ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​ចាប់​បាន​ជនសង្ស័យ​៤​នាក់​ដែល​សមគំនិត​​គ្នា​លួច​ទ្រព្យសម្បត្តិ​ក្នុង​វត្ត​ប្រគល់​ជូន​​តុលា​ការ

41 វិនាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្រុម​ជន​ «​ទមិឡ​»​ គ្មាន​សាសនា​ចំនួន​០៤​នាក់ ដែល​បាន​សម​គំ​និត្យ​គ្នា​ចួ​ល​លួច​យក​ព្រ​ទ្យ​ស​ម្ប​ត្តិ​នៅ​តាម​ទី​វត្ត​អារាម ក្នុង​ក្រុង​បាត់ដំបង ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​ ក្រោយ​ប្រព្រឹត្ត​បទល្មើស នៅ​ព្រឹក​ថ្ងៃ​ទី​២៨…

ខេត្តបាត់ដំបង​ ៖ ក្រុម​ជន​ «​ទមិឡ​»​ គ្មាន​សាសនា​ចំនួន​០៤​នាក់ ដែល​បាន​សម​គំ​និត្យ​គ្នា​ចួ​ល​លួច​យក​ព្រ​ទ្យ​ស​ម្ប​ត្តិ​នៅ​តាម​ទី​វត្ត​អារាម ក្នុង​ក្រុង​បាត់ដំបង ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​ ក្រោយ​ប្រព្រឹត្ត​បទល្មើស នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ​នេះ​ មន្ត្រី​ការិយាល័យ​ជំនាញ​បា​នប​ញ្ចូ​ន​ពួក​គេ​ទៅ​ប្រគល់​ជូន​តុលាការ ចាត់ការ​តាម​នីតិវិធី​ហើយ​។ នេះ​បើ់​តាម​មន្ត្រី​ជំនាញ​បាន​ប្រាប់​ឲ្យ​ដឹង​ ។ សូមរំលឹកថា៖ ត្រឹម​១​យប់ ​លោក​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​​នៅ​ក្នុង​វត្ត​ចំនួន​០៣​កន្លែង

ក្រុម​ជន​«​ទមិឡ​»​អត់​សាសនា​ទាំង​០៤​នាក់ ដែល​ដើរ​លួច​ទ្រព្យសម្បត្តិ​របស់​ព្រះសង្ឃ​នៅ​តាម​វត្ត ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​នោះ មាន​អ្នកចូលរួម​សមគំនិត និង​អ្នកទិញ​ផល​ចោរកម្ម រីឯ​ជន​ដៃដល់​ពិតប្រាកដ ត្រូវ​កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្ត​ចាប់​បាន ដែល​បាន​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ​ ។

ជនសង្ស័យ​ទាំង​០៤​នាក់​ រួម​មាន​៖ ១​-ឈ្មោះ​រ៉េ​ត ភីរ​ម្យុ អាយុ​២៨​ឆ្នាំ (​អ្នក​រួមគំនិត​) នៅ​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ២-​ឈ្មោះ កែវ សុខ​ជា អាយុ​៣៩​ឆ្នាំ (​អ្នក​រួមគំនិត​) នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ៣​-ឈ្មោះ សុខ សុ​ភ័​ក្រ អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង (​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម​) និង៤-​ឈ្មោះ សាម សំ​រិ​ទ្ធ អាយុ​៣៧​ឆ្នាំ (​អ្នក​ដឹក​សម្ភារៈ​ដែល​លួច​បាន​ដើរ​លក់​) រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ជន​ទាំង​០៤​នាក់​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ឃាត់​ខ្ល​ន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី ២៥ កុម្ភៈ​ ២០២៦ ។

ពោល​ ៖ ចាប់​បាន​មួយ​ថ្ងៃ ក្រោយ​កើតហេតុ​ ។ ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​ទាំង​០៤​នាក់​នេះ ជា​អ្នក​ទ​ទូល​ទិញ​«​ផល​ចោរកម្ម​» និង​«​អ្នកសមគំនិត​» រីឯ​ជន​ដៃដល់​(​អ្នក​ប្រព្រឹត្ត​ផ្ទាល់​)​មាន​តែ​ម្នាក់​ទេ ហើយ​ជន​នោះ​ ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត​តាម​ចាប់ខ្លួន​បាន​ជាមួយនឹង​ជន​សមគំនិត​០២​នាក់​ទៀត​ ។

ជន​ដៃដល់​និង​ជន​សមគំនិត​ដែល​ខាង​កម្លាំង​ស្នងការ​ខេត្ត ចាប់ខ្លួន​បាន​រួម​មាន​៖ ១​-ឈ្មោះ ធឿ​ន ម៉េ​ង​ហុង ហៅម៉េ​ង អាយុ​២៥​ឆ្នាំ ជន​ដៃដល់​ផ្ទាល់ គ្មាន​មុខរបរ និងកន្លែង​ស្នាក់​នៅ​ពិតប្រាកដ​ទេ ប៉ុន្តែ​ជន​ដៃដល់​ម្នាក់​នេះ​ធ្លាប់​បួស​រៀន​នៅ​ក្នុង​វត្ត​សង្កែ ២-​មិន​ទាន់​ស្គាល់ឈ្មោះ​….(​ជន​សមគំនិត​) និង៣-​មិន​ទាន់​ស្កាល់​ឈ្មោះ​…(​ជន​សមគំនិត​) ​។

បើ​តាម​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌបាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​សារភាព គឺ​ពួក​គេ​មាន​គ្នីគ្នា​សរុប​ចំនួន​០៨​នាក់​ ។ ប៉ុន្តែ​ជន​ដែល​ប្រព្រឹត្ត​ផ្ទាល់​មាន​តែ​ម្នាក់​ទេ គឺ ឈ្មោះម៉េ​ង​ហុង ក្រៅពី​នោះ​ ជា​អ្នក​ទ​ទូល​ផល​ចោរកម្ម និងអ្នកចូលរួម​សមគំនិត​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​» រាប់​ទាំង​ជនសង្ស័យ​ចំនួន​០៤​នាក់ ដែល​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​ផង ដូច្នេះ ​នៅ​ម្នាក់​ទៀត​កំពុង​គេចខ្លួន ​។

យោង​តាម​របាយ​ការ​ណ៍​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ដែរ​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ក្រុម ​«​ទមិឡ​»​ អត់​សាសនា មន្ត្រី​ជំនាញ​ដកហូត​វត្ថុ​តាង​ចំនួន ដែល​ជនសង្ស័យ​បាន​លួច​យក​ចេញពី​សាលាឆាន់​ក្នុង​«​វត្ត​ដំរី​ស​»​ និង​«​វត្ត​សង្កែ​» ហើយ​បាន​ប្រគល់​ជួន​ព្រះសង្ឃ​វិញ​ហើយ​។ សូម​បញ្ជាក់​ថា អំពើរ​«​ចោរកម្ម​»​នៅ​ក្នុង​វត្ត​ទាំង​០២​ខាងលើ​នេះ បាន​កើតឡើង​ស្ទើរ​ព្រម​ៗ​គ្នា នៅ​វេលា​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​កុម្ភៈ ​។

នៅ​«​វត្ត​ដំរី​ស​» ក្រុម​ប្រែ​ត​បាន​ឡើង​គាស់​ដំបូល​សាលាឆាន់ ចុះ​មក​ក្រោម​រួច​គាស់​ហិប​ដាក់​បច្ច័យ​ចំនួន​០៧​ហិប ប្រមូល​យក​បច្ច័យ​អស់​ប្រហែល​២០​ម៉ឺន​រៀល​ ។ ដោយឡែក ​នៅ​«​វត្ត​សង្កែ​»​វិញ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បាត់បង់​ច្រើន​គួ​រសម​ ។ ជន​អ​ន្យ​តិ​រ្ដី​យ​បាន​ចូល​ក្នុង​សាលាឆាន់​លួច​យក​ឧ​បករ​ណ៏​បំពង​សម្លេង (​ធុងបាស់ ម៉ៃ​ក្រូ​ហ្វូ​ន អាំ​ភ្លី​) និង​អង្ករ​ចំនួន​០៦​កា​រ៉ុ​ង​ ។

ប៉ុន្តែ​យ៉ាងណា ក្រុម​អត់​សាសនា​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ដោយសារ​តែ​រួមគំនិត​លួច​ទ្រព្យសម្បត្តិ​ក្នុង​វត្ត​អារាម​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​នគរបាល​នៃ​ស្នងការ​ខេត្ត បញ្ជូន​ទៅ​ប្រគល់​ជូន​តុលាការ​អស់ហើយ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ