ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងកបនៅផ្លូវនរក៧ជាន់ក្នុងប្រទេសថៃឆ.ក់យកជីវិតកម្មករ សារជាថ្មី

2 អាទិត្យ មុន

ថៃ ៖ ឧបទ្ទវហេតុ​ដា​.​ច់បា​.​ក់​ធ្នឹម នៅ​ក្នុង​ការដ្ឋាន​សាងសង់​ផ្លូវអាកាស​រា​មា​ទី​២ ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្ត​សា​មុត​សា​ខន បណ្ដាល​ឲ្យ​កម្មករ​យ៉ាង​ហោច​ណាស់​៤​នាក់​បាន​ស្លា​.​ប់​១០​នាក់​រង​របួស និង​៣​នាក់​បាត់​ខ្លួន កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​សុក្រ ទី​២៩…

ថៃ ៖ ឧបទ្ទវហេតុ​ដា​.​ច់បា​.​ក់​ធ្នឹម នៅ​ក្នុង​ការដ្ឋាន​សាងសង់​ផ្លូវអាកាស​រា​មា​ទី​២ ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្ត​សា​មុត​សា​ខន បណ្ដាល​ឲ្យ​កម្មករ​យ៉ាង​ហោច​ណាស់​៤​នាក់​បាន​ស្លា​.​ប់​១០​នាក់​រង​របួស និង​៣​នាក់​បាត់​ខ្លួន កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​សុក្រ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។ នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​សារព័ត៌មាន Thairath និង PBS ។

ភ្លាម​ៗ​សាកស​.​ព​ចំនួន​២​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កន្លែង​កើតហេតុ ខណៈ​សាកស​.​ពពីរ​ទៀត ត្រូវ​បាន​រក​ឃើញ​ពីក្រោម​គំនរ​បាក់បែក ដោយឡែក មនុស្ស​៣​នាក់ នៅ​តែ​បាត់​ខ្លួន​ត្រូវ​បាន​ប៉ូលិស​សន្និដ្ឋាន​ថា អាច​ទៅ​រួច​ដែល​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ នៅ​ក្បែរ​ទីតាំង​កើតហេតុ ហើយ​មន្ត្រី​កំពុង​ស្វែងរក​ពួក​គេ ។

ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​គេ​ជឿ​ថា ជា​កម្មករ​សំណង់ ប៉ុន្តែ​ជា​សំណាងល្អ​ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង នៅ​វេលា​ទៀប​ភ្លឺ​ទើប​មិន​មាន​រថយន្ត​បើកបរ​នៅ​ផ្នែក​ខាងក្រោម​ទើប​មិន​មាន​អ្នក​រង​គ្រោះ​ក្រៅពី​នេះ ។ ប៉ូលិស​ថៃ​បាន​អះអាង​ថា ឧប្បត្តិហេតុ​នៃ​ធ្នឹម​បេតុង និង​រថយន្ត​ស្ទូច​បាន​ដួល​រលំ​ចុះ​មក​ក្រោម​នេះ​បាន​កើត​មាននៅ​វេលា​ម៉ោង​៤​និង​៧ នាទី​ទៀប​ភ្លឺ​ចំណុច​គីឡូម៉ែត្រ លេខ 21+100 ទល់មុខ ក្នុង​ឃុំ​គោក​ក្របៅ ស្រុក​ម៉ឿ​ង ខេត្ត​ខេត្ត​សា​មុត​សា​ខន ។

ឆ្លើយ​តប​នឹង​ឧបទ្ទវហេតុ​ចុង​ក្រោយ ក្នុង​ការដ្ឋាន​សាងសង់​ដ៏​មរណៈ​មួយ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី សូ​រិ​យា ចំ​រុងរឿង​គីត រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​ថៃ បាន​បញ្ជា​ឱ្យ​ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​មួយ ដើម្បី​ស៊ើបអង្កេត និង​រាយការណ៍​ជុំវិញ​ករណី​គ្រោះថ្នាក់​នេះ​ក្នុង​រយៈពេល​១៥​ថ្ងៃ ។ រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​ថៃ ក៏​បាន​បញ្ជា​ឲ្យ​អគ្គនាយក​នៃ​នាយកដ្ឋាន​ផ្លូវ​ហា​យ​វេ​ផ្តល់​សំណង​ឱ្យ​បាន​សមរម្យ​ដល់​គ្រួសារ​អ្នក​ស្លា​.​ប់ និង​របួស​ផង​ដែរ ។

យោង​តាម​របាយការណ៍ កម្មករ​ដែល​រង​របួស និង​ស្លា​.​ប់ ជា​បុគ្គលិក​របស់​ក្រុមហ៊ុន ភី​.​ស៊ី​.​អាយ​.​ស៊ី​.​សំណង់ ដែល​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​គ្រប់​រូប​ហើយ ដោយ​មាន​ទាំង​ជនជាតិ​ថៃ និង​ជនជាតិ​មី​យ៉ា​ន់​ម៉ា ។ គេ​នៅ​ចាំ​បាន​ថា កាលពីដើម​ឆ្នាំ​២០២៤ នៅ​ការដ្ឋាន​មួយ​នេះ បាន​កើត​មាន​គ្រោះថ្នាក់​ផ្ទួន​ៗ​ជាប់​ៗ​គ្នា​ដល់​ទៅ​ពីរ​លើក​ដោយ​លើក​ទី​១ កាលពី​ថ្ងៃ​ទី​១៣ មក​រា ហេតុការណ៍​ដាច់​ខ្សែ​ដង​ស្ទូច ក្នុង​ពិ​ព័រ​កុមារ​ខេត្ត​សា​តូន ដែល​បណ្ដាល​ឲ្យ​មនុស្ស​២០​នាក់ រង​របួសធ្ងន់ ក្រោយមក​៥​ថ្ងៃ ពោល​កាលពី​ថ្ងៃ​ទី​១៩ មក​រា គ្រោះថ្នាក់​ដា​.​ច់​ធ្លាក់​កន្ត្រក​ឡានស្ទូច បណ្តាល​ឱ្យ​កម្មករ​២​នាក់​ស្លា​.​ប់ ។

គួរ​កត់​សម្គាល់ថា ការដ្ឋាន​សាងសង់​ផ្លូវអាកាស រា​មា​ទី​២ មាន​ភាព​ល្បីល្បាញ​ខ្លាំង ដោយសារ​ការ​សាងសង់​គ្មាន​ទី​បញ្ចប់​នៅ​ដែល​បាន​បន្ត​អស់​រយៈពេល​ជាង​៥០​ឆ្នាំ​មក​ហើយ ជា​ពិសេស​ផ្លូវ​នេះ​ត្រូវ​បាន​ប្រជាជន​ថៃ​ដាក់​រហ័ស​នាម​ថា​«​ផ្លូវនរក​៧​ជាន់​» ព្រោះថា​តាម​រយៈ​គ្រោះ​ថា្ន​ក់​ទាំង​ធំ​ទាំង​តូច ដែល​កើត​មាន​ញឹកញាប់​រាប់​មិន​អស់​បាន​ឆ​.​ក់​យកអាយុ​ជីវិត​កម្មករ​ក៏​ដូច​ជា អ្នកដំណើរ​អស់​ជា​ច្រើន​នាក់ ។ ផ្លូវ​នេះ​បាន​ចាប់ផ្តើម​សាងសង់​ក្នុង​កំឡុង​ឆ្នាំ​១៩៧០ ហើយ​បញ្ចប់ និង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​១៩៧៣ ជា​ផ្លូវ​សំខាន់​ឆ្ពោះទៅ​កាន់​តំបន់​ភាគ​ខាងត្បូង ។

ក្រោយមក​ពេល​មាន​មនុស្ស​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ច្រើន​បាន​បង្ក​ឱ្យ​មានការ​សាងសង់​ពង្រីក និង​ផ្លូវបំបែក​ជា​ច្រើន រួម​ទាំង​ការ​ជួសជុល​ផ្លូវ​ជា​បន្តបន្ទាប់ ដែល​មក​ដល់​ឆ្នាំ​២០២៤​នេះ ការដ្ឋាន​សាងសង់​កំពុង​ដំណើរ​មិន​ទាន់​ចប់​នៅឡើយ​ទេ ប៉ុន្តែ​រដ្ឋមន្ត្រី​ថៃ​ទើបតែ​ប្រកាស​ថ្មី​ៗ​នេះ​ថា ការដ្ឋាន​មួយ​នេះ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​ត្រឹមតែ​មិថុនា ឆ្នាំ​២០២៥ ។

យោង​តាម​ស្ថិតិ​រួម​ពី​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​រា​មា​ទី​២ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ ដល់​២០២២ មាន​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ចំនួន​២,២៤២​លើក ស្លា​.​ប់​១៣០​នាក់ និង​របួស​១,៣០៣​នាក់ ។ ចំនួន​អ្នក​ស្លា​.​ប់​នេះ​នៅ​មិន​ទាន់​បូក​បញ្ចូល ហេតុការណ៍​គ្រោះថ្នាក់​ឆ្នាំ​២០២៣ និង​២០២៤​នៅឡើយ​ទេ​៕

កែសម្រួលដោយ