ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ៖ អ្នកនយោ បាយ​​ជ្រុលនិយម​បាន​បោក​ពលរដ្ឋ​នៅភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​-​ឈ្នះ​

7 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ថ្លែង​ពី​ទឹកដី​ខេត្តបន្ទាយមានជ័យ​ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជាបាន​ថ្លែង​ឱ្យ​ដឹង​ថា នា​ពេល​កន្លង​ទៅ អ្នក​ន​យោបាយ​ជ្រុល​និយមបាន​បោក​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ -​ឈ្នះ…

ខេត្តបន្ទាយមានជ័យ ៖ ថ្លែង​ពី​ទឹកដី​ខេត្តបន្ទាយមានជ័យ​ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជាបាន​ថ្លែង​ឱ្យ​ដឹង​ថា នា​ពេល​កន្លង​ទៅ អ្នក​ន​យោបាយ​ជ្រុល​និយមបាន​បោក​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ -​ឈ្នះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ឱ្យ​ចូលរួម​សកម្មភាព​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ដុត​សង្គម​កម្ពុជា​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា នៅ​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​-​ឈ្នះ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​បាន​បញ្ជាក់​ថា ជា​ពិ​សេស​ថ្មី​ៗ​នេះ អ្នក​នយោបាយ​ជ្រុលនិយម ក៏​បាន​បោក​បញ្ឆោត​ឱ្យ​យុវជន​នៅ​កម្ពុជា រស់នៅ​ក្រៅប្រទេស ដូច​ជា ជប៉ុន កូរ៉េ ធ្វើ​បាតុកម្ម ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ។


សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​៖ «​អ្នកនយោបាយ​មួយ​ចំនួន​ហៅ (​ហៅ​ពលរដ្ឋ​ភូមិ​បឹង ជង្រុក​តេ​ជោ​ឈ្នះ​- ឈ្នះ​) ទៅ​ស្ទឹង​មាន​ជ័យ ហើយ​សន្យា​នេះ សន្យា​នោះ​ ។ ប៉ុន្ដែ​ខែ​មុនគេ ប្រើ​ក្មេង​ៗ​នៅ​ជប៉ុន​ដុត​ប្រទេស​»​។

នា​ឱកាស​នោះ សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ដ្រីបាន​លើក​ឡើង​ថា តំបន់​អភិវឌ្ឍន៍​បឹងជង្រុក​តេ​ជោ​ឈ្នះ​-​ឈ្នះ របស់​ខេត្តបន្ទាយមានជ័យ គឺជា​សមិទ្ធផល​នៃ​នយោបាយ​ឈ្នះឈ្នះ ចំនួន​២ រួម​មាន​៖ ១-​កែប្រែ​តំបន់​ដែល​ធ្លាប់តែ​ប្រយុទ្ធ​គ្នា ក្នុង​សង្គ្រាម​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ និង​ទី​២-​គឺ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​។

​យ៉ាងណា​ក្តី​ សម្តេច​បវរ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត​ បាន​អះអាង​រាជរដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ធានា សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ទោះបី​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។​សម្តេច​បាន​អំពាវនាវ​ដល់ ប្រជា ពលរដ្ឋ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កា​រកសា​ប្រទេស ដើម្បី​ជីវភាព​ប្រជាពលរដ្ឋទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ