ផ្ទះពលរដ្ឋត្រូវដើមឈើរលំសង្កត់ ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់
- ព្រះសីហនុ
ស្រុកព្រៃនប់ ៖ យោងតាមរបាយការណ៍បឋមឃុំជើងគោបានឱ្យដឹងនៅថ្ងៃទី២៨ វិច្ឆិកា នេះថា មានករណីខ្យល់កន្ត្រាក់មួយបានកើតឡើង ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភបបន្តថា ខ្យល់កន្ត្រាក់នេះ បណ្តាលឱ្យរលំដើមឈើសង្កត់លើផ្ទះ០១ខ្នង មានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី និងរបើកដំបូលផ្ទះចំនួន៥ខ្នងផ្ទះ និងតូបចំនួន០១តូប ។

ករណីខាងលើ ពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ស្ថានភាពខ្យល់មិនទាន់មានភាពស្ងប់ស្ងាត់ទេ ។


ចែករំលែកព័តមាននេះ