ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុងព្រះសីហនុ​ចុះ​ហាមឃាត់​ការដ្ឋាន​សំណង់​មួយ​កន្លែង​សង់​លើ​ដី​ចំណី​សមុទ្រ

6 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០២៤ កន្លង​មក​ថ្មី​ៗ​នេះ លោក ឃ​ន ម៉​ន…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០២៤ កន្លង​មក​ថ្មី​ៗ​នេះ លោក ឃ​ន ម៉​ន នាយករង​រដ្ឋបាល​សាលា​ក្រុងព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាងសង់​សំណង់​លើ​ចំណី​ឆ្នេរសមុទ្រ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៣ (​ទំនប់​រលក​) សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​ក្រុមការងារ​មន្ត្រី​ជំនាញ​ចុះ​ដល់ទី​តាំង​ជាក់ស្ដែង​ពិនិត្យ​ឃើញ​ថា នៅ​ក្នុង​ទីតាំង​ការដ្ឋាន​កំពុង​មាន​សកម្មភាព​ជួសជុល​សំណង់​ចាស់​ដែល​មាន​ស្រាប់​មាន​ទំហំ​៤,៦​ម៉ែត្រ គុណ​១២​ម៉ែត្រ និង​កម្ពស់​២​ជាន់(​ជាន់​ផ្ទាល់​ដី និង​ជាន់​ទី​១) ។

ជាមួយ​គ្នា​នេះ នៅ​លើ​ទីតាំង​ក៏​មានការ​សាងសង់​សំណង់​ពង្រីក​បន្ថែម​អំពី​បេតុង មាន​ទំហំ​៥,៥​ម៉ែត្រ​គុណ ២២,៤​ម៉ែត្រ​ដោយ​បាន​បណ្តុះ​សសរ​បេតុង និង​មាន​កម្ពស់​៣​ជាន់ (​ជាន់​ទី​១ ជាន់​ទី​២ និង​ជាន់​ទី​៣) ក្នុង​នោះ​បាន​ចាក់​ប្លង់​សេ​រួច និង​រៀប​ឥដ្ឋ​ជញ្ជាំង​បាន​មួយ​ចំនួន ស្ថិត​នៅ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ​ទាំងស្រុង​តែម្តង ។

ស្រប​ពេល​ចុះ​ត្រួតពិនិត្យ​ក្រុមការងារ​មន្ត្រី​ជំនាញ​បាន​ជួប និង​សាកសួរ​ឈ្មោះ សុខ គឹ​ម ភេទ​ស្រី មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​១៦​អឺ​០​អឺ​១​អឺ​២ ផ្លូវ​២៩៩ ភូមិ​១៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ទីតាំង​ការដ្ឋាន​សំណង់​ខាងលើ ក្រុមការងារ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ទីតាំង​សង់​សំណង់​ខាងលើ​នេះ​ពុំ​មាន​លិខិតអនុញ្ញាត​សាងសង់​ទេ ។

ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ថា គាត់​និង​ក្រុម​ជាង​ចំនួន​៤​នាក់​ទៀត មក​មើល​ការ​ខុស​ត្រូវ​និង​សង់​សំណង់​នេះ​តាម​រយៈ​មេការ (​មិន​ស្គាល់ឈ្មោះ​) ។ រូប​គាត់​ទាំង​០៥​នាក់ សូម​ធ្វើការ​សន្យា​ចំពោះ​មុខ​ក្រុមការងារ​មន្ត្រី​ជំនាញ​ថា នឹង​បញ្ឈប់​សកម្មភាព​សាងសង់​សំណង់​លើ​ចំណី​សមុទ្រ​ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​ចាប់ពី​ថ្ងៃ​ផ្ដិត​ស្នាម​មេដៃ​នេះ​តទៅ​។ ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាក់​ស្ដែង ពុំ​បាន​ជួប​ជាមួយ​ម្ចាស់​សំណង់​ខាងលើ​នេះ​ទេ ។

នៅ​ក្នុង​កំណត់ហេតុ​ចុះ​បិទ​ការ​ដ្ឋា​សាងសង់​សំណង់​រំលោភ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ​ក្រុមការងារ​តម្រូវ​ឱ្យ​ម្ចាស់​សំណង់ និង​ក្រុម​ជាង​បញ្ឈប់​រាល់​សកម្មភាព​សាងសង់​សំណង់​លើ​ដី​ចំណី​សមុទ្រ និង​ត្រូវ​ធ្វើការ​រុះរើ​សំណង់​ចេញពី​ដី​ចំណី​ឆ្នេរសមុទ្រ​ជា​បន្ទាន់​និង​បាន​ដកហូត​យក​សម្ភារ​សាងសង់​រួម​មាន ម៉ូ​ទ័​រ​កាត់​ដែក​១​គ្រឿង​, ប៉ែល​ជីក​ចំនួន ២​ដើម​, ម៉ូ​ទ័​រ​ស្វាន​១​គ្រឿង​, ម៉ែ​ត​(៧,៥​ម​)១​គ្រឿង​, ស្លាបព្រា​កំបោរ​ចំនួន​៣​ដើម​, ដែក​ដក​១​ដើម​, ញញួរ​ចំនួន​៣​ដើម​, នីវ៉ូ​ថ្លឹង​១​ដើម និង​ម៉ូ​ទ័​រយោង​១​គ្រឿង យក​ទៅ​រក្សា​ទុក​នៅ​សាលា​ក្រុងព្រះសីហនុ​ជា​បណ្តោះអាសន្ន ដោយ​មិន​ទទួល​ខុសត្រូវ​លើ​ការ​ខូចខាត ឬ​បាត់បង់​ឡើយ ក្នុង​ករណី​ម្ចាស់​សំណង់ និង​ក្រុម​ជាង​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុមការងារ នោះ​ក្រុមការងារ​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ