ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់គេថាធុញថ.ប់ក្នុងជីវិតណាស់ និងសុំច្បាប់អត់ទៅធ្វើការ លុះមិត្តភក្តិហៅឱ្យហូបបាយ ទើបដឹងនិងផ្អើលយ៉ាងរន្ធ.ត់

7 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មា នបុរសជនជាតិថៃម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលលេខE២០៦ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត…

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មា នបុរសជនជាតិថៃម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលលេខE២០៦ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សពបុរសជនជាតថៃនោះឈ្មោះ NATHAPONG KAEWKONGGSUP អាយុ១៩ ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន ។

ស្តាប់តាមការបំភ្លឺរបស់បុគ្គលិកក្រុមហ៊ុនម្នាក់ ដែលធ្វើការ និងស្នាក់នៅបន្ទប់ជាមួយឲ្យដឹងថា ពួកបានមកធ្វើការឲ្យក្រុមហ៊ុនមួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជាប្រហែល២ឆ្នាំហើយ ។ មុន និងថ្ងៃកើតហេតុជនរងគ្រោះបានប្រាប់រូបគេថា គាត់មានការស្មុគស្មាញ និងធុញធប់ក្នុងជីវិតណាស់ ហើយបានសុំច្បាប់មិនបានទៅធ្វើការទេ ។

មិត្តភក្តិដដែលនោះបន្តថា ជនរងគ្រោះនិយាយរួចរូបគេបានចេញទៅធ្វើការធម្មតាទៅ លុះពេលត្រឡប់មកពីធ្វើការវិញ ឃើញជនរងគ្រោះដោះអាវដេកផ្ងានៅលើពូកក្បែរគ្រែ រូបគេក៏បានស្រែកហៅដើម្បីឲ្យហូបបាយ តែជនរងគ្រោះមិនឆ្លើយតបតទេ ពេលនោះរូបគេក៏បានសំលឹងមើលពោះអត់ឃើញដកដង្ហើម និងដៃជើងអត់កំរើក ។

ឃើញដូច្នោះរូបគេបានយកដៃទៅប៉ះសាច់ជនរងគ្រោះត្រជាក់ខុសពីធម្មតា មុខក៏រាងហើម ទើបសង្ស័យជនរងគ្រោះស្លាប់ រួចបានតេទូរស័ ព្ទទាក់ទងប្រាប់ទៅមិត្តភក្តិរួមការងារ និងអ្នកគ្រប់គ្រងក្រុមហ៊ុន និងម្ចាស់ផ្ទះបន្ទប់ជួលដើម្បីឲ្យដឹង ។

បន្ទាប់មកសមត្តកិច្ចនិងអា​ជ្ញាធរដែនដីបានចុះទៅដល់ បង្កើតគណៈកម្មការពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យលើសាកសព ដោយមានគ្រូពេទ្យជំនាញ ក្រោមការសម្របសម្រួលពី​ស្ថាប័នអយ្យការអមសាលា​ដំបូងខេត្ត មានការសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់បណ្ដាល មកពីប្រើប្រាស់សារធាតុញៀនសើលកំណត់ ។

សាកសពត្រូវបានសមត្តកិច្ចប្រគល់ឲ្យឪពុករបស់ យកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឯប្រទេសថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ