ស្រុកព្រៃនប់៖ ខ្យល់រដូវចុងឆ្នាំដែលបោកបក់ពីជើងភ្នំកំចាយ ចាប់ផ្តើមធ្លាក់ហើយមកលើបណ្តាឃុំមួយចំនួនក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាពិសេស ឃុំដែលជាប់នឹងជើងភ្នំកំចាយបូកគោ ។
បើតាមមន្ត្រីមូលដ្ឋាននៅតំបន់នោះឲ្យដឹងថា ចាប់ពីម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ វិច្ឆិការហូតមកត្រឹមព្រឹកថ្ងៃដដែលនេះ ស្ថានភាពខ្យល់មិនទាន់មានលក្ខណៈប៉ះពាល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋធ្ងន់ធ្ងរទេ ។
មន្ត្រីដដែលបានថ្លែងថា នេះជាស្ថានភាពខ្យល់ធ្លាក់រដូវចុងឆ្នាំនេះតែងកើតមានជារៀងរាល់ឆ្នាំ មិនដែលខានដោយគ្រាន់តែឆ្នាំខ្លះខ្យល់ខ្លាំង និងឆ្នាំខ្លះមិនសូវខ្លាំង ហើយខ្យល់ចុងរដូវនេះ គឺមានចាប់ពីពាក់កណ្ដាលខែ១១ចុងឆ្នាំរហូតដល់ខែមករាដើមឆ្នាំក៏មាន ។
យ៉ាងណា សូមបងប្អូនទាំងអស់ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យខ្ជាប់ខ្ជួន ចៀសវាងជំងឺដង្កាត់ទាំងឡាយមកបៀតបៀន ។
ចែករំលែកព័តមាននេះ