ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបកញ្ឆាក្រៀមជាង​៦០គីឡូក្រាម​ បម្រុងចេញ​​ទៅវៀតណាម​

5 ម៉ោង មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ កញ្ឆាក្រៀម​​​​ជាង​៦០​គីឡូក្រាម ​ត្រូវ​បាន​​កំលាំង​កងរាជអាវុធហត្ថ ​ដោយ​សហ​ការ​ជាមួយ​យោធា​ព្រំដែន​ធ្វើការ​បង្ក្រាប​បាន​ទាន់​ពេលវេលា ខណ​:​ពេល​ដែល​ឈ្មួញ​បាន​ជួល​ទូក​របស់​ប្រជា​កសិករ​១​គ្រឿង​ដើម្បី​ដឹក​យក​ទៅ​លក់​នៅ​ស្រុក​វៀតណាម​ ក្រោយ​ពេល​បង្ក្រាប​បាន​ហើយ​ក៏​ដឹក​ជញ្ជូន​មក​កាន់​កងរាជអាវុធ​ហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ​។ ​ការ​ចុះ​បង្ក្រាប​ទូក​ដឹក​កញ្ឆា​ក្រៀម​បម្រុង​ឆ្លង​ដែន​ដឹក​ទៅ​លក់​នៅ​ស្រុក​វៀតណាម​នេះ​ ​​កើតឡើង​នៅ​វេលា​ម៉ោង​១៩…

ខេត្ត​តាកែវ​ ៖ កញ្ឆាក្រៀម​​​​ជាង​៦០​គីឡូក្រាម ​ត្រូវ​បាន​​កំលាំង​កងរាជអាវុធហត្ថ ​ដោយ​សហ​ការ​ជាមួយ​យោធា​ព្រំដែន​ធ្វើការ​បង្ក្រាប​បាន​ទាន់​ពេលវេលា ខណ​:​ពេល​ដែល​ឈ្មួញ​បាន​ជួល​ទូក​របស់​ប្រជា​កសិករ​១​គ្រឿង​ដើម្បី​ដឹក​យក​ទៅ​លក់​នៅ​ស្រុក​វៀតណាម​ ក្រោយ​ពេល​បង្ក្រាប​បាន​ហើយ​ក៏​ដឹក​ជញ្ជូន​មក​កាន់​កងរាជអាវុធ​ហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ​។

​ការ​ចុះ​បង្ក្រាប​ទូក​ដឹក​កញ្ឆា​ក្រៀម​បម្រុង​ឆ្លង​ដែន​ដឹក​ទៅ​លក់​នៅ​ស្រុក​វៀតណាម​នេះ​ ​​កើតឡើង​នៅ​វេលា​ម៉ោង​១៩ និង៣០​នាទី​ ថ្ងៃ​ទី​២៦ វិច្ឆិកា ២០២៤ នៅ​ចំណុច​ភូមិ​តារា​គម​ន៍ ឃុំ​ជ័យ​ជោគ ស្រុក​បូ​រី​ជលសារ​ព្រំដែន ខេត្តតាកែវ​ ។

​លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការអ.ហខេត្តតាកែវ​បានអោយ​ដឹង​ថា ​ការ​ចុះ​បង្ក្រាប​ទូក​ដឹក​កញ្ឆា​ក្រៀម​បម្រុង​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នេះ​ គឺ​មានការ​សម្របសម្រួល​នីតិវិធី​ពីលោក ឯក ឆេ​ង ​ហួត ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្តតាកែវ និង​កិច្ចសហការ​ជាមួយ​យោធា​ព្រំដែន​ផង​ដែរ​បាន​ចុះ​បង្ក្រាប​ជាក់ស្ដែង​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន ជួញដូរ កញ្ឆា​ស្ងួត ដោយ​ខុសច្បាប់ នៅ​ចំណុច​ប្រឡាយ​ទឹក​តា​សេក ភូមិ​ឃុំ​ខាងលើ​ ។​

លោក​ឧត្តមសេនីយ៍​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បន្ត​ទៀត​ថា ​ប្រ​ត្តិ​ប​ការ​ចុះ​បង្ក្រាប​នេះ ​ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​( ស្រី​០១ )  ​១-​ជនសង្ស័យ​ឈ្មោះ អ៊ុ សុខ​  ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​មុខរបរ​កសិករ (ស៊ី​​ឈ្នួល​ដឹក​ជញ្ជូន​តាម​បញ្ជា​ឈ្មោះ រុន សា​វុ​ធ​) ពិនិត្យ​គ្មាន​សារធាតុ​ញៀន ។ ២-​ជនសង្ស័យ​ឈ្មោះ សូ រំដួល​ ​ភេទស្រី អាយុ​៣៨​ឆ្នាំ ​មុខរបរ​កសិករ (​ពិនិត្យ​គ្មាន​សារធាតុ​ញៀន​)​។​

បើ​តាម​ចម្លើយ​ឈ្មោះ អ៊ុ សុខ​ ចំពោះ​ឈ្មោះ សូ​រំដួល មិន​ពាក់​ព័ន្ធក្នុង​ករណី​នេះ​ឡើយ​ ទើប​លោក​ព្រះរាជអាជ្ញាបាន​បង្គាប់​មក​ជំនាញ​អោយ​ជន​នេះ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ ។​  អ្នក​ទាំង​ពីរ​ស្នាក់​នៅភូមិ​ពងអណ្តើក ឃុំ​ព្រៃ​យុថ្កា ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

ចំពោះ​វត្ថុ​តាង​ដកហូត​១-កញ្ឆា​ក្រៀម​ចំនួន​១១៩​កញ្ចប់ យើង​កាត់​សំបក់​ថង់​ចេញ ដាក់​ស្នោ​០៧​កេះ ទម្ងន់​: ៦០,០៥Kg ( កញ្ឆា​ស្ងួត​សុទ្ធ) ២- ទូក​កា​ណូ​០១​គ្រឿង ប្រវែង​៨.១m ម៉ាស៊ីន​មួយ​គ្រឿង​ម៉ាក​HINOTA​កម្លាំង​១៣​សេស​ ៣ -​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​ម៉ាក​OPPO​។

ក្រោយ​ពី​ជំនាញ​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​បន្ថែម​រួច​មក នៅ​វេលា​ម៉ោង​២១:១៥​នាទី កម្លាំង អ​.​ហ ស្រុក​បូ​រី​ជលសារ​សហការ​ជាមួយ​កម្លាំង អ​.​ហ ស្រុក​កោះអណ្តែត និង​កម្លាំង អ​.​ហ ខេត្ត បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ទៀត ឈ្មោះ រុន សា​វុ​ធ ភេទ​ប្រុស អាយុ៥៨ឆ្នាំ​ មុខរបរ​លក់​បាយ ( រក្សា​​ទុក​ជួញដូរ​) ស្ថិត​នៅ​ភូមិ តា​ផា​ន់ ឃុំ ព្រៃ យុថ្កា ស្រុក កោះអណ្តែត ខេត្តតាកែវ ។​  ​

​វត្ថុ​តាង​ដកហូត​៖​ ១-​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​ម៉ាក​OPPO.N​ចុច​ពិល​០១ ។ បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុ​តាង​ឃាត់ខ្លួន​និង​រក្សា​ទុក​នៅ​ទីបញ្ជាការ អ​.​ហ​តាកែវ ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។

​លោក​ឧត្តម​មេបញ្ជាការ​បាន​បញ្ជាក់​ថា​ ​បន្ទាប់​ពីកំលាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​នឹង​បន្ត​និ​តិ​វិធី ​ដោយ​សហការ​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ​ព្រោះ​កញ្ឆា​ក្រៀម​នេះ​បាន​យក​មក​ពី​ក្រុងប៉ោយ​ប៉ែ​ត​ចូល​មក​ពី​ប្រទេស​ថៃ​ ។  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ