ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ចំអកទៅកាន់ក្រុមប្រឆាំងជ្រុលនិយមយក លោក អ៊ុំ សំអាន មកនិយាយរឿងព្រំដែន

3 ម៉ោង មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​និយម​នៅ​ក្រៅប្រទេស ដែល​ប្រកាស​ជ្រើសរើស​លោក​អ៊ុំ សំ​អាន ដែល​ធ្លាប់​ជា​ពន្ធនាគារ​រឿង​និយាយ​បង្ហោះ​ឯកសារ​មិន​ពិត​ពាក់ព័ន្ធ​ព្រំដែន​មក​និយាយ​រឿង​ព្រំដែន​ទៀត ខណៈ​ធ្លាប់​សារភាព​កំហុស​និយាយ​ព្រំដែន​ជា​រឿង​មិន​ពិត…

ខេត្តបន្ទាយមានជ័យ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​និយម​នៅ​ក្រៅប្រទេស ដែល​ប្រកាស​ជ្រើសរើស​លោក​អ៊ុំ សំ​អាន ដែល​ធ្លាប់​ជា​ពន្ធនាគារ​រឿង​និយាយ​បង្ហោះ​ឯកសារ​មិន​ពិត​ពាក់ព័ន្ធ​ព្រំដែន​មក​និយាយ​រឿង​ព្រំដែន​ទៀត ខណៈ​ធ្លាប់​សារភាព​កំហុស​និយាយ​ព្រំដែន​ជា​រឿង​មិន​ពិត ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា នៅ​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​-​ឈ្នះ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖«​យាយ​ម្នាក់​នោះ​ជា​អ្នកនយោបាយ​វ័យ​ចំណាស់ (​មួរ សុខ​ហួ )​ទៅ​បបួល​បងប្អូន​ធ្វើការ​ពិភាក្សា​និយាយ​កោះ​អី​ណា​… គាត់​ជា​អ្នកជំនាញ​គ្រប់​រឿង ហើយ​ម្នាក់​នោះ គឺ​អ៊ុំ សំ​អាន មក​បបួល​ធ្វើ​បទ​ឧ​ន្ទេ​សនាម​រឿង​ព្រំដែន​» ។

សម្តេច​មហា​បវរ​ធិ​បតី បាន​បញ្ជាក់​ថា ៖« កុំ​ភ្លេច​!​ថា លោក​ហ្នឹង​(​អ៊ុំ សំ​អាន​)​ធ្លាប់​ក្លែង​ឯកសារ ហើយ​ជាប់គុក​រឿង​ក្លែង​ឯកសារ​ព្រំដែន​! ហើយ​យក​ពី​ណា​យក​ទៅ​ធ្វើការ​ឧ​ន្ទេ​សនាម​ទៅ​យក​អ្នក​ដែល​ប្រឌិត​រឿង​ព្រំដែន​ទៅ​ឧ​ន្ទេ​សនាម​រឿង​ព្រំដែន បើ​ប្អូន​ដែល​ទៅ​ស្តាប់ គឺ​ចោលលុយ​ហើយ ។ នៅ​ពេល​ស្តាប់​ដឹង​តែ​រឿង​មិន​ពិត ហើយ​បំផ្លាញ​ការ​ទុកចិត្ត​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី បាន​លើក​ឡើង​ថា ទៅ​យក​អ្នកជំនាញ​ព្រំដែន​ត្រឹមត្រូវ​មិន​យក​ទេ បែរ​ទៅ​យក​អ្នក​ដែល​ធ្លាប់​ធ្លាប់​ឯកសារ​រឿង​ព្រំដែន​កាលពី​៨​ឆ្នាំ​មុន ។ លិខិត​នៅ​មាននៅ​ឡើយ ហើយ​កំពុង​បង្ហោះ​លើ​បណ្តាញ​សង្គម ។ សម្តេច​មហា​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា ៖«​លោក​អ៊ុំ សំ​អាន ខ្លួនឯង​ផ្ទាល់​បាន​សរសេរ​លិខិត​សុំ​ទោស​សម្តេច តេ​ជោ ហ៊ុន​សែន ថា «​ខ្ញុំ​ដឹង​កំហុស​ហើយ​បង្ហោះ​ឯកសារ​អត់​មូលដ្ឋាន ហើយ​សន្យា​ឈប់​បង្ហោះ​រឿង​ព្រំដែន​អត់​មូលដ្ឋាន តែ​ឥលូវ​អត់​រៀង​ទៀត​» ។

បើ​តាម​សម្តេច​មហា​វរ​ប​ធិ​បតី បាន​លើក​ឡើង​ថា ក្រុមប្រឆាំង​ជ្រុល​និយាយ​ប្រហែលជា​អត់​មាន​អ្នក​ណា​ក្រៅពី​អ៊ុំ សំ​អាន នោះ​ទេ ។ ព្រោះថា រឿង​មិន​ពិត​ទាល់តែ​អ្នក​ដែល​ហ៊ាន​និយាយ​រឿង មិន​ពិត​ទើប​គេ​ហ៊ាន​និយាយ​អត់​ខ្លាច​បាប ។ តែ​ក្រុម​នេះ​គេ​មិន ខ្លះ​ដោយសារ​គំនិត​គេ​ចង់បាន គឺ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល ហើយ​រក​ប្រធានបទ​ដែល​ប៉ះពាល់​នឹង​ផលប្រយោជន៍​ជាតិ​របស់​យើង​ក្លែង​ការ​ពិត​ដុត​កំឡោច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជម្លោះផ្ទៃក្នុង ។

គួរ​បញ្ជាក់ ថា លោក អ៊ុំ សំ​អាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ខេត្តសៀមរាប កាលពី​យប់ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក​ត្រឡប់​ពី​សហរដ្ឋអាមេរិក​មក​ដល់​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ ខេត្តសៀមរាប ។ លោក អ៊ុំ សំ​អាន ត្រូវ​បាន​តុលាការ​ចេញ​ដីកា ចុះ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ (​លេខ​៥៤) សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧ​ក្រិ​.​ដ្ឋ​ជា​អាទិ៍​» (​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង​បទ​«​ញុះ ញ​ង់​ឱ្យ​មានការ​រើសអើង​» តាម​មាត្រា​៤៩៥ និង ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ និង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៦ តាម​រយៈ​ការ​សរសេរ និង​អត្ថាធិប្បាយ ចោទប្រកាន់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ។

កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៨ លោក អ៊ុំ សំ​អាន ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រកាស​លើកលែងទោស តាម​សំណើរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បន្ទាប់​ពី​លោក​បាន​ប្រកាស​ទទួលកំហុស ។ ក្រោយ​ពី​ត្រូវ​បាន​លើកលែងទោស លោក អ៊ុំ សំ​អាន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ