ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ​១​ក្រុម​ កា.ប់​កម្មករ​២​នាក់​បងប្អូន​បង្កើត​ ប្លន់​យក​ម៉ូតូ​១​គ្រឿង នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​៧​នាក់

17 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ជនសង្ស័យ​១​ក្រុម ​បាន​ធ្វើ​សកម្មភាព​ដេញ​តាម​ធាក់​ផ្ដួល​រួច​កាប់​ទៅ​លើ​បុរស​២​នាក់​បងប្អូន​បង្កើត បណ្ដាល​ឲ្យ​រង​របួស​ប្លន់​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល។ ក្រោយមក​ ត្រូវ​បាន​កម្លាំង​នគរបាល​ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ចាម សហ​ការណ៍​ជាមួយ​នគរបាល…

រាជធានីភ្នំពេញ ​៖ ជនសង្ស័យ​១​ក្រុម ​បាន​ធ្វើ​សកម្មភាព​ដេញ​តាម​ធាក់​ផ្ដួល​រួច​កាប់​ទៅ​លើ​បុរស​២​នាក់​បងប្អូន​បង្កើត បណ្ដាល​ឲ្យ​រង​របួស​ប្លន់​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល។ ក្រោយមក​ ត្រូវ​បាន​កម្លាំង​នគរបាល​ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ចាម សហ​ការណ៍​ជាមួយ​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​៧​នាក់ ក្នុង​ចំណោម​នោះ​ មាន​ជនសង្ស័យ​ប្រុស​ម្នាក់ ​និង​ស្រី​ម្នាក់ ​ដែល​ជា​សង្សារ​នឹង​គ្នា​ភ័យ​ពេល​នគរបាល​ដេញ ក៏​ជិះ​ម៉ូតូ​ទាល់តែ​ផុត​ផ្លូវ​ធ្លាក់​ប្រឡាយ​ទឹក ហើយ​ស្ត្រី​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗ ចំណែក​សង្សារ​បានរ​ត់ទៅ​ពួន​ក្នុង​ដី​ឡូ​ត៌​មួយ ហើយ​មួយសន្ទុះ​ក្រោយមក​នគរបាល​រុករក​ឃើញ​ និង​ឃាត់​បាន ។

សកម្មភាព​ប្លន់​កាប់​ម៉ូតូ​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ជិត​ភ្លឺ ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ហើយ​អត់​ដឹង​ថា ចំណុច​កើតហេតុ​នោះ​ស្ថិត​នៅ​ក្នុងភូមិ ឃុំ​និង​ស្រុក​អ្វី​នោះ​ទេ គ្រាន់តែ​ដឹង​ថា នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ។

ក្រុម​ជនសង្ស័យ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ពួក​គេ​ត្រូវ​បាន​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ​ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​ដដែល​នោះ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៧​នាក់។ ដោយ​ក្នុង​នោះ​ជនសង្ស័យ​២​នាក់​ឃាត់​បាន​នៅ​ឯ​ខេត្តកំពង់ចាម និង​៥​នាក់​ទៀត ​ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង ឃាត់​បាន​នៅ​ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1KY-1236 ។

ដោយឡែក​បុរស​រង​គ្រោះ​២​នាក់​បងប្អូន​បង្កើត​និង​គ្នា ហើយ​មានមុខរ​បរជា​កម្មករ​រោងចក្រ បាន​រង​របួស​ទាំង​២​នាក់​តែ​ម្ដង ក្នុង​នោះ​បងប្រុស​ឈ្មោះ​យឺត ចាង អាយុ​៣៤​ឆ្នាំ និង​ប្អូនប្រុស​ឈ្មោះ​យឺត សំណាង អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល ស្រុក​ឈ្នួល ខេត្តក្រចេះ ។

បើ​តាម​បុរស​ជា​បង​រង​របួស​ដៃ​និង​មាត់​ធ្ងន់ ប៉ុន្តែ​អាច​និយាយ​បាន​ខ្លះ​ៗ គាត់​បាន​ប្រាប់​ពី​ដំណើររឿង​ដោយ​ខ្លី​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​និង​ប្អូនប្រុស​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០២៣ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ក្រចេះ​1G-3623 ។ ឌុ​ប​គ្នា​ចេញពី​ធ្វើការ​ឆ្ពោះទៅ​ផ្ទះ​នៅ​ខេត្តក្រចេះ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា​រោងចក្រ​ដែល​គាត់​ធ្វើការ​នោះ​ស្ថិត​នៅ​ម្ដុំ​ណា​នោះ​ទេ ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្ថិត​នៅ​តាម​ផ្លូវលំ​មួយ​កន្លែង ដែល​គាត់​អត់​ស្គាល់​ថា​នៅ​ក្នុងភូមិ ឃុំ ស្រុក​អ្វី​ទេ​គ្រាន់តែ​ដឹង​ថា​ក្នុង​ខេត្តកំពង់ចាម ។ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​តាម​ធាក់​ពីក្រោយ បណ្ដាល​ឲ្យ​គាត់​និង​ប្អូន​ដួល រួច​ជនសង្ស័យ​កាប់​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​អស់​តែ​ម្ដង ក្រោយមក​គាត់​និង​ប្អូន​បាន ប្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ។

ទាន់​ទិន​ទៅ​និង​អំពើ​ប្លន់​នេះ​ដែរ ពុំ​ទាន់​ត្រូវ​បាន​នគរបាល​ខេត្តកំពង់ចាម ប្រាប់​ឲ្យ​បានដឹង​លម្អិត​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ដោយ​ខ្លី​ថា ពិតជា​មាន​ករណី​កាប់​ប្លន់​នេះ​មែន ហើយ​ក្រោយ​ពេល​ទទួល​បណ្ដឹង​ជន​រង​គ្រោះ​រួច កម្លាំង​ក៏​ធ្វើការ​ស្រាវជ្រាវ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ ។ បន្ទាប់​មក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ក៏​បាន​ចុះ​សហ​ការណ៍​ជាមួយ​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ទៀត​ជា​បន្តបន្ទាប់ រួច​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្តកំពង់ចាម​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ