ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តេញ​វៀតណាម​ប្រុស-ស្រី​ចេញ​​តាម​ច្រក​ទ្វារ​​ព្រែក​ចាក​

7 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​ចំនួន​២៤​នាក់ ត្រូវ​បាន​បណ្ដេញចេញ​តាម​ច្បាប់​អន្តោ ប្រវេសន៍ ចេញពី​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិត​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨…

ខេត្តកំពត ៖ ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​ចំនួន​២៤​នាក់ ត្រូវ​បាន​បណ្ដេញចេញ​តាម​ច្បាប់​អន្តោ ប្រវេសន៍ ចេញពី​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិត​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រែក​ចាក បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ចំនួន​២៤​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​១១​នាក់ ត្រូវ​បាន​មន្ត្រី​នាយកដ្ឋាន​សើ​ុ​ប​អង្កេត និង​នីតិវិធី​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ បាន​រក​ឃើញ​ថា អ្នក​ទាំងនេះ​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់ ហើយ​ត្រូវ​បាន​បណ្ដេញចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ។ ការ​បញ្ជូន​ពួក​គេ​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​នោះ ក៍​មាន​ខាង​អាជ្ញាធរ​វៀតណាម​មក​ទទួលយក​នៅ​ច្រក​ទ្វារ​ព្រំដែន​ផង​ដែរ ។

កាលពី​ខែ​មុន នៅ​ថ្ងៃ​ទី​៦ មិថុនា ក៏​មានការ​បណ្ដេញចេញ​ជនជាតិ​វៀតណាម​ចំនួន​៤៦​នាក់ ដែល​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​ម្ដង​មក​ហើយ​ដែរ ។ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គនាយក ដ្ឋាន​អន្តោប្រវេសន៍ ដែល​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ។

ការ​បណ្តេញចេញ​ធ្វើ​ឡើង​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត ក្នុង​នោះ​មាន​ចំនួន​៤២​នាក់ (​ស្រី​១៦​នាក់​) ដែល​ពាក់ព័ន្ធ​ករណី​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ (Call Center) ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​ចំនួន​៤​នាក់ ភេទ​ប្រុស ពាក់​ព​ន្ធ័​ករណី​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ (​គ្មាន​លិខិតឆ្លងដែន​) ទទួល​បាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង មហាផ្ទៃ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្រៅពី​ជនជាតិ​វៀតណាម​៤៦​នាក់ ដែល​ត្រូវ​បាន​បណ្តេញចេញ ក៏​មាន​ជនបរទេស​១៣​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​បណ្តេញចេញ​ដែរ ក្នុង​នោះ​មាន​ជនជាតិ​ជប៉ុន​១២​នាក់ និង​ជនជាតិ​ចិន​១​នាក់ ។

កម្ពុជា​ក៏​កំពុង​ត្រៀម​បណ្តេញ​ជនបរទេស​ដែល​ធ្វើការ​ខុសច្បាប់​ជាង​៣០០​នាក់​ផ្សេង​ទៀត​ផង​ដែរ ក្នុង​នោះ​មាន​រហូត​ដល់​២០​សញ្ជាតិ ។ លោកនាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​បន្ថែម​ថា ការ​បណ្តេញចេញ​នេះ អនុវត្ត​តាម​ច្បាប់​ចំពោះ​ជនបរទេស​ទាំងអស់​ដែល​ចូល​មក​ស្នាក់​នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា ។

កាលពី​ខែកញ្ញា​កន្លង​ទៅ កម្ពុជា​បាន​បណ្ដេញ​ជនជាតិ​វៀតណាម​សរុប​៨១​នាក់​ចេញពី​ប្រទេស ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​៦០​នាក់ (​ស្រី​១៥​នាក់​) ពាក់ព័ន្ធ​ករណី​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ (Call Center) ត្រូវ​បាន​បណ្តេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត កាលពី​ថ្ងៃ​ទី​០៦ ខែកញ្ញា​។ ក្នុង​ករណី​ដូច​គ្នា​នេះ​ដែរ ជនជាតិ​វៀតណាម​២១​នាក់ (​ស្រី​២​នាក់​) ពាក់ព័ន្ធ​ករណី​បំពាន​ប្រកាស ស្តី​ពី​ការ​បណ្តេញចេញ លួច​ឆ្លង​ដែន​ខុសច្បាប់ លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន ត្រូវ​បាន​បណ្តេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ។

តាម​ការ​កត់សម្គាល់ ជុំវិញ​ការ​បណ្ដេញចេញ​ជនជាតិ​វៀតណាម កាលពី​ចុងឆ្នាំ​២០២៣ អគ្គ នាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​សម្រេច​បណ្តេញ​ជនជាតិ​វៀតណាម​ដ៏​ច្រើន​ប្រមាណ​ជាង​២០០​នាក់ ក្នុង​នោះ​មាន​ស្រី​៥៦​នាក់ ចេញពី​កម្ពុជា ដោយសារ​ពួក​គេ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​(Online Scam) និង​ស្នាក់​នៅ​ខុសច្បាប់ ។

បើ​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជនជាតិ​វៀតណាម​២៥៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១ ធ្នូ នៅ​សង្កាត់​ស្វាយ​ជ្រុំ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។ ពួក​គេ​ទាំងនោះ ត្រូវ​បាន​បណ្ដេញចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត ដោយ​មានការ​សម្របសម្រួល និង​សហការ​រវាង​សមត្ថកិច្ច​កម្ពុជា និង​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ