ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU កំពុង​ពិនិត្យ​ករណី​វិវាទ​ដីធ្លី​របស់​អ្នក​វិនិយោគ​ធំ​ៗ មានការ​ទាក់ទង​គ្នា​ដូច​សម្ល​កំពឹស

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឲ្យ​ដឹង​ថា ACU បាន​និង​កំពុង​តែ​ពិនិត្យ​ករណី​វិវាទ​ដីធ្លី​របស់​អ្នក​វិនិយោគ​ធំ​ៗ ដែល​មានការ​ជាប់​ពាក់ព័ន្ធ​គ្នា​ដូច​សម្ល​កំ​ពឹង នៅ​ក្នុង​នោះ​ក៏​មាន​ងារ​ជា​ឧកញ៉ា ចូលរួម​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឲ្យ​ដឹង​ថា ACU បាន​និង​កំពុង​តែ​ពិនិត្យ​ករណី​វិវាទ​ដីធ្លី​របស់​អ្នក​វិនិយោគ​ធំ​ៗ ដែល​មានការ​ជាប់​ពាក់ព័ន្ធ​គ្នា​ដូច​សម្ល​កំ​ពឹង នៅ​ក្នុង​នោះ​ក៏​មាន​ងារ​ជា​ឧកញ៉ា ចូលរួម​ផង​ដែរ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព ប្រឆាំង​អំពើ​ពុក​រលួយ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​និង​កំពុង​តែ​ពិនិត្យ​ករណី​ដីធ្លី​របស់​អ្នក​វិនិយោគ​ធំ​ៗ ដូច​ជា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស (SSEZ) បញ្ជា​រ៉ាំរ៉ៃ នៃ​បណ្ដឹង​ដដែល​ៗ ដែល​នៅ​មិន​ព្រម​រលត់​។ ដី​ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​សៀមរាប ជាដើម ។

ឯកឧត្តម បាន​ឲ្យ​ដឹង​ទៀត​ថា អង្គភាព​កំពុង​ពិនិត្យ​ញ្ហា​ដី​ព្រៃ​លិច​ទឹក ជុំវិញ​បឹង​ទន្លេសាប តំបន់ III តំបន់ II ខេត្តកំពង់ធំ ដែល​អង្គភាព​រក​ឃើញ អ្នកកាន់កាប់​ដ៏​ធំ​ៗ ខុសច្បាប់ ចំនួន ១៧៦​នាក់ (​សរុប​ដី​កាន់កាប់​ខុសច្បាប់ ក្នុង​នោះ​មាន ១៥២​នាក់ ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ ៣០,១០៩​ហិ​កតា​) ហើយ​២៤​នាក់ (​កាន់កាប់​ខុសច្បាប់ ៩,៤៦៣​ហិ​កតា អ្នកខ្លះ​កាន់កាប់​រហូត​ដល់ ២,៥០០​ហិ​កតា​) ប្រកែក​មិន​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​។ ករណី​រំលោភ​អំណាច​ក្នុង​ការងារ​លទ្ធកម្ម កិបកេង​ប្រាក់​ជាង ១​ពាន់​លាន​រៀល ពី​គម្រោង​អភិវឌ្ឍន៍ តាម​ឃុំ​ភូមិ​របស់​ឈ្មោះ ហេង វុ​ទ្ធី នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលាខេត្ត​តាកែវ និង​បក្ខពួក ២​នាក់​ទៀត ។

អង្គភាព ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ACU បាន​និង​គំ​ពុង​ពិនិត្យ​ករណី​ជំនួញ​ឥទ្ធិពល​នៅ​ខេត្តកំពង់ឆ្នាំង (​ដោះ​ដូរ​ជី​ពន្ធនាគារ​ចាស់ សាងសង់​ពន្ធនាគារ​ថ្មី​) ដែល​ឧកញ៉ា អ៊ុត ធី ចំណាយ​ទុន ១.៩​លាន​ដុល្លារ​អា​មេ​រិ​ក ចូល​ហ៊ុន​បន្ថែម​ក្នុង​ក្រុមហ៊ុន អា​ស្នា រិ​ទ្ធ ហើយ​ចំណាយ​ប្រាក់ ៥០​ម៉ឺន​ដុល្លារ​ទៀត ឲ្យ​លោក មួ​ង ឃឹម​, ដួង តារា​, លី សា​ម៉េ​ត ប្រើ​ឥទ្ធិពល​មក​លើ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង យល់ព្រម​តាម​ដំណោះស្រាយ​របស់ ដួង តារា​។ ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្តិ​ដោយ​ឈ្មោះ កន សុខកាយ ចំណាយ​ប្រាក់ ៣០​ម៉ឺន​ដុល្លារ ឲ្យ​មក​ដួង តារា​, ឡា​ច សំរោង​, លី សា​ម៉េ​ត ដើម្បី​ឲ្យ​រូប​ខ្លួន​ទទួល​បានការ​តែងតាំង​ជា​អភិបាលក្រុង​អរិយ​ក្សត្រ (​ប្រគល់​លើក​ទី​១ ចំនួន​១៥​ម៉ឺន ប្រគល់​លើក​ទី​២ ចំនួន​១៥​ម៉ឺន ដួង តារា​, ឡា​ច សំរោង ប្រាប់ លី សា​ម៉េ​ត ជា​ទឹកប្រាក់ កន សុខ​ភាយ ជូន​ដើម្បី​ឲ្យ​បានជា​អភិបាលក្រុង​អរិយ​ក្សត្រ មាន​តែ ១២​ម៉ឺន​ដុល្លារ​) ។

ជាមួយ​គ្នា​នោះ​ដែរ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​បាន​កំពុង​ពិនិត្យ ករណី ប៉ុនប៉ង សូកប៉ាន់​ប្រព្រឹត្តិ​ដោយ​អភិបាលរង​ខេត្តពោធិ៍សាត់ ឡាយ វិសិដ្ឋ (​ចំណាយ ប្រាក់ ៥៧​ម៉ឺន​ដុល្លារ​) ទៅ ឡា​ច សំរោង និង លី សា​ម៉េ​ត​។ ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្ត ដោយ មួ​ង ឃឹម និង​បក្ខពួក​ឲ្យ​យុវជន​ម្នាក់​ទើប​ជាប់​បរិញ្ញាបត្រ ឲ្យ​បាន​ចូល​ក្រប​ខណ្ឌ​គយ ហើយ​ឲ្យ​បាន​ធ្វើ​គយ​នៅ​ខេត្តបាត់ដំបង ជា​ថ្នូរ នឹង​ប្រាក់​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ។

យ៉ាងណា​ក្តី អង្គភាព​បាន​លើក​ឡើង​ថា រាល់​ករណី​ប៉ុនប៉ង​សូកប៉ាន់​ខាងលើ បាន​បរាជ័យ មិន​អាច​សម្រេច​ដោយ​ថ្នាក់លើ​មិន ដែល​ធ្វើការ​តែងតាំង​មន្ត្រី​ដោយ​សំណូក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ