ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដេញជនជាតិវៀតណាម២៤នាក់ ចេញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត

1 ខែ មុន
  • កំពត

ខេត្តកំពត ៖ មានរ​ណី​បណ្ដេញ​ជនជាតិ​វៀតណាម​ចំនួន​២៤ នាក់ ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ព្រែក​ចាក​ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែ​វិ​ច្ចិ​កា…

ខេត្តកំពត ៖ មានរ​ណី​បណ្ដេញ​ជនជាតិ​វៀតណាម​ចំនួន​២៤ នាក់ ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ព្រែក​ចាក​ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០២៤ ។

បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រែក​ចាក បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ជនជាតិ​វៀតណាម​ចំនួន​២៤​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​១១​នាក់ ត្រូវ​បាន​មន្ត្រី​នាយកដ្ឋាន​ស៊ើបអង្កេត និង​នីតិវិធី​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​ដោយ​រក​ឃើញ​ថា ជនជាតិ​វៀតណាម​ទាំងនោះ ស្នាក់​នៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់ ហើយ​ត្រូវ​បាន​បណ្ដេញចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ។

ការ​បញ្ជូន​ពួក​គេ​អោយ​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​នោះ ក៏​មាន​ខាង​អាជ្ញាធរ​វៀតណាម​មក​ទទួលយក​ផង​ដែរ ។ ដោយ​បាន​គត់​សម្គាល់​ឃើញ​ថា កាលពី​ខែ​មុន ជនជាតិ​វៀតណាម​ជាង​៤០​នាក់ ស្នាក់​នៅ​ធ្វើការ​ខេត្តកំពត ដោយ​មិន​មាន​ឯកសារ​អ្វី​ទាំងអស់ ក៏​ត្រូវ​បាន​បណ្ដេញ​ដោយ​គ្មាន​លក្ខណ​អ្វី​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ