ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុសស្រីជិះម៉ូតូឌុបគ្នាគេចពីឡាន១គ្រឿង ស្រាប់តែជួបគ្រោះអកុសលទាំង២នាក់​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់ជិះម៉ូតូឌុបក្នុងល្បឿនលឿនគេចពីរថយន្ដដែលនៅពីមុខបណ្ដាលរេចង្កូតទៅបុកនិងបង្គោលភ្លើងបោកក្បាលស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ៥K ត្រង់មុខបូរីឃាម បញ្ញា ក្នុងសង្កាត់ក្រាំងធ្នង់…

រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់ជិះម៉ូតូឌុបក្នុងល្បឿនលឿនគេចពីរថយន្ដដែលនៅពីមុខបណ្ដាលរេចង្កូតទៅបុកនិងបង្គោលភ្លើងបោកក្បាលស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ៥K ត្រង់មុខបូរីឃាម បញ្ញា ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ជនរងគ្រោះទាំងប្រុសស្រីទាំង២អ្នកមិនទាន់ស្គាល់អត្តសញ្ញាណ​នៅឡើយទេ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខកំពង់ចាម 1AC. 0935 ឌុបនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥K ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង លុះធ្វើដំណើរដល់ច្រកបុរីឃាម បញ្ញា ស្រាប់តែមានរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿងមិនដឹងមកពីផ្លូវណាមកទេបានធ្វើដំណើរឆ្លងកាត់ផ្លូវ ខណះនោះភាគីខាងម៉ូតូក៍បានរេចង្កូតគេចពីរថយន្ដជ្រុលទៅបុកនិងបង្គោលភ្លើងបោកក្បាលស្លាប់ទាំង២នាក់មួយរំពេចក្នុងថ្លុកឈាមតែម្ដង។ ដោយឡែករថយន្ដដែលបង្កហេតុបានធ្វើដំណើរបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងនិងយកម៉ូតូជនរងគ្រោះខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែកសពជនរគ្រោះទាំង២នាក់សមត្ថកិច្ចធ្វើកំណត់រួចបានប្រគល់សពឲ្យរថយន្ដសាមុយដឹកយក​ទៅតម្កល់ទុកនៅក្នុងវត្ត រង់ចាំសាច់ញាតិមុខយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ