ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍ខេត្តកែបសម្រុកដាំដើមកោងកាង៣ពាន់​ដើម

4 ម៉ោង មុន
  • កែប

ខេត្ត​កែប ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លង​ទៅ នៅ​លើ​ផ្ទៃដី​សហគមន៍​១កន្លែង មាន​រៀបចំ​ការ​ដាំ​កូន​កោង​កាង​ចំនួន​៣​ពាន់​ដើម​បន្ថែម​ទៀត ដោយ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន សហការ​ជាមួយ​ក្រសួងបរិស្ថាន ព្រមទាំង​អាជ្ញាធរ​ខេត្ត…

ខេត្ត​កែប ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លង​ទៅ នៅ​លើ​ផ្ទៃដី​សហគមន៍​១
កន្លែង មាន​រៀបចំ​ការ​ដាំ​កូន​កោង​កាង​ចំនួន​៣​ពាន់​ដើម​បន្ថែម​ទៀត ដោយ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន សហការ​ជាមួយ​ក្រសួងបរិស្ថាន ព្រមទាំង​អាជ្ញាធរ​ខេត្ត ។

លោក អុ​ិ​ន សៅ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តថ្លែង​ថា ការ​ដាំ​កូន​កោង​កាង​នៅ​លើ​ផ្ទៃដី​ក្នុង​សមុទ្រ​ថ្ងៃនេះ​មាន​ចំនួន​៣​ពាន់​ដើម ដោយ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ឯកជន​នានា ។ កូន​កោង​កាង​រាប់​មុ​ឺ​ន​ដើម​ទៀត យើង​មាន​គម្រោង​ដាំ​នៅ​តាម​ដី​សហគមន៍​នានា​នៅ​ក្នុង​ខេត្ត​កែប ។

សហគមន៍​នេសាទ​ក្នុង​ខេត្ត​កែប ដែល​បាន​ក្លាយ​ខ្លួន​ជា​តំបន់​ទេសចរណ៍​មួយ បាន​ដាក់​ផែន
ការ​ដាំ​ដើម​កោង​កាង​បន្ថែមចំនួន​១០​ម៉ឺន​ដើម ដើម្បី​ជួយ​ការពារ​ជីវចម្រុះ​ដ៏​សម្បូរ​បែប​ក្នុង​តំបន់​នេះ និង​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​នូវ​បរិយាកាស​ស្ងប់ស្ងាត់ ក្នុង​ការ​សម្រាកលំហែ ។

ដើម​កោង​កាង​ជាង​១០​ម៉ឺន​ដើម នឹង​ត្រូវ​ដាំនៅ​សហគមន៍​នេសាទ​ភូមិ​ថ្មី ក្នុង​ខេត្ត​កែប ដើម្បី​លើកកម្ពស់​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ឆ្នេរសមុទ្រ​ប្រកបដោយ​និរន្តរភាព និង​ការពារ​ធនធាន​ជីវចម្រុះ ទន្ទឹម​នឹង​នេះ ក៏​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន ។

សហគមន៍​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ​២០០១ ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ឆ្នេរសមុទ្រ និង​ផ្សព្វផ្សាយ​ការ​អភិរក្ស​ព្រៃកោងកាង ដែល​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ជីវិត​ក្នុង​សមុទ្រ ។ចាប់តាំងពី​ពេល​នោះ​មក វា​បាន​ក្លាយជា​កន្លែង​ទាក់ទាញ​ទេសចរ ដែល​មាន​មនុស្ស​ប្រហែល​៧​ពាន់​នាក់​មក​ទស្សនា​ជា​រៀង​រាល់​ឆ្នាំ ។

សហគមន៍​នេះ មាន​ផ្ទៃដី​សរុប ១៩៨​ហិ​កតា គ្របដណ្តប់​ដោយ​ព្រៃកោងកាង ស្មៅ​សមុទ្រ និង
ផ្កាថ្ម ដែល​ធ្វើ​ឱ្យ​វា​សម្បូរ​ទៅ​ដោយ​ធនធាន​ជីវចម្រុះ ។ នៅ​ពេល​ដាំ​ដើម​កោង​កាង​កាន់តែ​ច្រើន វា​នឹង​មាន​ផល​វិជ្ជមាន​បន្ថែម​ទៀត​លើ​ជីវចម្រុះ​ក្នុងទឹក ព្រមទាំង​ចូលរួម​ក្នុង​ការ​ការពារ​បរិស្ថាន​ផង
ដែរ ។

«​យើង​ក៏​មាន​សេវាកម្ម​ដូច​ជា ទូក​ទេសចរណ៍ ភេសជ្ជៈ និង​តូប​លក់​អាហារ ការ​ជួល​ខ្យូ​ស បន្ទប់
ស្អាត និង​ស្ពាន​ប្រវែង ៣០០​ម៉ែត្រ​សម្រាប់​ដើរតាម​ព្រៃកោងកាង ដែល​អាច​ឱ្យ​អ្នកទេសចរ​យក​ស្រូបខ្យល់​អាកាស​ត្រជាក់​ស្រស់ស្រាយ និង​ស្តាប់​សំឡេង​រលក ព្រមទាំង​សត្វ​យំ ក៏​ដូច​ជា​អាច​មើល​ថ្ងៃ​លិច​បាន​ថែម​ទៀត​ផង​» ។

ព្រៃកោងកាង​ជា​របៀង​យុទ្ធសាស្ត្រ​ត​ភ្ជាប់​ប្រព័ន្ធ​អេកូឡូស៊ី ពី​តំបន់​ដីគោក ឆ្នេរ និង​សមុទ្រ ហើយ​ក៏​ជា​រនាំង​ប្រឆាំង​នឹង​គ្រោះ​ធម្មជាតិ និងការ​ប្រែប្រួល​អាកាសធាតុ ។ មិនតែប៉ុណ្ណោះបាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​មាន​តួនាទី​យ៉ាង​សំខាន់ ជា​កន្លែង​រក្សា​ផល​ស្តុក ជា​ដែន​ជម្រក និង​ជា​ប្រភព​មេ​ពូជ​នៃ​ម​ច្ឆជាតិ ដែល​ជា​ប្រភព​ធនធាន​សមុទ្រ​ដ៏​សម្បូរ​បែប ហើយ​ចាំបាច់​យើង​ត្រូវ​ការពារ អភិរក្ស និង​ដាំ​ស្តារ​ព្រៃកោងកាង​ឡើង​វិញ ។

ដើម​កោង​កាង​ផ្តល់​នូវ​ការ​បន្សាំ​ុ​ធម្មជាតិ ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ