ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហេស​បូឡា​សន្យា​សហ​ការ​ពេ​ញ​លេញ​ដើម្បី​ព​ង្រឹង​បទ​ឈប់​បា.ញ់

5 ថ្ងៃ មុន

ទី​ក្រុង​បេរូត៖ ​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហេស​បូឡា លោក​ណាអ៊ីម កាសេម (Naim Qassem) ​សន្យា​ថា​នឹង​ខិត​ខំ​សហ​ការ​ជា​មួយ​កង​ទ័ព​ដើម្បី​ពង្រឹង​​​បទ​ឈប់​បាញ់​។​ មេ​​ដឹក​នាំ​រូប​នេះ​ថ្លែង​សុន្ទរ​កថា​​ជា​លើក​ដំបូង​ចាប់​តាំង​ពី​បទ​ឈប់​បាញ់​ចូល​ជា​ធរ​មាន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​។ លោក​​​​ថ្លែង​ថា​​ក្រុម​ហេស​បូឡា​បាន​អនុម័ត​យល់​ព្រម​ទៅ​លើកិច្ច​ព្រមព្រៀង​នៃ​បទឈប់​បាញ់​​​នេះ​។ យោង​តាម​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់​​…

ទី​ក្រុង​បេរូត៖ ​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហេស​បូឡា លោក​ណាអ៊ីម កាសេម (Naim Qassem) ​សន្យា​ថា​នឹង​ខិត​ខំ​សហ​ការ​ជា​មួយ​កង​ទ័ព​ដើម្បី​ពង្រឹង​​​បទ​ឈប់​បាញ់​។​ មេ​​ដឹក​នាំ​រូប​នេះ​ថ្លែង​សុន្ទរ​កថា​​ជា​លើក​ដំបូង​ចាប់​តាំង​ពី​បទ​ឈប់​បាញ់​ចូល​ជា​ធរ​មាន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​។ លោក​​​​ថ្លែង​ថា​​ក្រុម​ហេស​បូឡា​បាន​អនុម័ត​យល់​ព្រម​ទៅ​លើកិច្ច​ព្រមព្រៀង​នៃ​បទឈប់​បាញ់​​​នេះ​។

យោង​តាម​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់​​ ក្រុម​ហេស​បូឡា​យល់​ព្រម​ដក​កង​ទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​​ត្រើយ​ខាង​ត្បូង​ទន្លេ​លី​ថានី (Litani river) ដែល​មាន​ចម្ងាយ​៣០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង​ព្រំ​ដែន​អ៊ី​ស្រា​អែល​។ ​កង​ទ័ព​រដ្ឋា​ភិបាល​លីបង់​នឹង​ដាក់​ពង្រាយ​នៅ​ទី​នោះជា​បណ្ដើរ​ៗ​នៅ​ពេល​អ៊ីស្រាអែល​ចាប់​ផ្ដើម​ដក​កង​ទ័ព​របស់​ខ្លួន​ចេញ​ពី​ទី​នោះ​។

លោក​កាសេម​ថ្លែង​ថា​នឹង​មាន​ការ​សហ​ការ​គ្នា​កម្រិត​ខ្ពស់​រវាង​ចលនា​តស៊ូ​ហេស​បូឡា និង​កង​ទ័ព​រដ្ឋា​ភិបាល​លីបង់​ដើម្បី​ពង្រឹង​​​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញ​លេញ​។ កង​ទ័ព​រដ្ឋា​ភិបាល​លីបង់​បាន​បញ្ជូន​កម្លាំង​ថែម​ទៀត​ទៅ​ភាគ​ខាង​ត្បូង​​រួច​​ហើយ​។ ប៉ុន្តែ​ពួក​គេ​កំពុង​រៀប​ចំ​ផែន​ការ​ដាក់​ពង្រាយ​កង​ទ័ព​ឱ្យ​បាន​លម្អិត រួម​​យក​ទៅ​​ពិ​ភាក្សា​​ជា​មួយ​គណៈ​រដ្ឋ​មន្ត្រី​របស់​លីបង់​។​

​កិច្ច​ការ​នេះ​​រាង​លំបាក​បន្តិច​ដោយ​សារ​ទាហាន​អ៊ីស្រាអែល​បន្ត​​ឈរ​ជើង​​នៅ​លើ​ទឹក​ដី​លីបង់​។ យោង​តាម​បទ​ឈប់​បាញ់​នេះ អ៊ីស្រាអែល​មាន​ពេល​​៦០​ថ្ងៃ​ដើម្បី​ដក​កង​ទ័ព​របស់​ខ្លួន​ដោយ​សន្សឹម​ៗ​រហូត​ដល់​អស់​​រលីង​ពី​ទី​នោះ​។ យោធា​អ៊ី​ស្រា​អែល​បាន​ដាក់​កំហិត​ទៅ​លើ​ចំនួន​ជន​ស៊ីវិល​ដែល​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​ភូមិ​របស់​ពួក​គេ​វិញ​នៅ​តាម​ព្រំ​ដែន​លីបង់-​អ៊ីស្រាអែល​​។

ប៉ុន្មាន​ថ្ងៃ​នេះ ទាហាន​អ៊ីស្រាអែល​ផ្ទុះ​អាវុធ​ដាក់​ជន​ស៊ីវិល​ដែល​វិល​ត្រឡប់​ទៅ​ស្រុក​ភូមិ​របស់​ខ្លួន​វិញ​។ អ៊ីស្រាអែល​ចាត់​ទុក​ថា​ការ​ធ្វើ​បម្លាស់​ទី​នេះ​ជា​ការ​រំលោភ​បទ​ឈប់​បាញ់​។ កង​ទ័ព​រដ្ឋាភិបាល​លីបង់​ និង​ក្រុម​ហេស​បូឡា​ចោទ​ប្រកាន់​ថា​អ៊ី​ស្រា​អែល​ទៅ​វិញ​ទេ​ដែល​​ជា​អ្នក​រំលោភ​បទ​ឈប់​បាញ់​ព្រោះ​អ៊ីស្រាអែល​ជា​អ្នក​ផ្ទុះ​អាវុធ​ និង​​​វាយ​ប្រហារ​តាម​អាការ​ទៅ​លើ​​តំបន់​នៅ​ប្រប​នឹង​ដង​ទន្លេ​លី​​ថានី​។

លោក​កាសេម​ថ្លែង​ថា​ក្រុម​ចលនា​តស៊ូ​របស់​ខ្លួន​ (ហេស​បូឡា) បាន​ទទួលជ័យ​ជម្នះ​ដ៏​ពិសិដ្ឋ​បំផុត​ទៅ​លើ​អ៊ីស្រាអែល​។ លោក​យល់​​ថា​​ជោគ​ជ័យ​​លើក​នេះ​ខ្លាំង​​​ជាង​បទឈប់​បាញ់​ឆ្នាំ​២០០៦​ទៅ​ទៀត​។ ​សម្រាប់​អ្នក​ដែល​ចង់​ភ្នាល់​ថា​ក្រុម​ហេស​បូឡា​ប្រាកដ​ជា​ចុះ​ខ្សោយ​ហើយ​នោះ​ យើង​សូម​ទោស​ទៅ​ចុះ​ ​ការ​​ពិត​មិន​ដូច្នេះ​ទេ​។ ការ​ភ្នាក់​របស់​ពួក​គេលើក​នេះ​ត្រូវ​បរាជ័យ​ហើយ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ