ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​អចលន​ទ្រព្យ​វៀតណាម​គេច​មិន​ផុត​ពី​ទោ.​ស​ប្រ.ហារ​ជីវិត​ដដែល

15 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ សេដ្ឋី​អចលន​ទ្រព្យ​​វៀតណាម​ លោក​ស្រី​ជឿង​មីឡាន ត្រូវ​​សាលា​ដំបូង​កាត់​ទោស​ប្រហារ​ជីវិត​ប្រ​ហារ​ជី​វិត​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២៤​។ បន្ទាប់​មក​ លោ​កស្រី​បាន​ប្ដឹង​សារ​ទុក្ខ​ទៅ​សាលា​​ឧទ្ធរណ៍​ប្រចាំ​ទី​ក្រុង​ហូជីមិញ​ដដែល​។ កា​ល​ពី​ថ្ងៃ​អង្គារ​ សាលា​ឧទ្ធរណ៍​តម្កល់​ទុក​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ដដែល​។​ ​មាន​ន័យ​ថា​​ទោស​ប្រ​ហារ​ជីវិត​នៅរក្សា​ទុក​ដដែល​​ទោះ​បី​លោក​ស្រី​ជួល​​មេធាវី​ខ្លាំង​ៗ​​…

ទី​ក្រុង​ហាណូយ៖ សេដ្ឋី​អចលន​ទ្រព្យ​​វៀតណាម​ លោក​ស្រី​ជឿង​មីឡាន ត្រូវ​​សាលា​ដំបូង​កាត់​ទោស​ប្រហារ​ជីវិត​ប្រ​ហារ​ជី​វិត​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២៤​។ បន្ទាប់​មក​ លោ​កស្រី​បាន​ប្ដឹង​សារ​ទុក្ខ​ទៅ​សាលា​​ឧទ្ធរណ៍​ប្រចាំ​ទី​ក្រុង​ហូជីមិញ​ដដែល​។ កា​ល​ពី​ថ្ងៃ​អង្គារ​ សាលា​ឧទ្ធរណ៍​តម្កល់​ទុក​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ដដែល​។​ ​មាន​ន័យ​ថា​​ទោស​ប្រ​ហារ​ជីវិត​នៅរក្សា​ទុក​ដដែល​​ទោះ​បី​លោក​ស្រី​ជួល​​មេធាវី​ខ្លាំង​ៗ​​ និង​ធ្វើ​សារ​ណា​ការ​ពារ​ខ្លួន​កម្រាស់​ជា​ច្រើន​​ទំព័រ​យ៉ាង​ណា​​ក្ដី​។​​

សាលា​ឧទ្ធរណ៍​យល់​ថា​ទោស​កំហុស​របស់​លោក​ស្រី​ជឿង​មីឡាន​មាន​លក្ខណៈ​ធំ​ធេង​ពេក​ ល្បី​ខ្ចរ​ខ្ចាយ​ខ្ទរ​ខ្ទារ​លោកា​​។ រឿង​នេះ​ល្បី​ខ្លាំង​ណាស់​ មិន​ត្រឹម​តែ​វៀតណាម ឬ​ទ្វីប​អាស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ល្បី​លំដាប់​ពិភពលោក​មិន​ចាញ់​សំណុំ​រឿង​ឆ​បោក​ផន់​ហ្ស៊ី​ស្គីម​ (Ponzi Scheme) នៅ​ប្រទេស​អាមេរិក​នោះ​ទេ​។ គ្រាន់​តែ​ថា​ទំហំ​លុយ​ឆបោក​របស់​ផន់​ហ្ស៊ី​ស្គីម​ច្រើន​ជាង​នេះ​។​

កាល​ពី​ខែ​មេសា​ សាលា​ដំបូង​រក​ឃើញ​​ថា​លោក​ស្រី​ជឿង​មីឡាន​មាន​ទោស​ពី​បទ​ឆ​បោក​​​ប្រាក់​១២,៥​ពាន់​លាន​ដុល្លារ​។​ ចំនួន​នេះ​ស្មើ​នឹង​ជិត​៣%​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​ (GDP) របស់​​វៀត​ណាម​កាល​ពី​ឆ្នាំ​២០២២។ ក្នុង​នាម​ជា​អគ្គ​នាយិការ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​វ៉ាន់​ធិញ​ហ្វាត​ (Van Thinh Phat) លោក​ស្រី​ជឿង​មីឡាន​​​​ត្រួត​ត្រា​​ធនា​គារ​ពាណិជ្ជ​សៃ​ហ្កន​ (SCB) ប្រៀប​ដូច​ជា​កម្ម​​សិទ្ធិ​ផ្ដាច់​មុខ​របស់​គាត់​ដូច្នេះ​ដែរ​។ មាន​ន័យ​ថា​គាត់ពង្វក់ និង​បង្គាប់​បញ្ជា​ធនា​គារ​​ស្រេច​នឹង​ចិត្ត​របស់​គាត់​។

​​ចាប់​ពី​ឆ្នាំ​២០១២-​២០២២ លោក​ស្រី​ជឿង​មីឡាន​គិត​តែ​បង្កើត​ក្រុម​ហ៊ុន​ខ្យល់​ពីរ​បី​ពាន់​ក្រុម​ហ៊ុន​ ដាក់​តែ​ឈ្មោះ​អ្នក​​តំណាង​​​ក្រុម​ហ៊ុន​ និង​បុគ្គលិក​បន្តិច​បន្តួច​ ប៉ុន្តែ​គ្មាន​សកម្ម​ភាព​​​អាជីវ​កម្ម​អ្វី​ទាំង​អស់​។ ​​ក្រុម​​ហ៊ុនខ្យល់​ទាំង​នេះ​ក៏​​ចាប់​ផ្ដើម​ដាក់សំណើ​ទៅ​​​​ធនា​គារ​ពាណិជ្ជ​សៃ​ហ្កន​ដើម្បី​ស្នើ​សុំ​ប្រាក់​កម្ចី​អាជីវ​កម្ម​​​​(business loan)​។ ក្រុម​ហ៊ុន​ខ្យល់​ទាំង​នេះ​​ខ្ចី​ប្រាក់​​២៥០០​ដង​​ស្មើ​នឹង​២៧​ពាន់​លាន​ដុល្លារ​​។ ​​ខ្ចី​រហូត​ដល់​រលាយ​ធនា​គារ​​​ រហូត​ដល់​លុយរបស់​​​​អតិថិជន​យក​ទៅ​ផ្ញើ​​ក៏​អស់​រលីង​គ្មាន​សល់​​។​

បន្ទាប់​ពី​ក្រុម​ហ៊ុន​ខ្យល់​រាប់​ពាន់​នេះ​​បាន​លុយ​ពី​ធនា​គារ​ពាណិជ្ជ​សៃ​ហ្កន​រួច​ហើយ​ ពួក​គេ​ក៏​ចាប់​ផ្ដើម​ប្រកាស​ក្ស័យ​ទុន​ជា​បន្ត​បន្ទាប់​​។ ធម្មតា​នៅ​ពេល​ប្រកាស​ក្ស័យ​ទុន​ មិន​មែន​ខាង​រដ្ឋាភិបាល​គេ​ជឿ​ភ្លាម​ៗ​ទេ​។ គេ​មាន​ក្រុម​អធិការ​កិច្ច​ និង​សវន​កម្ម​ចុះ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​។ លោក​ស្រី​ជឿង​មី​​ឡាន​​​អាច​ព្យាករ​ដឹង​អំពី​នីតិ​វិធី​នេះ​តាំង​ពី​ដំបូង​ដៃ​​។ ដូច្នេះ​ លោក​ស្រី​​យក​លុយ​ទៅ​បំបិត​មាត់​​ក្រុម​អធិការ​កិច្ច និង​អគ្គ​សវន​កម្ម​ដើម្បីធ្វើ​របាយ​ការណ៍​ភូត​ភរ​ទៅ​រដ្ឋាភិបាល​ថា​ក្រុម​ហ៊ុន​ទាំង​នេះ​​ពិត​ជា​ក្ស័យ​ទុន​មែន​។

និយាយ​ឱ្យ​ស្រួល​ស្ដាប់​ទៅ, នេះ​ជា​ការ​ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ​ដ៏​ធំ​១​​ប្រៀប​បាន​នឹង​សម្ល​កំពិស​​។ ពោល​គឺ​ជាប់​ទាក់​ទង​គ្នា​តាំង​ពី​ថ្នាក់​ក្រោម​​រហូត​ដល់​ថ្នាក់​កំពូល​។ អីចឹង​ហើយ​បាន​ជា​មាន​ការ​ហូត​តំណែង​ខ្ទេច​ខ្ទី​អស់​គ្មាន​សល់​តាំង​ពី​នាយក​រដ្ឋ​មន្ត្រី​រហូត​ដល់​ប្រធានា​ធិបតី​​​។

លោក​ស្រី​ជឿង​មីឡានមិន​ធម្មតា​ទេ ខ្សែ​សុទ្ធ​តែ​លំដាប់​ប្រធានា​ធិបតី​វៀតណាម​ (លោក​វ៉ូវ៉ាន់​ធឿង)

កាលពី​ថ្ងៃ​អង្គារ​ តុលាការ​មិន​និយាយ​ច្រើន​ទេ ហើយ​ក៏​មិន​អាច​យោគ​យល់​អ្វី​ទាំង​អស់​ទោះ​បី​លោក​ស្រី​ជឿង​មីឡាន​ខំ​អង្វរ​ឡើង​ទន់​ឆ្អឹង​យ៉ាង​ណា​​ក៏​ដោយ​។ តុលាការ​និយាយ​តែ​១​​ម៉ាត់​ដោយ​ខ្លី «បើ​ចង់​រួច​ផុត​ពី​ទោស​​ប្រហារ​ជីវិត​លុះ​ត្រា​តែ​លោក​ស្រី​ជឿង​មីឡាន​​​​មាន​លុយ​៧៥%​នៃ​លុយ​ឆ​បោក​សរុប​​តម្កល់​នៅ​តុលាការ​ដើម្បី​ទូ​ទាត់​ការ​ខូច​ខាត​​​។ ចំនួន​នេះ​ស្មើ​នឹង​១១​ពាន់​លាន​​ដុល្លារ​។​ បើ​មាន​លុយ​៧៥%​ហើយ​ ​លោក​ស្រី​ជឿង​មីឡាន​ត្រូវ​ខំ​រក​លុយ​សង​ជន​រង​គ្រោះ​​ដែល​​ដាក់​ប្រាក់​វិនិយោគ​នៅ​ក្នុង​គម្រោង​ខ្យល់​របស់​គាត់​»​។​​

ឥឡូវ​នេះ នៅ​មាន​ច្រក​ចេញ​តែ​១​គត់​បើ​តាម​លោក​ង្វៀន​ខាក់​យ៉ាង (Nguyen Khac Giang) ជា​អ្នក​រៀន​សូត្រ​ចេះ​ដឹង​របស់​វៀតណាម​ដែល​កំពុង​សិក្សា​ស្រាវ​ជ្រាវ​​​នៅ​សិង្ហ​បុរី​។ លោក​ថ្លែងថា​លោក​ស្រី​ជឿង​មីឡាន​មិន​ទាន់​​​ប្រហារ​ជីវិត​​​ឆាប់​ៗ​នេះ​ទេ​ព្រោះ​គាត់​ជា​មនុស្ស​កាលីប​ខ្ពស់​ម្នាក់​ដែល​ក្រឡុក​ស្ថាន​ការណ៍​ឡើង​វិល​ក្បុង​ទូទាំង​ប្រទេស​វៀតណាម​។ លោក​យ៉ាង​យល់​ថា​លោក​ស្រី​ជឿង​មីឡាន​អាច​នឹង​​ស្នើ​សុំ​ពិនិត្យ​សើរើ​សំណុំ​រឿង​នេះ​ឡើង​វិញ​ទាំង​អស់​ដើម្បី​កាត់​ទោស​សា​ថ្មី​​​។​ រី​ឯ​ចំណុច​១​​ទៀត​ លោក​​ស្រី​ជឿង​មីឡាន​អាច​នឹង​ស្នើ​សុំ​ការ​ធ្វើ​អន្តរាគមន៍​ពី​ប្រធានា​ធិបតី​វៀតណាម​ក្នុង​នាម​ជា​​ប្រមុខ​រដ្ឋ​ដើម្បី​បន្ធូរ​បន្ថយ​ទោស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ