យសម្បត្តិចោលអស់ រួចដើរតែលតោល សុំតែផ្ទះគេជ្រកកោន ដើម្បីបន្តជីវិតរស់ អស់រយៈពេលរាប់ឆ្នាំ ។ នេះគឺជារឿងរ៉ាវ របស់បុរសជនជាតិជប៉ុនម្នាក់ ដែលមានវ័យ ៣៣ ឆ្នាំ កំពុងត្រូវបានបណ្ដាសារព័ត៌មានមួយចំនួនចុះផ្សាយ និងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
ជាការពិតណាស់ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ឈ្មោះ Khaosod online បាននិយាយរៀបរាប់ពីដំណើររឿងសែនហួសចិត្តរបស់បុរសជនជាតិជប៉ុនម្នាក់ ដែលកំពុងសាងការភ្ញាក់ផ្អើល និងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមអ៊ីមធឺណិត បាននិងកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ។
យោងតាមការចុះផ្សាយរបស់ Khaosod online បានឲ្យដឹងថា បុរសជនជាតិជប៉ុនវ័យ៣៣ឆ្នាំម្នាក់ បានប្រើជីវិតដ៏ចម្លែក និងខុសប្លែកពីអ្នកដ៏ទៃ៣៦០ដឺក្រេតែម្ដង ពោល គឺបុរសរូបនេះ សុខចិត្តលាឈប់ពីការងារដែលមានប្រាក់ខែ និងបានលកទ្រព្យសម្បត្តិ រួមទាំងផ្ទះសម្បែង រួចមកធ្វើជាមនុស្សតែលតោលគ្មានគោលដៅនៅតាមផ្លូវ ហើយដើរសុំតែផ្ទះគេស្នាក់នៅអស់រយៈពេលរាប់ឆ្នាំ។
តាមព័ត៌មានដែល Khaosod online ទទួលបាននោះ បុរសរូបនេះមានឈ្មោះថា Shurav Ishida ។ លោកបានសម្រេចចិត្តឈប់ពីការងារ ហើយលក់ទ្រព្យសម្បត្តិ ដែលខ្លួនមានទាំងប៉ុន្មានចោលទាំងអស់ រួមទាំងផ្ទះផងដែរ ដោយទុកតែរបស់សំខាន់មួយចំនួននៅជាប់ខ្លួន រួចបានមកចាប់ផ្តើមប្រើប្រាស់ជីវិតតែលតោល ដោយការដើរលើកផ្លាកសុំផ្ទះគេស្នាក់អាស្រ័យ។
លោក Ishida បានប្រើជីវិត ដើសុំផ្ទះអ្នកដ៏ទៃជ្រកកោនដើម្បីបន្តជីវិត មកជាង ៥ ឆ្នាំទៅហើយ ហើយអ្វីដែលកាន់ចម្លែក និងមិនគួរឲ្យជឿរនោះ គឺតែងមានមនុស្សស្ម័គ្រចិត្តឱ្យលោក Ishida ស្នាក់នៅផ្ទះ របស់ពួកគេជានិច្ច។ កាន់តែពិសេស សម្រាប់លោក Ishida ការរស់នៅរបស់លោក Ishida មិនអសើថ្លៃចាយវាយនោះឡើយ ហើយសរុបទៅបុរសជនជាតិជប៉ុនវ័យ៣៣ ឆ្នាំរូបនេះ បានស្នាក់នៅផ្ទះមនុស្សប្លែកមុខផ្សេងៗគ្នាមកបាន ប្រហែល៥០០ ផ្ទះឯណោះ បើគិតក្នុងរយៈពេល ៥ ឆ្នាំ ដែលលោកសម្រេចចិត្តដើធ្វើជាមនុស្សតែតោលគ្មានទីជម្រកបបែបនេះ ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា យ៉ាងណាមិញ អ្នកដែលឱ្យផ្ទះលោក Ishida ស្នាក់នៅ មួយភាគធំគឺសុទ្ធតែជាមនុស្សដែលមានភាពឯកាក្នុងជីវិត មិនសូវមានមិត្តជិតស្និទ្ធ ហើយកាលដែលលោក Ishida ទៅស្នាក់នៅ ទីនោះ គឺតែងតែស្តាប់ពួកគេនិយាយបញ្ចេញពីអារម្មណ៍ទុកលំបាក ទាំងឡាយ ដែលបានលាក់កប់ទុក្ខក្នុងចិត្ត។
បុរសជនជាតិជប៉ុនរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានឱ្យដឹងថា លោកមិនមានចិត្តចង់ ត្រឡប់ទៅធ្វើការវិញនោះទេ បើទោះជាលុយ ដែលសន្សំពីការងារ និងលុយដែលលក់ទ្រព្យសម្បត្តិ ផ្ទះសម្បែង កាន់តែខើចក៏ដោយ តែលោកនឹងខំប្រឹងសន្សំបន្តទៀត ដើម្បីយកទៅធ្វើដំណើរកម្សាន្តជុំវិញ ពិភពលោកឱ្យបាន ។
ចុះសម្រាប់ប្រិយមិត្តវិញ បន្ទាប់ពីបានស្ដាប់នៅរឿងរ៉ាវ របស់បុរសជនជាតិជប៉ុន Shurav Ishida វ័យ៣៣ ឆ្នាំហើយ តើយល់យ៉ាងណាដែរសម្រាប់ការប្រើប្រាស់ជីវិតដ៏ចម្លែករបស់បុរសរូបនេះ ?
ចែករំលែកព័តមាននេះ