ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹក​ភ្លៀង​កំពុង​វា.យ​ប្រ.ហារ​ប្រ​ទេស​ថៃ​ខាង​ត្បូង​ស្លា.ប់​មនុស្ស​ម្នាក់​

10 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ទោះ​បី​រដូវ​រងា​ចូល​មក​ដ​ល់​ដែល​គួរ​ណាស់លែង​មាន​ធ្លាក់​ភ្លៀង​ខ្លាំង​ត​ទៅ​ទៀត​ហើយ​ក្ដី​​ ប៉ុន្តែ​នៅ​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ​មិន​ដូច្នេះ​ទេ​។ ថ្មី​ៗ​នេះ ភ្លៀង​ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច​ម្នាក់​ និង​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​យ៉ាង​ល្ហ​ល្ហាច​លិច​ខេត្ត​-​ក្រុង​ជា​ច្រើន។ អាជ្ញា​ធរ​ខាង​ឧតុ​និយម​ព្យាករ​ថា​ភ្លៀង​នឹង​បន្ត​ធ្លាក់​ជា​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​។​ សាក្សី​និយាយ​ថា​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​នោះ​ជា​និស្សិត​​រស់​នៅ​ខេត្ត​ណារ៉ា​ធីវ៉ាត់​។ នៅ​​ខេត្ត​នេះ​​ដដែល​ ជំនន់​ទឹក​ភ្លៀង​​​បង្ខំ​ឱ្យ​​​មនុស្ស​​​ជាង​២៧០០​នាក់​ចាក​ចោល​ផ្ទះ​សម្បែង​របស់​ខ្លួន​មួយ​​គ្រា​សិន​។…

ទី​ក្រុង​បាងកក​៖ ទោះ​បី​រដូវ​រងា​ចូល​មក​ដ​ល់​ដែល​គួរ​ណាស់លែង​មាន​ធ្លាក់​ភ្លៀង​ខ្លាំង​ត​ទៅ​ទៀត​ហើយ​ក្ដី​​ ប៉ុន្តែ​នៅ​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ​មិន​ដូច្នេះ​ទេ​។ ថ្មី​ៗ​នេះ ភ្លៀង​ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច​ម្នាក់​ និង​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​យ៉ាង​ល្ហ​ល្ហាច​លិច​ខេត្ត​-​ក្រុង​ជា​ច្រើន។ អាជ្ញា​ធរ​ខាង​ឧតុ​និយម​ព្យាករ​ថា​ភ្លៀង​នឹង​បន្ត​ធ្លាក់​ជា​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​។​

សាក្សី​និយាយ​ថា​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​នោះ​ជា​និស្សិត​​រស់​នៅ​ខេត្ត​ណារ៉ា​ធីវ៉ាត់​។ នៅ​​ខេត្ត​នេះ​​ដដែល​ ជំនន់​ទឹក​ភ្លៀង​​​បង្ខំ​ឱ្យ​​​មនុស្ស​​​ជាង​២៧០០​នាក់​ចាក​ចោល​ផ្ទះ​សម្បែង​របស់​ខ្លួន​មួយ​​គ្រា​សិន​។ នេះ​បើ​យោង​តាម​លោក​វ៉ាសាន ឆៃ​ថា​វីវង្ស​ ​​( Chaitaweewong) ជា​ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​។

គាត់​ប្រាប់​បន្ត​ទៀត​ថា​ភ្លៀង​ធ្លាក់​ឥត​ដាច់​គ្រាប់​បែប​នេះ​ក៏​​បាន​បង្ខំ​ឱ្យ​បិទ​ទ្វារ​សាលា​រៀន​៦៥​កន្លែង​ផង​ដែរ​។ អាជ្ញា​ធរ​នៅ​តែ​បន្ត​ចេញ​សេច​ក្ដី​ប្រកាស​អាសន្ន​ចំពោះ​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ដោយ​សារ​ភ្លៀង​ធ្លាក់​។ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដើម​ខែ​ធ្នូ អាជ្ញា​ធរ​ព្យាករ​ថាខេត្ត​ណារ៉ា​ធីវ៉ាត់​៧០%​នឹង​រង​គ្រោះ​ដោយ​សារ​​ភ្លៀង​​ធ្លាក់​​​។ នេះ​បើ​តាម​មការ​ព្យាករ​របស់​នាយក​ដ្ឋាន​ឧតុ​និយម​។​

​ដើម្បីជួយ​ដោះ​ស្រាយ​បញ្ហា​ទុក្ខ​លំបាក​របស់​ប្រជា​ជន​នៅ​ក្នុង​គ្រា​អាសន្ន​នេះ អាជ្ញា​ធរ​បាន​បញ្ជូន​កម្លាំង​ជាង​៥០០​នាក់​ដែល​មាន​ទាហាន​ខ្លះ និង​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ខ្លះ​។ ពួក​គេ​មាន​ភារកិច្ច​ចែក​ចាយ​របស់​របរ​សម្រាប់​ដោះ​ស្រាយ​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​ជួយ​ដឹក​ជញ្ជូន​អ្នក​រស់​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ទៅ​កាន់​ទី​កន្លែង​សុវត្ថិ​ភាព​។ អភិបាល​ខេត្ត​ណារ៉ា​ធី​វ៉ាត់​ លោក​ត្រាគុល ថូថាម (Trakul Totham) ថ្លែង​ថា​លោក​បានបង្កើត​ក្រុម​ការ​ងារ​ដើម្បី​ពន្លឿន​ការ​បូម​រំដោះ​ទឹក​ចេញ​ពី​តំបន់​រង​គ្រោះ​។​

អ្នក​ខ្លះ​រង​គ្រោះ​ធ្ងន់​នៅ​ក្នុង​មុខ​របរ​រក​ទទួ​លទាន​របស់​ខ្លួន​។ បុគ្គលិក​ធ្វើ​ការ​នៅ​ក្នុង​ហាង​លក់​ខោ​អាវ​១​កន្លែង​ប្រាប់​ថា​ជំនន់​ទឹក​ភ្លៀង​បាន​បំផ្លិច​បំផ្លាញ​ហាង​របស់​ខ្លួន​​។ ទឹក​បុក​មក​ពី​ខាង​ក្រោយ​ហាង​ ហើយ​ធ្វើ​ឱ្យ​ពួក​យើង​ស្រឡាំង​កាំង​ រក​តែ​ដោះ​ស្រាយ​អ្វី​ក៏​មិន​ទាន់​។ ប្រទេស​ថៃ​មាន​ភ្លៀង​ធ្លាក់​ដោយ​សារ​ឥទ្ធិ​ពល​ខ្យល់​មូសុង​វស្សា​វា​ជា​រឿង​ធម្ម​តា​។ ក៏​ប៉ុន្តែ​អ្នក​វិទ្យា​សាស្ត្រ​ព្រមាន​ថា​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ​ដោយ​សារ​ស្នា​ដៃ​របស់​មនុស្ស​ជា​មូល​ហេតុ​ធំ​ធ្វើ​ឱ្យ​អាកាស​ធាតុ​កាន់​តែ​អាក្រក់​ជាង​មុន​។

មាន​ន័យ​ថា​​បើ​ត្រូវ​ធ្លាក់​ភ្លៀង​គឺធ្លាក់​ខ្លាំង​យក​មែន​ទែន​រហូត​ដល់​មានទឹក​ជំនន់​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​។ នៅ​​ពេល​រដូវ​ប្រាំង​វិញ​ម្ដង​​គ្មាន​ភ្លៀង​កក់​ខែ​សូម្បី​តែ​១​តំណក់​​ ធ្វើ​ឱ្យ​ដី​ប្រេះ​បែក​ក្រហែង​ ទឹក​នៅ​តាមត្រពាំង​ បឹង​ បួរ​ រីង​ដល់​បាត​ដី​។ កាល​ពី​ឆ្នាំ​២០១១​​ប្រទេស​ថៃ​ធ្លាប់​ជួប​ប្រទះ​នឹង​​​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ បណ្ដាល​ឱ្យ​ស្លាប់​​មនុស្ស​ជាង​៥០០​នាក់​ និង​បំផ្លិច​បំផ្លាញ​ផ្ទះ​របស់​ប្រជា​ជន​គិត​ជា​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ