ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋា​ភិបាល​ស៊ីរី​ទទួល​ស្គាល់​ថា​ក្រុម​ឧទ្ទាម​វា.យ​យក​បាន​ទី​ក្រុង​អាឡេប៉ូ

11 ម៉ោង មុន

ទី​ក្រុង​ដាម៉ាស់​៖ ​ក្រុម​ឧទ្ទាម​ដែល​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​លោក​អាល់​អាសាត​នៅ​ប្រទេស​ស៊ីរី​​ចាប់​ផ្ដើម​វាយ​សម្រុក​យ៉ាង​ខ្លាំង។ ​ត្រឹម​តែ​ពី​រ​បី​ថ្ងៃ​ប៉ុណ្ណោះ ពួក​គេ​អះ​អាង​ថា​វាយ​យក​បាន​ទឹក​ដី១​​ភាគ​ធំ​នៅ​ខេត្ត​អាឡេប៉ូ។​ សូម្បី​តែ​ទី​ក្រុង​អាឡេប៉ូ​ក៏​ពួក​គេ​ចូល​កាន់​កាប់​ទាំង​ស្រុង​ផង​ដែរ​នៅ​យប់​ថ្ងៃ​សៅរ៍​។ នេះ​ជា​សកម្ម​ភាព​​វាយ​លុក​​ដ៏​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​​របស់​ក្រុម​​ឧទ្ទាម​ជីហា​ត​ទៅ​លើ​មូល​ដ្ឋាន​របស់​លោក​អាល់​អាសាត​​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​។ លោក​អាសាត​មាន​ប្រទេស​រុស្ស៊ី​ និង​អ៊ីរ៉ង់​​ជា​ខ្នង​បង្អែក​។​ ក្រុម​ឧទ្ទាម​ចាប់​ផ្ដើម​​វាយ​សម្រុក​ខ្លាំង​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហេស​បូឡា​​ចូល​ជា​ធរ​មាន​។…

ទី​ក្រុង​ដាម៉ាស់​៖ ​ក្រុម​ឧទ្ទាម​ដែល​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​លោក​អាល់​អាសាត​នៅ​ប្រទេស​ស៊ីរី​​ចាប់​ផ្ដើម​វាយ​សម្រុក​យ៉ាង​ខ្លាំង។ ​ត្រឹម​តែ​ពី​រ​បី​ថ្ងៃ​ប៉ុណ្ណោះ ពួក​គេ​អះ​អាង​ថា​វាយ​យក​បាន​ទឹក​ដី១​​ភាគ​ធំ​នៅ​ខេត្ត​អាឡេប៉ូ។​ សូម្បី​តែ​ទី​ក្រុង​អាឡេប៉ូ​ក៏​ពួក​គេ​ចូល​កាន់​កាប់​ទាំង​ស្រុង​ផង​ដែរ​នៅ​យប់​ថ្ងៃ​សៅរ៍​។ នេះ​ជា​សកម្ម​ភាព​​វាយ​លុក​​ដ៏​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​​របស់​ក្រុម​​ឧទ្ទាម​ជីហា​ត​ទៅ​លើ​មូល​ដ្ឋាន​របស់​លោក​អាល់​អាសាត​​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​។ លោក​អាសាត​មាន​ប្រទេស​រុស្ស៊ី​ និង​អ៊ីរ៉ង់​​ជា​ខ្នង​បង្អែក​។​

ក្រុម​ឧទ្ទាម​ចាប់​ផ្ដើម​​វាយ​សម្រុក​ខ្លាំង​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហេស​បូឡា​​ចូល​ជា​ធរ​មាន​។ ​​ហេស​បូឡា​ក៏​ជា​សម្ព័ន្ធ​មិត្ត​របស់​​លោក​​អាល់​អាសាត​​ផង​ដែរ​។ ​អង្គ​ការ​សិទ្ធិ​មនុស្ស​ថ្លែង​ថា​ក្រុម​ឧទ្ទាម​ហាយ៉ាត​ ថារៀ​ អាល់​សាម (Hayat Tahrir al-Sham) ​និង​​សម្ព័ន្ធ​មិត្ត​​បាន​ចូល​​កាន់​កាប់​ទី​ក្រុង​អាឡេប៉ូ, ​​អគារ​សា​លា​ខេត្ត​ និង​​​ពន្ធ​នា​គារ​ខេត្ត​​។​

ដើម្បី​ជា​ការ​បញ្ចេញ​ប្រតិ​កម្ម​​តប​ និង​​គាំទ្រ​​​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ រុស្ស៊ី​ចេញ​មុខ​ជួយរបប​លោក​អាល់​អាសាត​ និង​បញ្ចេញ​​យន្ត​ហោះ​ចម្បាំង​វាយ​ប្រហារ​មូល​ដ្ឋាន​របស់​ឧទ្ទាម​នៅ​​អាឡេប៉ូ​។ នេះ​ជា​លើក​ដំបូង​​​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​ដែល​រុស្ស៊ី​ចេញ​មុខ​ធ្វើ​អន្តរា​គមន៍​។ ​នេះ​បើ​យោង​តាម​ក្រុម​សិទ្ធិ​មនុស្ស​ខាង​លើ​ដែល​ប្រមូល​ព័ត៌​មាន​​ពី​បណ្ដាញ​ផ្ទៃ​ក្នុង​របស់​ពួក​គេ​នៅ​ប្រទេស​ស៊ីរី​។

សង្គ្រាម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​៣១១​នាក់​។ ក្នុ​ងនោះ​ ១៨៣​នាក់​ជា​យុទ្ធ​ជន​របស់​ក្រុម​ឧទ្ទាម​ និង​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ​​​​។ ក្រៅ​ពី​នេះ ទាហាន​រដ្ឋាភិបាល​ស៊ីរី​១០០​នាក់​ រួម​ជា​មួយ​​សម្ព័ន្ធ​មិត្ត​​របស់​ពួក​គេ​​ និង​ជន​ស៊ីវិល​២៨​នាក់​ក៏​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​​ផង​ដែរ​។​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​រាយ​ការណ៍​ថា​ជន​ស៊ីវិល​៤​នាក់​ស្លាប់​នៅ​ពេល​ក្រុម​​ឧទ្ទាម​ផ្លោង​គ្រាប់​កាំ​ភ្លើង​ធំ​ទៅ​លើ​កន្លែង​ស្នាក់​នៅ​របស់​និស្សិត​នៅ​អាឡេ​ប៉ូ​។​

យោង​តាម​ព័ត៌​មាន​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​​ ពួក​ឧទ្ទាម​រាប់​ពាន់​នាក់​បាន​​ហែ​​​ជ័យ​ឃោស​​​យ៉ាង​​​​គគ្រឹក​គគ្រេង​តាម​ក្បួន​រថ​យន្ត​ភីក​អាប់​ និង​រថ​ពាស​ដែក​បន្ទាប់​ពី​​​ដណ្ដើម​បាន​​ទីក្រុង​អា​ឡេ​ប៉ូ​ដោយ​គ្មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ច្រើន​ទេ​ព្រោះ​ទាហាន​រដ្ឋា​ភិ​បាល​មិន​សូវ​ត​ដៃ​​។ ​កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​​ចេញ​សេច​ក្ដី​ប្រកាស​​​ថា​ខ្លួន​ត្រៀម​​បញ្ជូន​កម្លាំង​ទៅ​អាឡេប៉ូ​ដើម្បី​វាយ​បក​វិញ​​​។ សេចក្ដី​ប្រកាស​នោះ​ទទួលស្គាល់​ថា​ក្រុម​ឧទ្ទាម​​បាន​ចូល​កាន់​កាប់​ទី​ក្រុង​អាឡេប៉ូ​ពិត​មែន​។ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​កសាង​មូល​ដ្ឋាន​ ឬ​ប៉ុស្តិ៍​ឆែក​ឆេរ​ឱ្យ​បាន​រឹង​មាំ​នៅ​ឡើយ​ទេ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ