ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ​ជួប​រឿង​ស៊យ របូត​គន្លឹះ​ជញ្ជាំង​ទ្រុង ធ្លាក់​ថ្នាំ​ព​ណ៍​ជា​ច្រើន​ធុង កំពប់​ល្ហល្ហាច​ពេញ​ផ្លូវ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ដឹកទំនិញ ១​គ្រឿង ​គឺដឹក​ថ្នាំ​ព​ណ៍​ម៉ាក ​«4SEASONS» ​រាប់​សិប​ធុង ​ចេញពី​ឃ្លាំង​ទៅ​ដាក់​ឲ្យ​ម៉ូយ​តាម​ដេប៉ូ​នានា ហើយ​ខណៈ​កំពុង​បើកបរ​លឿន ​ទៅ​ដល់​ចំណុច​រង្វង់​មូល…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ដឹកទំនិញ ១​គ្រឿង ​គឺដឹក​ថ្នាំ​ព​ណ៍​ម៉ាក ​«4SEASONS» ​រាប់​សិប​ធុង ​ចេញពី​ឃ្លាំង​ទៅ​ដាក់​ឲ្យ​ម៉ូយ​តាម​ដេប៉ូ​នានា ហើយ​ខណៈ​កំពុង​បើកបរ​លឿន ​ទៅ​ដល់​ចំណុច​រង្វង់​មូល ក៏​ស្រាប់តែ​របូត​គន្លឹះ​ជ​ញ្ជាំ​ទ្រុង បណ្ដាល​ឲ្យ​ជ្រុះ​ធ្លាក់​ថ្នាំ​ព​ណ៍​ជា​ច្រើន​ធុង ​កំពប់ល្ហ​​ល្ហាចប្រឡាក់​ពេញ​ផ្លូវ ​តែ​ម្ដង ។

រថយន្ត​ដឹក​ថ្នាំ​ព​ណ៍​នោះ បាន​ជួប​រឿង​ស៊យ​បែប​នេះ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ នៅ​លើ​មហាវិថី​ស៊ី ជី​ន​ពីង ហៅ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ត្រង់​ចំណុច​រង្វង់​មូល​គល់​ស្ពាន​អាកាស​ត្រើយ​ខាងត្បូង ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​បុរស​ មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ បាន​និយាយ​ថា រថយន្ត​ទ្រុង​ ១​គ្រឿង ​ខាងលើ​ មានម៉ាក​ហ៊ី​ណូ ព​ណ៍​ក្រហម លាយ​បៃតងខ្ចី ពាក់​ស្លាក​លេខ​ភ្នំពេញ ​3B-4401 បើកបរ​ដោយ​បុរស​ម្នាក់ ហើយ​ជា​រថយន្ត​ដឹក​​ថ្នាំ​ព​ណ៍​ម៉ាក ​«4SEASONS» ។ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ រថយន្ត​នេះ ​ដឹក​ថ្នាំ​ព​ណ៍​ម៉ាក​ខាងលើ​ខ្ទង់រយ​ធុង ​ចេញពី​ឃ្លាំង​មួយ​កន្លែង ស្ថិត​នៅ​ម្ដុំ​ខាងលិច​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ដើម្បី​យក​ទៅ​ដាក់​ឲ្យ​ម៉ូយ ​នៅ​តាម​ដេប៉ូ​នានា ។

ប្រភព​ដ​ដដែល​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា រថយន្ត​នេះ ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង ​ទៅ​ជើង និង​លឿន​គួរសម​ដែរ ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​នោះ ក៏​ជួប​រឿង​ស៊យ ​មិន​នឹក​ស្មាន​ដល់​ និង​កម្រ​កើត​មាន​ ដោយ​បាន​របូត​គន្លឹះ​ជញ្ជាំង​ទ្រុង​ចំហៀង​ខាងស្ដាំ បណ្ដាល​ឲ្យ​ជ្រុះ​ធ្លាក់​ធុង​ថ្នាំ​ព​ណ៍ ​ប្រមាណ​ពី​៥០​ទៅ​៦០​ធុង ​កំពប់​ល្ហាចល្ហ​ប្រឡាក់​ពេញ​ផ្លូវ ព្រោះ​ពេល​ធ្លាក់​ពីលើ​រថយន្ត​ ធុង​ថ្នាំ​ទាំងនោះ​ សុទ្ធតែ​របើក​គម្រប​ទាំងអស់ ។

ប្រភព​ខាងលើ​ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ថ្នាំ​ដែល​កំពប់​ចេញពី​ក្នុង​ធុង​នោះ ​មាន​ព​ណ៍​ស ​មួយ​ចំនួន ​និង​ព​ណ៍​ពងមាន់​ចាស់ ​មួយ​ចំនួន ​ហើយ​សំណាងល្អ​ដែរ ដែល​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ណា​ម្នាក់​នោះ​ឡើយ ប៉ុន្តែ​បាន​រង​ការ​ខាតបង់​ច្រើន​គួរសម​ដែរ ។ ក្រោយ​ពេល​កើតហេតុ​កម្មករ​ក្រុមហ៊ុន​ថ្នាំ​ និង​អ្នកបើកបរ​រថយន្ត បាន​នាំ​គ្នា​ប្រមូល​ធុង​ថ្នាំ​ ដែល​ធ្លាក់​ដាក់​លើ​រថយន្ត​វិញ ប៉ុន្តែ​មាន​តែ​ធុង​ទទេ​ប៉ុណ្ណោះ ព្រោះថ្នាំ​បាន​កំពប់​ហៀរ​លើ​ផ្លូវ​អស់​ទៅ​ហើយ ។

បន្ទាប់​មក​ កម្លាំង​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​នាំ​យក​រថយន្ត​ខាងលើ ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​អំពី​ផល​ប៉ះពាល់​ ដែល​នាំ​ឲ្យ​ប្រឡាក់​ផ្លូវ​ធ្ងន់ធ្ងរ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ