ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ទុកជា​និមិត្តរូប បង្ហាញ​ពី​ទំនាក់ទំនង​សាមគ្គី​រឹង​មាំ​រវាង​យុវជន​កម្ពុជា និង​យុវជន​វៀតណាម

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​វៀតណាម និង​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) មាន​គម្រោង​សាងសង់​មជ្ឈមណ្ឌល​មួយ ដើម្បី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជូន​យុវជន​កម្ពុជា​និង​កសាង​អគារ​ទីស្តីការ​របស់ ស​.​ស​.​យ​.​ក ដើម្បី​ទុកជា​និមិត្តរូប…

រាជធានី​ភ្នំពេញ ៖ យុវជន​វៀតណាម និង​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) មាន​គម្រោង​សាងសង់​មជ្ឈមណ្ឌល​មួយ ដើម្បី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជូន​យុវជន​កម្ពុជា​និង​កសាង​អគារ​ទីស្តីការ​របស់ ស​.​ស​.​យ​.​ក ដើម្បី​ទុកជា​និមិត្តរូប បង្ហាញ​ពី​ទំនាក់ទំនង​សាមគ្គី​ភាពរឹងមាំ​រវាង​ប្រទេស​ទាំង​២ កម្ពុជា និង​វៀតណាម ។

នេះ​តាម​ការ​បញ្ជាក់​អោយ​ដឹង​ពី​លោក ង្វៀ​ន មិញជៀ​ត (Nguyen Minh Triet) លេខា​គណៈ​ម​ជ្ឈឹ​ម​សហភាព​យុវជន​កុម្មុយនីស្ត ហូ​ជី​មិ​ញ និង​ជា​ប្រធាន​សហភាព​និស្សិត​វៀតណាម ក្នុង​ជំនួប​សម្តែង​ការ​គួរសម​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ង្វៀ​ន មិញជៀ​ត បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា យុវជន​វៀតណាម និង​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) មាន​គម្រោង​សាងសង់​មជ្ឈមណ្ឌល​មួយ ដើម្បី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជូន​យុវជន​កម្ពុជា និង​កសាង​អគារ​ទីស្តីការ​របស់ ស​.​ស​.​យ​.​ក ដែល​គម្រោង​នេះ នឹង​ទទួល​បានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យើង​អាច​ធ្វើ​កិច្ច​ការងារ​នេះ​ឲ្យ​ក្លាយជា​រូបរាង ដើម្បី​ទុកជា​និមិត្តរូប បង្ហាញ​ពី​ទំនាក់ទំនង​សាមគ្គី​រឹង​មាំ​រវាង​ប្រទេស​ទាំង​២ កម្ពុជា និង​វៀតណាម ។

ក្នុង​ឱកាស​នោះ​ដែរ លោក ង្វៀ​ន មិញជៀ​ត ក៏​បាន​វាយតម្លៃ​ខ្ពស់​ពី​ការ​អភិវឌ្ឍ រីក​ចម្រើន​លើ​គ្រប់​វិស័យ​របស់​រាជធានី​ភ្នំពេញ ភាព​រីក​ចម្រើន នៃ​ទំនាក់ទំនង​រវាង​យុវជន​កម្ពុជា និង​យុវជន នៃ​ប្រទេស​វៀតណាម ។

លោក ង្វៀ​ន មិញជៀ​ត បាន​បន្ត​ថា ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ពេល​នេះ ក្រុម​យុវជន​របស់​វៀតណាម បាន​ពិភាក្សា​ការងារ​មួយ​ចំនួន​ជាមួយ​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បង្កើន នូវ​ភាពរឹងមាំ​ដើរ​លឿន​ទៅ​មុខ​។ បន្ថែម​ពី​នេះ យើង​បាន​ដាក់​គោលដៅ​សហប្រតិបត្តិការ​ថ្នាក់​មជ្ឈិម​និង​បន្ត​កិច្ច​សហប្រតិបត្តិការ នៅ​ថ្នាក់​មូលដ្ឋាន​បន្ថែម​ទៀត​។ យុវជន​វៀតណាម និង​យុវជន​កម្ពុជា បាន​ប្រាស្រ័យ​ទាក់ទង​ទំនាក់ទំនង​គ្នា​បាន​យ៉ាង​ល្អ​។​បច្ចុប្បន្ន​នេះ ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ជា​ស្រទាប់​យុវជន​បន្តវេន ដែល​មាន​សមត្ថភាព ដែល​យើង​នឹង​បន្តិច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ​បន្ថែម​ទៀត ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា កម្ពុជា និង​ប្រទេស​វៀតណាម​គឺជា​អ្នក​ជិតខាង​មាន​ភូមិ​ផង​របង​ជាមួយ​គ្នា យើង​បាន​រួមសុខ រួមទុក្ខ​ជាមួយ​គ្នា​ជា​យូរណាស់​មក​ហើយ​។ កម្ពុជា​ក៏​មាន​ប្រវត្តិ​ជួយ​ទៅ​ដល់​ប្រទេស​វៀតណាម ហើយ​ប្រទេស​វៀតណាម​ក៏​មាន​ប្រវត្តិ​ជួយ​មក​ដល់​កម្ពុជា ដូច​គ្នា​។ ប្រទេស​យើង​ទាំង​២ បាន​រួមសុខទុក្ខ​ជាមួយ​គ្នា ហើយ​យើង​នឹង​បន្ត​ការ​អភិវឌ្ឍ​ប្រទេស​រៀង​ៗ​ខ្លួន ឲ្យ​មានការ​រីក​ចម្រើន​ដូច​គ្នា ដោយ​ប្រទេស​វៀតណាម មាន​ចក្ខុវិស័យ ធ្វើ​ឲ្យ​ប្រទេស​របស់​ខ្លួន ក្លាយជា​ប្រទេស​អភិវឌ្ឍន៍ ក្លាយជា​ប្រទេស​ជា​អ្នក​មាននៅ​ឆ្នាំ​២០៤៥​។ ចំណែកឯ ប្រទេស​កម្ពុជា​យើង​វិញ​ក៏​មាន​ចក្ខុវិស័យ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស អភិវឌ្ឍន៍ ក្លាយជា​ប្រទេស​អ្នក​មាននៅ​ឆ្នាំ​២០៥០ ។

លោក​អភិបាល​បន្ត​ទៀត​ថា ថ្នាក់ដឹកនាំ​ជំនាន់​មុន បាន​បន្សល់​ទុក​នូវ​អ្វី​ៗ ល្អជា​ច្រើន​សម្រាប់​យុវជន​ជំនាន់​ក្រោយ ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បន្ត​ទំនាក់ទំនង សហ​ប្រ​តិ​បត្ត​ការ​កាន់តែ​មាន​ភាពរឹងមាំ​បន្ថែម​ទៀត រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ទៅ​ថ្ងៃ​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ