ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកមួយក្រុមនាំគ្នាដុ.តបំផ្ទុះថ្មភ្នំ ដើម្បីយកថ្មលក់

4 ម៉ោង មុន

​ខេត្តកំពត ៖ កន្លែងរមណីយដ្ឋានកម្សាន្ត​មួយដ៍ល្អប្រណិតកំពុងរងការដាក់រំសេវបំផ្ទុះ និងដុតភ្លើងអោយក្ដៅបំបែកផ្ទាំងថ្មនៅអាងទឹកភ្នំដំរី ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ អាជ្ញាធរស្រុកកំពង់ត្រាចកាលពីឆ្នាំ2023 ធ្លាប់ចុះទៅហាមឃាត់ពលរដ្ឋដែរថា មិនអោយដាក់គ្រឿងបំផ្ទុះបំបែករូងភ្នំនិងផ្ទាំងថ្មនៅផ្លូវសសៀរអាងទំនប់ទឹកភ្នំដំរីនោះទេ…

0:00
0:00

​ខេត្តកំពត ៖ កន្លែងរមណីយដ្ឋានកម្សាន្ត​មួយដ៍ល្អប្រណិតកំពុងរងការដាក់រំសេវបំផ្ទុះ និងដុតភ្លើងអោយក្ដៅបំបែកផ្ទាំងថ្មនៅអាងទឹកភ្នំដំរី ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

អាជ្ញាធរស្រុកកំពង់ត្រាចកាលពីឆ្នាំ2023 ធ្លាប់ចុះទៅហាមឃាត់ពលរដ្ឋដែរថា មិនអោយដាក់គ្រឿងបំផ្ទុះបំបែករូងភ្នំនិងផ្ទាំងថ្មនៅផ្លូវសសៀរអាងទំនប់ទឹកភ្នំដំរីនោះទេ ។

តែទោះបីជាមានការហាមប្រាប់ពួកអ្នកភូមិយ៉ាងណាក៍ដោយ ក៍នៅតែមានប្រជាពលរដ្ឋ​មកពីភូមិនានាក្នុងឃុំដំណាក់កន្ទួតខាងជើង និងប្រជាពលរដ្ឋមកពីឃុំដំណាក់កន្ទួតខាងត្បូង ដុតភ្លើងអោយក្ដៅអោយថ្មប្រេះបែក និងលួចដាក់រំសេវបំផ្ទុះបំបែកផ្ទាំងថ្មភ្នំ ដើម្បីយកថ្មតូចៗ ។​

ពលរដ្ឋម្នាក់កំពុងដុតថ្មបាននិយាយកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ការដុតថ្មដោយ​ញើសឈាមនេះ គ្រាន់បានប្រាក់យកទៅទិញអង្ករតែប៉ុណ្ណោះ ចៀសវាងការដាក់​គ្រឿងបំផ្ទុះ ។​

ប៉ុន្តែអ្វីដែលគេសោកស្ដាយនោះ គឺភ្នំនៅជាប់មាត់ទឹកមួយនេះទេសភាពស្រស់ត្រកាល មើលទៅគួរទាក់ទាញអ្នកទេសចរណ៍ដ៍ល្អបំផុត ដែលគេនិយាយថាមានកន្លែងទេសចរណ៍ មិននាំគ្នាថែ​ទាំទុកមើលទេ បែរជានាំគ្នាបំផ្លាញ ដើម្បីឆ្នាំងបាយបែបនេះឡើយ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​