ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អភិរក្ស ​វត្ថុ​បុរាណ​អំពី​ថ្មភក់ នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ

2 ថ្ងៃ មុន

ខេត្តសៀមរាប ៖ សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ដែល​ស្ថិត​នៅ​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ជា​សារមន្ទីរ​បែប​ព្រះពុទ្ធ​សាសនា តាំង​បង្ហាញ និង​រក្សា​ទុក​នូវ​វត្ថុ​សិល្បៈ​ ដែល​បាន​មក​ពី​កំណាយ​ស្រាវជ្រាវ​នានា​…

ខេត្តសៀមរាប ៖ សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ដែល​ស្ថិត​នៅ​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ជា​សារមន្ទីរ​បែប​ព្រះពុទ្ធ​សាសនា តាំង​បង្ហាញ និង​រក្សា​ទុក​នូវ​វត្ថុ​សិល្បៈ​ ដែល​បាន​មក​ពី​កំណាយ​ស្រាវជ្រាវ​នានា​ នៅ​ក្នុង​តំបន់​អង្គរ ​។

បច្ចុប្បន្ន​ទីនោះ មិន​ត្រឹមតែ​ជា​កន្លែង​រក្សា​ទុក​វត្ថុ​សិល្បៈ​បុរាណ​ជា​ច្រើន​ប្រភេទ និង​ដាក់​តាំង​បង្ហាញ​ឱ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ​បាន​ទស្សនា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​អ្នកជំនាញ​អភិរក្ស​វត្ថុ​បុរាណ​នានា​ឱ្យ​មាន​ភាពរឹងមាំ​យូរអង្វែង​បន្ត​ទៀត ​។

លោក កង ច័ន្ទ​តារា ជា​ប្រធាន​ក្រុមការងារ​អភិ​ក្ស​វត្ថុ​បុរាណ​ផ្នែក​ថ្មភក់ នៅ​ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ឱ្យ​ដឹង​ថា បច្ចុប្បន្ន នៅ​ក្នុង​សារមន្ទីរ ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ គឺ​មាន​អ្នកជំនាញ​ផ្នែក​អភិរក្ស​ថ្មភក់ ចំនួន​៣​នាក់ តែង​ធ្វើការ​សម្អាត​វត្ថុ​សិល្បៈ​បុរាណ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រក​ឃើញ និង​យក​មក​រក្សា​ទុក​នៅ​ទីនោះ ​។

លោក កង ច័ន្ទ​តារា បញ្ជាក់​ទៀត​ថា ជា​ច្រើន​ឆ្នាំ​មកនេះ ក្រុម​របស់​លោក​អភិរក្ស​វត្ថុ​បុរាណ រួម​មាន​ធ្វើ​ពី​ថ្មភក់ លោហៈ និង​កុលាលភាជន៍​ជាដើម​។ ក្នុង​ការងារ​អភិរក្ស​វត្ថុ​បុរាណ​ទាំងនោះ មុន​ដំបូង​ត្រូវ​ធ្វើការ​សម្អាត​ស្ងួត សម្អាត​កំណក​ដី សម្អាត​ស្លែ និង​សម្អាត​ផ្ទៃ​វត្ថុ​សិល្បៈ​ទាំងមូល​ដោយ​ប្រុង​ប្រយ័ត្ន ចៀសវាង​ការ​ខូចខាត និង​រក្សា​បាន​នូវ​រូបរាង​ដើម​របស់​វត្ត​សិល្បៈ​។ វត្ថុ​បុរាណ​ទាំងនោះ បន្ទាប់​ពី​ទទួល​បានការ​អភិ​ក្ស​ហើយ ត្រូវ​យក​ទៅ​រក្សា​ទុក ឬ​ក៏​វត្ថុ​ខ្លះ​ត្រូវ​ដាក់​តាំង​បង្ហាញ​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍​សម្រាប់​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា ​។

ចាប់តាំងពី​កំឡុង​ខែតុលា ឆ្នាំ​២០២៤ រហូត​មក​ដល់​បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​នៃ​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ កំពុងធ្វើការ​សម្អាត​វត្ថុ​បុរាណ​មួយ​ចំនួន​ទៀត ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ទើបតែ​បាន​រក​ឃើញ​ដូច​ជា ព្រះ​កេស​របស់​ទេវរូប ចំនួន​២ ដែល​យក​មក​ពី​ខ្លោងទ្វារ​ជ័យ​នៃ​ក្រុង​អង្គរធំ បំណែក​ចម្លាក់​ទ្វារបាល ដែល​យក​មក​ពី​ប្រាសាទបន្ទាយ​ប្រី ចំនួន​៧​បំណែក និង​សិលាចារឹក​១​ផ្ទាំង ដែល​មាន​លេខ​សម្គាល់​K170 យក​មក​ពី​ការិយាល័យ​វប្បធម៌​ស្រុក​ជីក្រែង​ ។​ល​។

ក្រុមការងារ​អភិរក្ស​ថ្មភក់ បានឱ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​វត្ថុ​បុរាណ​នៅ​ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ បច្ចុប្បន្ន​មានការ​អភិរក្ស ដើម្បី​ឱ្យ​វត្ថុ​ទាំងនោះ​មាន​ភាពរឹងមាំ និង​សោភ័ណ​ភាព​ឡើង​វិញ​ក្តី ក៏​ប៉ុន្តែ ចំពោះ​វត្ថុ​សិល្បៈ​ខ្លះ​ដែល​បាក់បែក គឺ​មិន​ទាន់​មានការ​ជួសជុល​ឱ្យ​ល្អ​ឡើង​វិញ​ទេ​។ ក្រុម​អ្នក​អភិរក្ស​វត្ថុ​បុរាណ​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ក៏​ស្នើ​សុំ​ឱ្យ​អ្នកជំនាញ​ផ្នែក​ជួសជុល ជួយ​ជួសជុល​វត្ថុ​សិល្បៈ​បុរាណ​ជា​ច្រើន​នោះ ឱ្យ​បាន​ល្អ​ឡើង​វិញ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ