ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​លួច​ម៉ូតូ​០១​គ្រឿង

6 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ រុណ ពរ (​អៀ​ត​) ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ រុណ ពរ (​អៀ​ត​) ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ស្តី​ពី​ករណី​លួច​ម៉ូតូ នៅ​វេលា​ម៉ោង​១៨ និង​៣០​នាទី ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​មាន​ជ័យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត រួច​មក កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​វេលា​ម៉ោង​២២ និង​០០​នាទី ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ លាង សុ​ភី​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ព្រមទាំង​ចាប់​យក​វត្ថុ​តាង ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ផលិត​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ សៀមរាប 1AE-6557 ចំនួន​០១​គ្រឿង ដែល​ជា​របស់​ជន​រង​គ្រោះ ហើយ​នាំ​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ម៉​តូ​របស់​ជន​រង​គ្រោះ ពិតប្រាកដ​មែន ។

ផ្អែក​តាម​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្ដែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។ ចំណែក​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ