ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូង​ភ្ញាក់​ផ្អើល​នឹង​យន្ត​ហោះ​ចិន-​រុស្ស៊ី​ទៅ​កៀក​ដែន​អាកាស​ខ្លួន

5 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ កូរ៉េ​ខាង​ត្បូង​បាន​បញ្ចេញ​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​ជា​ច្រើន​គ្រឿង​នៅ​ក្នុង​គ្រា​អា​សន្ន​នៅ​ពេល​យន្ត​ហោះ​ចម្បាំង​របស់​ចិន និង​រុស្ស៊ី​​​ហោះ​ទៅ​កៀក​នឹង​ព្រំ​ដែន​របស់​ខ្លួន​ខ្លាំង​ពេក​នៅ​ថ្ងៃ​សុក្រ​​។ ប្រភព​ពី​យោធា​កូរ៉េ​ខាង​ត្បូង​ឱ្យ​ដឹង​ថា​​នៅ​ពេល​នោះ​ យន្ត​ហោះ​ចិន​៥​គ្រឿង និង​យន្ត​ហោះ​រុស្ស៊ី​៦​គ្រឿង​ហោះ​​កាត់​តំបន់​ការ​ពារ​ដែន​អាកាស​របស់​កូរ៉េ​ខាង​ត្បូង​។ ចាប់​ពី​ម៉ោង​៩:៣៥​ព្រឹក​ដល់​ម៉ោង​១៣:៥៣​រសៀល​ថ្ងៃ​សុក្រ គេ​ឃើញ​យន្ត​ហោះ​ចម្បាំង​ទាំង​នោះ​ហោះ​ចូល និង​ក្រវែល​ចុះ​ក្រវែល​ឡើង​​ មុន​នឹង​​បត់​ក្បាល​ត្រឡប់​ទៅ​វិញ​។…

ទី​ក្រុង​សេអ៊ូល៖ កូរ៉េ​ខាង​ត្បូង​បាន​បញ្ចេញ​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​ជា​ច្រើន​គ្រឿង​នៅ​ក្នុង​គ្រា​អា​សន្ន​នៅ​ពេល​យន្ត​ហោះ​ចម្បាំង​របស់​ចិន និង​រុស្ស៊ី​​​ហោះ​ទៅ​កៀក​នឹង​ព្រំ​ដែន​របស់​ខ្លួន​ខ្លាំង​ពេក​នៅ​ថ្ងៃ​សុក្រ​​។ ប្រភព​ពី​យោធា​កូរ៉េ​ខាង​ត្បូង​ឱ្យ​ដឹង​ថា​​នៅ​ពេល​នោះ​ យន្ត​ហោះ​ចិន​៥​គ្រឿង និង​យន្ត​ហោះ​រុស្ស៊ី​៦​គ្រឿង​ហោះ​​កាត់​តំបន់​ការ​ពារ​ដែន​អាកាស​របស់​កូរ៉េ​ខាង​ត្បូង​។

ចាប់​ពី​ម៉ោង​៩:៣៥​ព្រឹក​ដល់​ម៉ោង​១៣:៥៣​រសៀល​ថ្ងៃ​សុក្រ គេ​ឃើញ​យន្ត​ហោះ​ចម្បាំង​ទាំង​នោះ​ហោះ​ចូល និង​ក្រវែល​ចុះ​ក្រវែល​ឡើង​​ មុន​នឹង​​បត់​ក្បាល​ត្រឡប់​ទៅ​វិញ​។ ព្រឹត្តិ​ការណ៍​នោះ​កើត​ឡើង​នៅ​សមុទ្រ​ខាង​កើត និង​សមុទ្រ​ខាង​ត្បូង​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ដែល​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​នៅ​ល្ងាច​ថ្ងៃ​សុក្រ​។​

ទោះ​ជា​យ៉ាង​ណា​ក្ដី កូរ៉េ​ខាង​ត្បូង​បញ្ជាក់​ថា​យន្ត​ហោះ​ទាំង​នោះ​មិន​បាន​រំលោភ​ទៅ​លើ​ដែន​អាកាស​របស់​ខ្លួន​នោះ​ទេ​។ ប៉ុន្តែ​កូរ៉េ​ខាង​ត្បូង​ក៏​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះ​ដែរ​​។ កូរ៉េ​ខាង​ត្បូង​បញ្ចេញ​យន្ត​ហោះ​ចម្បាំង​ដើម្បី​ត្រៀម​ចាត់​វិធាន​ការ​នៅ​ក្នុង​ករណី​ចាំ​បាច់​។ តំបន់​ការ​ពារ​ដែន​អាកាស​មាន​ន័យ​ថា​ជា​តំបន់​ដែល​លាត​សន្ធឹង​ហួស​ព្រំ​ដែន​កូរ៉េ​ខាង​ត្បូង​។

​គេ​បង្កើត​តំបន់​នេះ​ឡើង​ដើម្បី​​ងាយ​ស្រួល​ដាក់​ជា​ខ្សែ​ការ​ពារ​ជាន់​ទី​១​​មុន​ពេល​យន្ត​ហោះ​បរទេស​ហោះ​​ចូល​ដែន​អាកាស​។ មាន​ន័យ​ថាបើ​យន្ត​ហោះ​បរទេស​បើក​ចូល​​តំបន់​នេះ​ជា​​ការ​ចូល​កៀក​ព្រំ​ដែ​ន​។ ប៉ុន្តែ​មិន​ទាន់​រំលោភ​អធិប​តេយ្យ​ភាព​របស់​កូរ៉េ​ខាង​ត្បូង​នៅ​ឡើយ​ទេ​។​ ​ក្រសួង​ការ​ពារ​ជាតិ​ចិន​ចាត់​ទុក​ថា​​ជា​ការ​​ល្បាត​រួម​គ្នា​លើក​ទី​៩​នៅ​លើ​សមុទ្រ​ជប៉ុន​ ឬ​សមុទ្រ​ខាង​កើត​ហៅ​តាម​ភាសា​កូរ៉េ​ខាង​ត្បូង​។

ក្រសួង​​​ថ្លែង​​នៅ​លើ​បណ្ដាញ​សង្គម​​ថា​នេះ​ជា​ផ្នែក​១​នៃ​ការ​ហោះ​ហើរ​រួម​គ្នា​រវាង​ចិន និង​រុស្ស៊ី​។ មន្ត្រី​យោធា​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​យន្ត​ហោះ​ចិន​មុន​ដំបូង​ហោះ​កាត់​ចន្លោះ​​​ឧប​ទ្វីប​កូរ៉េ​ និង​ជប៉ុន​។ រួច​ហើយ​​ហោះ​សំដៅ​ទៅ​រកកោះ​ដុក​ដូ (Dokdo) ដែល​ជា​កូន​កោះ​ដ៏​តូច​១​ស្ថិត​នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​កូរ៉េ​ខាង​ត្បូង​​។ ​យន្ត​ហោះ​រុស្ស៊ី​ក៏​ហោះទៅ​ភាគ​ខាង​ត្បូង​កោះ​ដុក​ដូ​ផង​ដែរ​។

មន្ត្រី​រដ្ឋា​ភិបាល​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​យន្ត​ហោះ​ចិន និង​រុស្ស៊ី​បាន​​ហោះ​រួម​គ្នា​ជា​ហ្វូង​​ពី​លើ​ភាគ​ខាង​ត្បូង​កោះ​ដុក​ដូ​មុន​នឹង​ចាក​ចេញ​ពី​ទី​នោះវិញ​។ កាល​ពីឆ្នាំ​២០១៩ យន្ត​ហោះ​ចិន និង​រុស្ស៊ី​ធ្លាប់​​​​ហោះ​ពី​លើ​តំបន់​ការ​ពារ​ដែន​អាកាស​របស់​កូរ៉េ​ខាង​ត្បូង​ដោយ​គ្មាន​ការ​ជូន​ដំណឹង​អ្វី​ទាំង​អស់​។ កាល​នោះ ប្រទេស​ទាំង​២​ថ្លែង​​​ថា​នេះ​ជា​ផ្នែក​១​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ