ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនចិនខកខានបើកប្រាក់ជិត២ខែ កម្មករលើក​គ្នាតវ៉ា

1 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កម្មករ​សំណង់​ជាង​៣០០​នាក់ ដែល​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ចិន បាន​នាំគ្នា​ចេញ​មក​តវ៉ា​នៅ​ក្បែរ​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លង​ទៅ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​បើកប្រាក់​ថ្លៃ​ពលកម្ម​ឲ្យ​ពួក​គាត់…

ខេត្តឧត្តរមានជ័យ ៖ កម្មករ​សំណង់​ជាង​៣០០​នាក់ ដែល​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ចិន បាន​នាំគ្នា​ចេញ​មក​តវ៉ា​នៅ​ក្បែរ​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លង​ទៅ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​បើកប្រាក់​ថ្លៃ​ពលកម្ម​ឲ្យ​ពួក​គាត់ ក្រោយ​ពី​បាន​ខកខាន​ជិត​២​ខែ​កន្លង​មក ។
ករណី​នេះ បាន​កើតឡើង​នៅ​ត្រង់​ចំណុច​ការដ្ឋា​ន​ក្រុមហ៊ុន​ចិន​មួយ​កន្លែង ស្ថិត​នៅ​ក្បែរ​កា​ស៊ីណូ​អូរ​ស្មាច់​រី​សត ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ។

លោក ឈឿ​ត ម៉ប់ ជា​កម្មករ​សំណង់​របស់ក្រុមហ៊ុន​ចិន​នៅ​ច្រក​អូរ​ស្មាច់ បាន​ឲ្យ​ដឹង​ថា ថៅកែ​បាន​ខកខាន​បើកប្រាក់​ថ្លៃ​ពលកម្ម​ឲ្យ​ពួក​គាត់​ជិត​២​ខែ​មក​ហើយ គឺ​ចាប់តាំងពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៤ មក​ដល់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។ កម្មករ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ឡុ​ង​សឹង អី​ុ​ន​ធើ​ណា​ស្យូ​ណ​ល ជាង​៣០០​នាក់ ធ្វើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ ពួក​គេ​តែង​ទទួល​បាន​ប្រាក់​ពលកម្ម​ចន្លោះ​ពី​១០​ទៅ​ជិត​២០​ដុល្លារ​ក្នុង​១​ថ្ងៃ ។

ចំណែក​កម្មករ​សំណង់​ម្នាក់​ទៀត​ឈ្មោះ ខឿន និយាយ​ថា គាត់​បាន​ចូល​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ចិន​នេះ​ជាង​១​ខែ​មក​ហើយ ហើយ​ថៅកែ​មិន​ទាន់បាន​បើកប្រាក់​ឈ្នួល​ថ្លៃ​កម្លាំង​ពលកម្ម​ឲ្យ​គាត់​នៅ
ឡើយ​ទេ ។ ដោយសារ​ការ​បើកប្រាក់​ថ្លៃ​ពលកម្ម​នេះ​មានការ​យឺតយ៉ាវ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​យ៉ាងធ្ងន់ធ្ងរ ។

ក្រោយ​ពី​ក្រុម​កម្មករ​ផ្ទុះ​ការ​តវ៉ា មន្ត្រី​មន្ទីរការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ទៅ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​កម្មករ​និង​ភាគី​ក្រុមហ៊ុន ។ ខណៈនោះ អ្នកម៉ៅការ​ការដ្ឋាន​សំណង់​ឲ្យ​ក្រុមហ៊ុន​ចិន ឡុ​ង​សឹង អី​ុ​ន​ធើ​ណា​ស្យូ​ណា​ល លោក ហង្ស តារា បាន​អះអាង​ដោយ​សន្យា​ថា នឹង​បើកប្រាក់​ឈ្នួល​ថ្លៃ​កម្លាំង​ពលកម្ម​ឲ្យ​កម្មករ​ឲ្យ​អស់​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង​៣​រសៀល ។

សូម​ជម្រាប​ថា អនុប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត លោក ម៉ូត សុខ​មេ​សា ថ្លែង​ថា តាម​ផ្លូវច្បាប់​គឺ​ថៅកែ​ត្រូវ​បើកប្រាក់​ឈ្នួល​ថ្លៃ​ពលកម្ម​ឲ្យ​កម្មករ​១​ខែ​២​ដង ប៉ុន្តែក្រុមហ៊ុន​ចិន​នេះ​មិន​បាន​អនុវត្ត​តាម និង​កំពុង​អនុវត្ត​ដោយ​ខុសច្បាប់​ផង​ដែរ ។ ទោះជា​យ៉ាងណា​នោះ ក្រុមហ៊ុន​បាន​បើកប្រាក់​ឈ្នួល​ថ្លៃ​ពលកម្ម​ទៅ​ឲ្យ​ក្រុម​កម្មករ​ដែល​តវ៉ា ចាប់ពី​ថ្ងៃ​ទី​១៨-១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​រួចរាល់​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ