ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កា.ត់​ទោស​អ្នក​កាសែត​ជើង​ចា​ស់​ដាក់​ពន្ធ​នា​គារ​៧​ឆ្នាំ​ពី​បទ​ចារ​កម្ម

6 ថ្ងៃ មុន

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ តុលាការ​សាលា​ដំបូង​នៅទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​ ស​ម្រេច​ផ្ដន្ទា​ទោស​អ្នក​សារ​ព័ត៌​មាន​ជើង​ចាស់​ម្នាក់​​ដាក់​ពន្ធ​នា​គារ​៧​ឆ្នាំ​ពី​បទ​ស៊ើប​យក​ការណ៍​សម្ងាត់​របស់​រដ្ឋ​។ ​លោក​តុង​យូយូ (Dong Yuyu) ជា​និពន្ធ​នាយក​​កាសែត​ក្វាង​មីង​ដេលី (Guangming…

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ តុលាការ​សាលា​ដំបូង​នៅទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​ ស​ម្រេច​ផ្ដន្ទា​ទោស​អ្នក​សារ​ព័ត៌​មាន​ជើង​ចាស់​ម្នាក់​​ដាក់​ពន្ធ​នា​គារ​៧​ឆ្នាំ​ពី​បទ​ស៊ើប​យក​ការណ៍​សម្ងាត់​របស់​រដ្ឋ​។ ​លោក​តុង​យូយូ (Dong Yuyu) ជា​និពន្ធ​នាយក​​កាសែត​ក្វាង​មីង​ដេលី (Guangming Daily)​​​ វ័យ​៦២​ឆ្នាំ​ ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២​​ នៅ​ពេល​គាត់​អង្គុយ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​បុគ្គលិក​ស្ថាន​ទូត​ជប៉ុន​ម្នាក់​។ នេះបើ​យោង​តាម​ក្លឹប​អ្នក​កាសែត​អាមេរិក​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​។​

ក្រោយ​ការ​ចាប់​ខ្លួ​ន​នោះ សមត្ថ​កិច្ច​ចោទ​ប្រកាន់​គាត់​ពី​​បទ​ស៊ើប​ការណ៍​សម្ងាត់​។ ​នៅ​ក្នុង​សវនាការ​ ក្រុម​គ្រួសារ​គាត់​ប្រាប់​ថា​រដ្ឋ​អាជ្ញា​បាន​ចោទ​ប្រកាន់​ថា​បុគ្គលិក​ស្ថាន​ទូត​ជប៉ុន​ដែល​ស្គាល់​គ្នា​រាប់​អាន​ជា​មួយ​លោក​តុង​យូយូ​នោះ ​តាម​ពិត​​ជា​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​ជប៉ុន​ដែល​ជ្រក​ក្រោម​ផ្លាក​ជា​បុគ្គលិក​ទូត​ដើម្បី​មាន​អភ័យ​ឯក​សិទ្ធិ​ និង​គេច​ផុត​ពី​ការ​ផ្ដន្ទា​ទោស​។

រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ថា​ជន​ជាតិ​ជប៉ុន​រូប​នោះ​ជា​ភ្នាក់​ងារ​សម្ងាត់​ដែល​ធ្វើ​ការ​នៅ​ក្នុង​អង្គ​ភាព​ស៊ើប​ការណ៍​នៃ​ស្ថាន​ទូត​ជប៉ុន​នៅ​ទី​ក្រុង​ប៉េកាំង​។ ការ​កាត់​ទោស​លោក​តុង​យូយូ​ជា​ការ​បង្ហាញ​ថា​ប្រជា​ជន​ចិនគ្រប់​រូប​គួរ​តែ​យល់​ឱ្យ​បាន​ច្បាស់​ថា​រដ្ឋា​ភិបា​ល​ចិន​ចាត់​ទុក​ស្ថាន​ទូត​បរទេស​ជា​អង្គ​ភាព​​​ស៊ើប​ការណ៍​សម្ងាត់​ពី​ចិន​។ ​​​សមត្ថ​កិច្ច​ចិន​​បាន​ដាក់​ពង្រាយ​កម្លាំង​យ៉ាង​ក្រាស់​ឃ្មឹក​នៅ​បរិវេណ​តុលាការ​។ បុគ្គលិក​ស្ថាន​ទូត​អាមេរិក​ដែល​ស្នើ​សុំ​ចូល​រួម​សវនា​ការ​នោះ​​​មិន​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ចូលរួម​ទេ​។​​

អ្នក​ដែល​ស្គាល់​លោក​តុង​យូយូ​ច្បាស់​​​ប្រាប់​ថា​គាត់​មិន​មែន​រាប់​អាន​តែ​ជា​មួយ​បុគ្គលិក​ទូត​ជន​ជាតិ​ជប៉ុន​ម្នាក់​នេះ​ទេ​។ ក្នុ​ង​នាម​ជា​និពន្ធ​នាយកម្នាក់​ គាត់​​​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​​បុគ្គលិក​ទូត​​ទូទៅ​ និង​អ្នក​រួម​អាជីព​សារ​ព័ត៌​មាន​ជា​មួយ​គ្នាជា​ច្រើន​ទៀត​។ បុគ្គលិក​ទូត​ដែល​គាត់​ធ្លាប់​ញ៉ាំ​អាហារ​ជា​មួយ​នោះ​ក៏​ត្រូវ​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​យក​ទៅសួរ​នាំ​អស់​​ជា​​ច្រើន​ម៉ោង​​ផង​ដែរ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ថ្លែង​ថា​បុគ្គលិក​ទូត​ជប៉ុន​រូប​នេះ​ធ្វើ​សកម្ម​ភាព​ផ្ទុយ​ពី​ការ​ងារ​ដែល​គាត់​គួរ​ធ្វើ​។ ​មាន​ន័យ​ថា​គាត់​ជា​បុគ្គលិក​ទូត​ ប៉ុន្តែ​ជាក់​ស្ដែង​ គាត់​ធ្វើ​សកម្ម​ភាព​ជា​ភ្នាក់​ងារ​ស៊ើប​ការ​ណ៍​សម្ងាត់​ច្រើន​ជាង​។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី បុគ្គលិក​ទូត​រូប​នោះត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​។ លោក​តុង​យូយូ​ បន្ទាប់ពី​រៀន​ចប់​​បរិញ្ញា​បត្រ​ច្បាប់​ពី​សាកល​វិទ្យា​ល័យ​ប៉េកាំង គាត់​ក៏​ចូល​បម្រើ​ការ​ងារ​​ជា​បុគ្គលិក​របស់​កាសែត​ក្វាងមីង​ដេលី​កាល​ពី​​ឆ្នាំ​១៩៨៧​​។​

កាល​ពី​ពេល​ចូល​ធ្វើ​ការ​ដំបូង​ គាត់​មាន​មុខ​តំណែង​ជា​និ​ពន្ធ​នាយក​រងរបស់​កាសែត​នេះ​ ​និង​ទទួល​បន្ទុក​ជា​អ្នក​​ពិនិត្យ​មើល​បទ​អត្ថា​ធិប្បាយ​​ ឬ​វេទិកា​ស្មេរ​។ ​គាត់​ធ្លាប់​សរ​សេរ​អត្ថ​បទ​បញ្ចេញ​មតិ​ជា​ច្រើន​ចុះ​ផ្សាយ​នៅ​​លើ​ទំព័រ​សារ​ព័ត៌​មាន​របស់​ចិន​ និង​សរ​សេរ​អត្ថ​បទ​ចុះ​ផ្សាយ​នៅ​លើ​ព្រឹត្តិ​បត្តិ​បែប​សិក្សា​ស្រាវ​ជ្រាវ​ពាក់​ព័ន្ធ​នឹង​វិស័យ​ច្បាប់​ និង​បញ្ហា​សង្គម​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ