ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌​មាន​អ៊ុយ​ក្រែន​ផ្សាយថា​លោក​ពូ​ទីន​មាន​កូន​ឥត​ខាន់​ស្លា​នៅ​បារាំង

5 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ​ថ្មី​ៗ​នេះ សារ​ព័ត៌​មានចុះ​​ផ្សាយ​ថា​លោក​ពូទីន​ក្រៅ​ពី​ល្បី​ល្បាញ​​នៅ​ក្នុង​អាជីព​នយោបាយ​ លោក​ក៏​មាន​រឿង​អា​ស្រូវ​នៅ​ក្នុង​ជីវិត​ឯក​ជន​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​ស្នេហា​លួច​លាក់​។ សារ​ព័ត៌​មាន​លោក​ខាង​លិច​ផ្សាយ​ថា​លោក​ពូទីន​មាន​កូន​ឥត​ខាន់​ស្លា​ម្នាក់​ (​ក្រៅ​ចំណង​អាពាហ៍​ពិពាហ៍​​​) ​​កំពុង​រស់​នៅ​​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​។ កូន​ស្រី​រូប​នេះ​មិន​ហ៊ាន​ដាក់​ត្រកូ​ល​លោក​ពូទីន​ទេ​ ប៉ុន្តែ​ប្រើ​ឈ្មោះ​ក្លែង…

ទី​ក្រុង​ម៉ូស្គូ៖ ​ថ្មី​ៗ​នេះ សារ​ព័ត៌​មានចុះ​​ផ្សាយ​ថា​លោក​ពូទីន​ក្រៅ​ពី​ល្បី​ល្បាញ​​នៅ​ក្នុង​អាជីព​នយោបាយ​ លោក​ក៏​មាន​រឿង​អា​ស្រូវ​នៅ​ក្នុង​ជីវិត​ឯក​ជន​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​ស្នេហា​លួច​លាក់​។ សារ​ព័ត៌​មាន​លោក​ខាង​លិច​ផ្សាយ​ថា​លោក​ពូទីន​មាន​កូន​ឥត​ខាន់​ស្លា​ម្នាក់​ (​ក្រៅ​ចំណង​អាពាហ៍​ពិពាហ៍​​​) ​​កំពុង​រស់​នៅ​​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​។ កូន​ស្រី​រូប​នេះ​មិន​ហ៊ាន​ដាក់​ត្រកូ​ល​លោក​ពូទីន​ទេ​ ប៉ុន្តែ​ប្រើ​ឈ្មោះ​ក្លែង និង​ចាប់​អាជីព​ជា​ឌី​ជេរ​ (DJ)។ នេះ​បើ​តាម​ការ​អះ​អាង​របស់​​សារ​ព័ត៌​មាន​អ៊ុយ​ក្រែន​។

នារី​វ័យ​២១​ឆ្នាំ​ដែលប្រើ​ឈ្មោះ​ក្លែង​​​ល្វីហ្សា រ៉ូហ្សា​វ៉ា (Luiza Rozova) ឬ​អេលី​ហ្សា​វេតា​ អូឡិច​ហ្គោវ៉ាណា​ រូត​ដូវ​ណា (Elizaveta Olegovna Rudnova) ត្រូវ​បាន​ទូរ​ទស្សន៍​អ៊ុយ​ក្រែន​តាម​ប្រមាញ់​ និង​ដឹង​ថា​នារី​រូប​នេះ​ជា​ចំណង​ដៃ​នៃ​ស្នេហា​លួច​លាក់​រយៈ​ពេល​ខ្លី​រវាង​លោក​ពូទីន និង​ស្ត្រី​ឈ្មោះ​ស្វេត​ឡាណា គ្រី​វ៉ូណូហ្គីក (Svetlana Krivonogikh) ​ជា​អតីត​បុគ្គ​លិក​ផ្នែក​អនា​ម័យ​ ដែល​​ក្លាយ​ជា​ស្ត្រី​អ្នក​មាន​បំផុត​ម្នាក់​នៅ​រុស្ស៊ី​​។ អ្នក​ស្រី​គ្រីវ៉ូណូហ្គីក​ត្រូវ​សារ​ព័ត៌​មាន​ពិពណ៌​នា​ថា​​ជា​មិត្ត​​​​របស់​លោក​ពូទីន​។​

ក្រុម​អ្នក​សារ​ព័ត៌​មាន​​រក​ឃើញ​សំបុត្រ​កំណើត​​របស់​រ៉ូហ្សូវ៉ា​ដែល​​ជា​កូន​ស្រី​លួច​លាក់​របស់​លោក​ពូ​ទីន​ និង​ដឹង​ឈ្មោះ​ពិត និង​​កាល​បរិ​ច្ឆេទ​កំណើត​​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០០៣​។ នៅ​ក្នុង​សំបុត្រ​កំណើត​នោះ​មិន​ដាក់​ឈ្មោះ​ឪ​ពុក​ទេ​។ ប៉ុន្តែ​​​ត្រកូល​ខាង​ឪ​ពុក​ទំនង​ជា​​​​ឈ្មោះ​វ៉្លា​ឌី​មៀ​រ៉ូវ​ណា​ (Vladimirovna)។ បើ​​តាម​ការ​បម្លែង​ឈ្មោះ​នៅ​ក្នុង​ភាសា​រុស្ស៊ី​ កូន​ស្រី​លោក​ពូទីន​​គួរ​ណាស់​មាន​ត្រកូល​បែប​​នេះ​។

អ្នក​សារ​ព័ត៌​មាន​ដែល​ស្រាវ​ជ្រាវ​ប្រវត្តិ​កូន​ស្រី​លោក​ពូទីន​ប្រាប់​​ថា​​​ទោះ​បីកូន​ស្រី​ម្នាក់​នេះ​ដាក់​ឈ្មោះ​ក្លែងក៏​ដោយ​ ក៏​នៅ​តែ​​មិន​ទៅ​ណា​ឆ្ងាយ​ពី​លោក​ពូទីន​នោះ​ទេ​​។ លោក​អូឡិច​ រូត​ណូវ​ (Oleg Rudnov) ដែល​ស្លាប់​កាល​ពី​ឆ្នាំ​២០១៥​នោះ​ធ្លាប់​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​លោក​ពូទីន​។ សារ​ព័ត៌​មាន​ចុះ​ផ្សាយ​ថា​មូល​ហេតុ​ដែល​កូន​លួច​លាក់​របស់​លោក​ពូទីន​បែរ​ជា​ដាក់​ត្រកូល​របស់​លោក​​អូឡិច​ព្រោះ​ចង់​លាក់​អត្ត​សញ្ញាណ​ពិត​របស់​កូន​ស្រី​រូប​នេះ​ដើម្បី​កុំ​ឱ្យ​អ្នក​ដទៃ​​​ចាប់​ថ្នាក់​បាន​ថា​​​ជា​​កូន​លោក​ពូទីន​។

ឈ្មោះ​ល្វីហ្សា​ រ៉ូហ្សូវ៉ា ក៏​ជា​ឈ្មោះ​ដែល​ទាញ​ចេញ​ពី​ឈ្មោះ​របស់​លោក​​អូឡិច​​​ផង​ដែរ​។ អ្នក​សារ​ព័ត៌​មាន​ខាង​លើ​នេះ​ក៏​បាន​ចុះ​ផ្សាយ​រូប​ថត​ និង​វីឌីអូ​ឃ្លីប​របស់​កូន​លោក​ពូទីន​ឈ្មោះ​រ៉ូហ្សាវ៉ា​ផង​ដែរ​។ ប៉ុន្តែ​រូប​ទាំង​នោះ​ត្រូវ​នាង​លុប​ចោល​ពី​បណ្ដាញ​សង្គម​បាត់​ទៅ​ហើយ​។ រូប​នោះបង្ហាញ​កូន​ស្រី​លោក​ពូទីន​រាំ​នៅ​ពី​មុខ​កាមេរ៉ា​។ ​នារី​រូប​នេះ​បាន​លុប​គណ​នី​បណ្ដាញ​សង្គម​របស់​ខ្លួន​ចោល​កាល​ពី​ឆ្នាំ​២០២២​។ ពោល​គឺ​លុប​ចោល​មុន​ពេល​ផ្ទុះ​សង្គ្រាម​អ៊ុយ​ក្រែន​តែ​បន្តិច​ប៉ុណ្ណោះ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ