រាជធានីភ្នំពេញ ៖ តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកហ្វ្រង់ស្វ័រ ហ្វីយ៉ុង (François FILLON) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២ ដល់ទី៣ កក្កដា ២០១១។ លោកហ្វ្រង់ស្វ័រ ហ្វីយ៉ុង នឹងជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អំឡុងពេលទស្សនកិច្ច លោកហ្វ្រង់ស្វ័រ ហ្វីយ៉ុង នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះរាជបិតាជាតិខ្មែរ។ លោកហ្វ្រង់ស្វ័រ ហ្វីយ៉ុង នឹងអញ្ជើញចូលរួមពិធីសម្ពោធបិទការដ្ឋានជួសជុលប្រាសាទបាពួន និងទស្សនាប្រាសាទអង្គរ ៕
ចែករំលែកព័តមាននេះ