ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ខ្ញុំ​ពុំ​ធ្លាប់​បាន​ស្គាល់​លោក អឹ​ម នី រស់នៅ​ខេត្តពោធិ៍សាត់​ឡើយ ហើយ​ខ្ញុំ​មិន​ដែល​ភ្លេចគុណ​អ្នក​ណា​នោះ​ទេ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​ទៅ​នឹង​លោក អឹ​ម នី នៅ​ខេត្តពោធិ៍សាត់ ក្រោយ​អះអាង​ថា «​ខ្លួន​ធ្លាប់​ជួយ​សម្តេច នៅ​សម័យ​ប៉ុ​ល​ពត​» សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​ទៅ​នឹង​លោក អឹ​ម នី នៅ​ខេត្តពោធិ៍សាត់ ក្រោយ​អះអាង​ថា «​ខ្លួន​ធ្លាប់​ជួយ​សម្តេច នៅ​សម័យ​ប៉ុ​ល​ពត​» សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​បញ្ជាក់​ថា សម្ដេច​ពុំ​ធ្លាប់​បាន​ស្គាល់​លោក អឹ​ម នី រស់នៅ​ខេត្តពោធិ៍សាត់​ឡើយ ហើយ​សម្ដេច​មិន​ដែល​ភ្លេចគុណ​អ្នក​ណា​នោះ​ទេ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លើយ​តប​ភ្លាម​ៗ ទៅ​កាន់​បុរស​ម្នាក់​ឈ្មោះ អឹ​ម នី ក្រោយ​អះអាង​ថា «​ខ្លួន​ធ្លាប់​ស្គាល់ និង​ធ្លាប់​បាន​ជួយ​សម្ដេច នៅ​សម័យ​ប៉ុ​ល​ពត​» ។

យោង​តាម​សារ​សំឡេង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន មាន​រយៈពេល​ជិត​០៤​នាទី នៅ​យប់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៤​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើ​ថា សម្ដេច ពុំ​មាន​ប្រវត្តិ​ផ្ទាល់ខ្លួន​ច្រើន​ឡើយ គឺ​មាន​តែ​មួយ​ប៉ុណ្ណោះ ហើយ​ប្រវត្តិ​នោះ​ដែរ ក៏​ត្រូវ​បាន​លើកយក​មក​ផលិត​ជា​ខ្សែភាពយន្ដ​នោះ គឺ​រឿង​កូនប្រុស ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូ​ណ៍​មី ។

សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា «​ខ្ញុំ​សូម​ផ្ញើ​ជូន​ចំពោះ​លោក អ៊ឹម នី ក៏​ដូច​ជា​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​បងប្អូន​ទាំងអស់ ដែល​បាន​ចូល​មើល​តេ​ឡេ​ក្រាម​នេះ​។ តាម​ការ​រៀបរាប់​របស់​លោក អ៊ឹម នី ដែល​ខ្ញុំ​ហៅ​ថា​ប្អូន ឬ​ក៏​បង តែ​តាម​មើល​ប្រហែលជា​អាយុ មិន​ច្រើន​ជាង​ខ្ញុំ​ទេ ខ្ញុំ​សូម​បញ្ជាក់​ថា ៖ ទី​១ ខ្ញុំ​គ្មាន​ប្រវត្តិ​ច្រើន​ទេ ខ្ញុំ​មាន​ប្រវត្តិ​តែ​១​គត់ គឺ​ប្រវត្តិ​ដែល​បាន​ថត​ជា​ខ្សែ​ភាព​ត​យន្ត​រឿង​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូរ​មី រួច​មក​ហើយ​នេះ គឺជា​ប្រវត្តិ​ពិត​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​បាឋកថា ថ្ងៃមុន​អស់​រយៈពេល​២​ម៉ោង ខ្ញុំ​បាន​និយាយ​ច្រើន​ហើយ ហើយ​រឿង​របៀប​នេះ កើតឡើង​មិន​តិច​ជាង​៥០​ដង​ទេ ។

សម្ដេច​តេ​ជោ បន្ដ​ថា «​ចាប់តាំងពី​ឆ្នាំ​១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន អ្នក​នេះ អះអាង​ថា ជួយ​ខ្ញុំ​បែប​នេះ ជួយ​ខ្ញុំ​បែប​នោះ មិនមែន​ជា​រឿង​ត្រឹមត្រូវ​ទេ គ្មាន​នរណា​ជួយ​ខ្ញុំ​ទេ មាន​តែ​ខ្ញុំ​ជួយ​អ្នក​ដទៃ អាហ្នឹង ខ្ញុំ​សូម​បញ្ជាក់​» ។

សម្ដេច​តេ​ជោ បន្ថែម​ថា «​ខ្ញុំ​មិនដឹង​ថា ខ្ញុំ​រក​ពាក្យ​ពេ​ជន៍ បែប​ម្ត៉េ​ច សារព័ត៌មាន​យក​មក​ចុះ​ផ្សាយ​បែប​នេះ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​មិន​ដែល​ភ្លេចគុណ​នរណា​ទេ ក៏​ប៉ុន្តែ សូម​ឱ្យ​អ្នក​ដទៃ គោរព​គោលការណ៍ និយាយ​ត្រង់ និយាយ​ពិត ព្រោះ​មិន​អាច​យក​ភាព​កាឡៃ ហើយ​រឿង ដែល​មិន​ដែល​ស្គាល់គ្នា​ប្អូនប្រុស​នៅ​ខេត្តពោធិ៍សាត់ ហើយ​ខេត្តពោធិ៍សាត់ ពេល​នោះ នៅ​ភូមិភាគ​ពាយព្យ នៅ​ឆ្ងាយ​ណាស់ ជាមួយ​ជ្រុង​ម្ខាង នៃ​ភូមិភាគ​បូព៌ា​ទិស ដែល​នៅ​ស្រុក​មេមត់ ឯណោះ អ៊ីចឹង វា​ទៅ​មិន​រួច ទៅ​មិន​រួច​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​បុរស​ខាងលើ អះអាង​ថា បាន​ជួយ​សម្រេច​ឲ្យ​រួច​ពី​ការ​ចាប់ខ្លួន​តាម​បទបញ្ជា​របស់ តា ម៉ុ​ក ជា​មេ​ខ្មែរក្រហម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ