ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន៣នាក់ ទិញស្រាផឹកជជែកគ្នារឿងកេរមរតក ម្នាក់ខឹងមិនបានចំណែកប៉.ងដុ.តផ្ទះ​ចោល

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការឲ្យដឹងថា កាលពីម៉ោងប្រមាណជិត១០ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីបងថ្លៃប្អូនថ្លៃ ៣ នាក់ជួបជុំគ្នាផឹកស្រាស…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការឲ្យដឹងថា កាលពីម៉ោងប្រមាណជិត១០ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីបងថ្លៃប្អូនថ្លៃ ៣ នាក់ជួបជុំគ្នាផឹកស្រាស ហើយក៏គ្នានិយាយពីរឿងកេរមរតកដែលឪពុកម្តាយចែកឲ្យ ខណៈបុរសម្នាក់ជាបងមិនទទួលបានកេរមរតកនោះ ផ្តើមគំនិតប៉ុនប៉ងដុតផ្ទះចោល តែត្រូវបានសមត្តកិច្ចក្របួចភ្លាមដែរ ។

ជនសង្ស័យប៉ុងប៉ងដុតផ្ទះឈ្មោះ ពៅ សំអាត ភេទប្រុស អាយុ ៤៦ ឆ្នាំ (ជាមនុស្សប្រើប្រាស់នូវសារធាតុញៀន) រស់នៅភូមិពូហ៊ួង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ជាមួយនិងការឃាត់ខ្លួនសមត្តកិច្ចដកហូតវត្ថុតាងរួមមាន ៖
១-កាំបិតចុងស្រួច ១
២-កាំបិតបុ័ងតោ ១
៣-កាំបិតផ្គាក់ ១
៤-សំភារៈជក់គ្រឿងញៀន
៥-ដែកកេះ ២

សេចក្តីរាយការឲ្យដឹងទៀតថា ៖ នៅវេលាម៉ោងប្រមាណ​៣​រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ជនសង្ស័យឈ្មោះ ពៅ សំអាត ជាមួយបងបង្កើតម្នាក់ឈ្មោះ ពៅ ចក់ និងប្អូនថ្លៃម្នាក់ឈ្មោះ វ័ន្ត បាននាំគ្នាទិញផឹកស្រាសផឹកអស់ចំនួន០៤ លីត្រ ស្រវឹងដាបរៀងខ្លួន ។ ក្នុងពេលផឹកស្រាស្រវឹងជនសង្ស័យឈ្មោះ ពៅ សំអាត ចេះតែជជីកសួរបងនិងប្អូនថ្លៃរឿងកេរ្តិ៍មរតក ដីធ្លីនិងផ្ទះសម្បែង ដែលឪពុកម្ដាយបានបន្សល់ទុកឱ្យ ដែលសព្វថ្ងៃឈ្មោះ វ៉ាន ស្រីពិច និងឈ្មោះ វ័ន្ដ ជាអ្នករស់នៅ ។

ពេលនោះឈ្មោះ វ័ន្ដ ជាប្អូនថ្លៃក៏បានឆ្លើយថា ឪពុកម្តាយមិនចែកកេរមរតកនេះឲ្យបង (ពៅ សំអាត) ឯងទេ ឮដូច្នោះឈ្មោះ ពៅ ចក់ ដែលជាបងប្រុសក៏បានបន្ទរសំដីឡើងថា បើចែកគ្នាមិនដាច់ទេមានតែដុតផ្ទះហ្នឹងចោលទៅ ។

ភ្លាមនោះឈ្មោះ ពៅ សំអាត ក៏បានដេញឲ្យឈ្មោះ វ័ន្ដ និងប្រពន្ធ ព្រមទាំងកូនចៅឲ្យឡើងទៅដេកលើផ្ទះបាត់ទៅ ។ លុះរហូតដល់ម៉ោងប្រមាណ១០កន្លះយប់ ឈ្មោះ ពៅ សំអាត (ជនសង្ស័យ) បានយកកំទេច​ឈើ និងខោអាវចាស់ៗទៅដាក់គនៅមុខកាំជណ្ដើរផ្ទះរបស់ប្អូន ប្អូនថ្លៃ រួចយកសាំងទៅចាក់​ដុត បណ្ដាលឲ្យឆេះរោលបង្កាន់ដៃក្បាលកាំជណ្ដើរនិងទ្វារផ្ទះ មិនឆេះខ្លាំងទេ រួចក៏រលាត់បាត់ទៅ ហើយថែមទាំងបានកាន់កាំបិតគំរាមម្ចាស់ផ្ទះ (ប្អូន ប្អូនថ្លៃ) មិនឲ្យចុះដី បើហ៊ានចុះរូបគេនិងកាប់ឲ្យស្លាប់ទាំងអស់ ។ លុះព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្ចាស់ផ្ទះដែលជាប្អូនស្រី បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចុងផ្លាស់ សើម្បីឲ្យសមត្តកិច្ចចាត់ការលើបងប្រុសនោះទៅតាមផ្លូវច្បាប់ ។

ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះលោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តមណ្ឌលគិរី បានបញ្ជាដល់កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឲ្យសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចុងផ្លាស់ និងបាននាំខ្លួនជនសង្ស័យឈ្មោះ ពៅ សំអាត យកទៅសាកសួរ ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដុតកាំជណ្ដើរ និងគំរាមកាប់សម្លាប់ប្អូន ប្អូនថ្លៃប្រាកដមែន ដែលសកម្មភាពនោះស្ថិតក្នុងស្ថានភាពស្រាចូលខ្លួន ។

ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពជាក់ស្តែងរបស់ជនសង្ស័យ សមត្តកិច្ចបាន និងកំពុងបន្តនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ