ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ និង​ម៉ាឡេស៊ី​បន្ត​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​, ស្លា.ប់​ដល់​១៣​នាក់

12 ម៉ោង មុន

ទី​ក្រុ​ងបាង​កក៖ ​ស្ថាន​ភាព​គ្រោះ​ទឹកជំនន់​នៅ​ប្រទេស​ថៃ​ភាគ​ខាង​ត្បូង​នៅ​តែ​មិន​ទាន់​បាន​ធូរ​ស្បើយ​នៅ​ឡើយ​ទេ​ ខណៈ​ដែល​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​ត្រូវ​តែ​បង្ខំ​ចិត្ត​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់​គ្រោះ​​ថ្នាក់​ដើម្បី​ស្នាក់​នៅ​លើ​ទី​ទួល​សុវត្ថិ​ភាព​។ រហូត​មក​ដល់​ពេល​នេះ គេ​ដឹង​ថា​​មនុស្ស​យ៉ាង​តិច​៩​នាក់​បាន​ស្លាប់ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​លើក​នេះ​។ ​ចំណែក​មនុស្ស​ជាង​១៣០០០​នាក់​ទៀត​​ត្រូវ​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​​ដើម្បី​គេច​ចេញ​ពី​ទឹក​ជំនន់​​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពីអាជ្ញា​ធរ​ថៃ។​​ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ គេ​ឃើញ​ថា​អ្នក​ស្រុក​​ខ្លះត្រូវ​​ដើរ​លុយ​ទឹក​ត្រឹម​ក្បាល​​ជង្គង់​, ​កន្លែង​ខ្លះ​ត្រូវ​ទឹក​លិច​ដល់​ដើម​ទ្រូង,…

ទី​ក្រុ​ងបាង​កក៖ ​ស្ថាន​ភាព​គ្រោះ​ទឹកជំនន់​នៅ​ប្រទេស​ថៃ​ភាគ​ខាង​ត្បូង​នៅ​តែ​មិន​ទាន់​បាន​ធូរ​ស្បើយ​នៅ​ឡើយ​ទេ​ ខណៈ​ដែល​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​ត្រូវ​តែ​បង្ខំ​ចិត្ត​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់​គ្រោះ​​ថ្នាក់​ដើម្បី​ស្នាក់​នៅ​លើ​ទី​ទួល​សុវត្ថិ​ភាព​។ រហូត​មក​ដល់​ពេល​នេះ គេ​ដឹង​ថា​​មនុស្ស​យ៉ាង​តិច​៩​នាក់​បាន​ស្លាប់ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​លើក​នេះ​។ ​ចំណែក​មនុស្ស​ជាង​១៣០០០​នាក់​ទៀត​​ត្រូវ​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​​ដើម្បី​គេច​ចេញ​ពី​ទឹក​ជំនន់​​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពីអាជ្ញា​ធរ​ថៃ។​​

តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ គេ​ឃើញ​ថា​អ្នក​ស្រុក​​ខ្លះត្រូវ​​ដើរ​លុយ​ទឹក​ត្រឹម​ក្បាល​​ជង្គង់​, ​កន្លែង​ខ្លះ​ត្រូវ​ទឹក​លិច​ដល់​ដើម​ទ្រូង, ​​រថ​យន្ត​ត្រូវ​ទុក​ចោល​នៅ​កណ្ដាល​វាល​ទឹក​បន្ទាប់​ពី​ម្ចាស់​រត់​យក​រួច​ខ្លួន​១​គ្រា​សិន​។​ ទី​ភ្នា​ក់​ងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​ថា​គ្រោះ​ទឹក​ជំនន់​នៅ​ក្នុ​ងខេត្ត​-​ក្រុង​ចំនួន​៨​នៅ​ប្រទេស​ថៃ​ភាគ​ខាង​ត្បូង​នោះ​បាន​ប៉ះ​ពាល់​ផ្ទះ​របស់​អ្នក​ស្រុក​ជាង​កន្លះ​លាន​ខ្នង​ និង​សម្លាប់​មនុស្ស​៩​នាក់​ គិត​តែ​សាក​សព​ដែល​បាន​រក​ឃើញ​។​

អ្នក​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ស្នាក់​នៅ​ខ្វះ​សព្វ​ ខ្វះ​គ្រប់​ នៅ​តាម​ទី​ជម្រក​បណ្ដោះ​អាសន្ន​ នៅតាម​សាលា​រៀន ឬ​វត្ត​អារាម​។ អ្នក​ស្រុក​ម្នាក់​ឈ្មោះ​ណាំ​ប៉ា (Nampa) រស់​នៅ​ខេត្ត​សុង​ខ្លា​ (Songkhla) ប្រាប់​ថា​ខ្លួន​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​ខ្វះ​ខ្វាត​ស្បៀង​អាហារ​។ ​​សម្រាប់​ពេល​​នេះ​មិន​ទាន់​អី​ទេ​​​។ ​ប៉ុន្តែ​សំខាន់​នៅ​ត្រង់​ថា​តើ​ពួក​យើង​អាច​រស់​​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ​រហូត​ដល់​ពេល​ណា​?​

ក្រឡេក​ទៅ​មើល​ស្ថាន​ភាព​នៅ​ខេត្ត​ប៉ាតានី​ដែល​នៅ​ជិត​ខាង​នឹង​ខេត្ត​សុង​ខ្លា​នេះ​ដែរ​។ គេ​សង្កេត​ឃើញ​ថា​មន្ទីរ​ពេទ្យ​២​កន្លែង​​ត្រូវ​ផ្អាក​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន​។​ បើ​មិន​ដូច្នេះ​ទេ​ ជំនន់​ទឹក​ភ្លៀង​បុក​មក​ខ្លាំង​អាច​នឹង​ធ្វើ​ឱ្យ​ខូច​ខាតអគារ​ពេទ្យ​។ ​នៅ​ម៉ាឡេស៊ី​ឯណោះ​វិញ​ ស្ថាន​​ភាព​​​ទឹក​ជំនន់​ក៏​ធ្ងន់​ធ្ងរ​សម្បើម​ណាស់​ដែរ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​​ថ្ងៃ​ជាប់​ៗ​គ្នា​។​

​ប៉ុន្មាន​ថ្ងៃ​នេះ មនុស្ស​យ៉ាង​តិច​៨​ម៉ឺន​នាក់​ត្រូវ​ចាក​ចោល​ផ្ទះ​សម្បែង​ដើម្បី​​​ស្នាក់​នៅ​ក្នុង​ទី​ជម្រក​បណ្ដោះ​អាសន្ន​។ នៅ​ម៉ាឡេស៊ី​ដដែល​នេះ​ក៏​មាន​មនុស្ស​ស្លាប់​៤​នាក់​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​ទទួល​បន្ទុក​ខាង​គ្រប់​គ្រង​គ្រោះ​មហ​ន្ត​រាយ​។ នាយក​ដ្ឋាន​ឧតុនិយម​ថៃ​ព្រមាន​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​នៅ​ទី​តាំង​មួយ​ចំនួន​ពេញ​មួយ​សប្ដាហ៍​ក្រោយ​។ ដូច្នេះ​សេចក្ដី​សង្ឃឹម​ថា​ស្ថាន​ភាព​គ្រោះ​ទឹក​ជំនន់​អាច​នឹង​ធូរ​ស្បើយ​ឡើង​វិញ​នោះ​ប្រហែល​ជា​មិន​​អាច​​ទៅ​រួច​ទេ​មើល​ទៅ​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​លំបាក​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​គ្រា​អាសន្ន​នេះ​ ​​រដ្ឋភិបាល​ថៃ​បាន​បញ្ជូន​ក្រុម​ការ​ងារ​ជាមួយ​នឹង​ទឹក​ប្រាក់​៥០​លាន​បាត​ ឬ​១,៧​លាន​ដុល្លារ​ដើម្បី​ចែក​ជូន​ក្រុម​គ្រួសារ​ដែល​រង​​ផល​ប៉ះ​ពាល់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​​។ ជំនួយ​​នេះ​សម្រាប់យក​ទៅ​ចែក​​ជូន​អ្នក​រង​ផល​ប៉ះពាល់​នៅ​ក្នុង​ខេត្ត​នី​មួយ​ៗ​។​ មាន​ន័យ​ថា​១​ខេត្ត​ទទួល​បាន​៥០​លាន​បាត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ