ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​ចិន​៤-៥​កន្លែង​បង្ហាញនៅ​​​​​ក្បែរ​​​ព្រំដែន​កម្ពុជា​-ថៃ ដែលមិនធ្លាប់មាន​ពីមុនមក

7 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយ​មាន​ជ័យ​ ៖ សង្កេតឃើញ​​​​ហាង​អាហារ​ចិន​៤​ទៅ​៥​កន្លែង​ ​បានបើក​នៅ​មុខ​ផ្សារ​អូរ​បី​ជាន់​​ស្ថិត​ក្បែ​រព្រំដែន​​កម្ពុជា​-​ថៃ ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​ ​ពេល​នេះ…

​ខេត្តបន្ទាយ​មាន​ជ័យ​ ៖ សង្កេតឃើញ​​​​ហាង​អាហារ​ចិន​៤​ទៅ​៥​កន្លែង​ ​បានបើក​នៅ​មុខ​ផ្សារ​អូរ​បី​ជាន់​​ស្ថិត​ក្បែ​រព្រំដែន​​កម្ពុជា​-​ថៃ ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​ ​ពេល​នេះ ​ឃើញ​មាន​ហាង​ចិន​៤ ​ទៅ​៥​កន្លែង​នៅ​មុខ​ផ្សារ​អូរ​បី​ជាន់​ ក្បែរ​ច្រក​អូរ​បី​ជាន់​ ដែល​មិន​ធា្ល​ប់​ឃើញ​មានពីមុនមកទេ ខណៈដែល​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​បែបនេះ ដោយ​​មាន​​បើកហាង​ហូប​ចុក​ជា​ជនជាតិ​ចិន ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀតថា​ ​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ​​ជាប់​ខាងជើង​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​​ជាប់​ព្រំដែន​ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ និង​ភាគី​ថៃ ​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រៈ​កែវ  ។

​ កាលពីមុន​ឃុំ​អូរ​បី​ជាន់ គឺជា​ឃុំមួយគ្រាន់តែ​​ប្រជាពលរដ្ឋ​ទៅ​មក​ឆ្លងកាត់​ចេញ​ក្រុង​ប៉ោយ​ប៉ែ​ត ​តាម​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​ទៅ​ខេត្តឧត្តរមានជ័យ ។ ហើយ​នៅ​អំឡុង​ដើមឆ្នាំ​២០២៤​នេះ ​ឃើញ​មាន​ជនបរទេស​មាន​ជនជាតិ​ចិន​បាន​មក​បើកហាង​លក់ដូរ​ម្ហូបអាហារ​គួរឱ្យចាប់អារម្មណ៍ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ