ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ទី​១ដែល​ខេត្តមណ្ឌលគិរី​​រៀបចំពិធី​ប្រណាំង​​ទូក ដើម្បីបង្កើនភ្ញៀវទេសចរ

1 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជា​លើក​ទី​មួយ​ដែល​ខេត្តមណ្ឌលគិរី​ធ្វើ​ពិធី​ប្រណាំងទូក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។ ពិធី​ប្រណាំង​ទូកង​ខ្នាត​តូច នឹង​ធ្វើ​ឡើង​នៅ​ទំនប់​សែន​សុខដុម…

ខេត្តមណ្ឌលគិរី ៖ ជា​លើក​ទី​មួយ​ដែល​ខេត្តមណ្ឌលគិរី​ធ្វើ​ពិធី​ប្រណាំងទូក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។

ពិធី​ប្រណាំង​ទូកង​ខ្នាត​តូច នឹង​ធ្វើ​ឡើង​នៅ​ទំនប់​សែន​សុខដុម ជា​ទំនប់​ទឹក​មួយ ក្នុង​ចំណោម​ទំនប់​ទឹក​ទាំង​បី ដែល​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ទើប​អញ្ជើញ​មក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ពេល​ថ្មី​ៗ​នេះ ។ ទន្ទឹម​នេះ​ដែរ ក្នុង​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក រដ្ឋបាល​បាល​ខេត្តមណ្ឌលគិរី ក៏​បាន​រៀបចំ​នូវ​ពិធី​កម្សាន្ត​នានា​ជា​ច្រើន ត្រៀមលក្ខណៈ​ទទួលភ្ញៀវ​ទេសចរ មិន​ធ្វើ​ឲ្យ​ខកបំណង​នោះ​ឡើយ ។

អភិបាលរង​ខេត្តមណ្ឌលគិរី លោក ហ៊ា​ញ ប៊ុ​ណ្ណា បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ច​ង្អុ​រ​បង្ហាញ​ពី​លោក ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី ពិធី​ប្រណាំងទូក នឹង​ធ្វើ​ឡើង​ចំនួន​០៣​ថ្ងៃ ស្រប​ជាមួយ​ថ្ងៃ​បុណ្យអុំទូក​តែ​ម្ដង ដោយ​ទូកប្រណាំង​ទាំងអស់ មាន​៣២​គូ ស្មើ​៣៣​ទូក ហើយ​ត្រូវ​ប្រកួត​ជម្រុះ ឲ្យ​សល់​ត្រឹម​១៤​គូ ដើម្បី​ប្រកួត​នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​។

លោក​អភិបាលរង​ខេត្តមណ្ឌលគិរី បាន​បន្ត​ថា សម្រាប់​រូប​លោក​ផ្ទាល់​ក៏​បាន​ស្ម័គ្រចិត្ត​ធ្វើ​ជា​កីឡាករ​ប្រណាំងទូក ដើម្បី​ជួបជុំ​សប្បាយ​កម្សាន្ត​ជាមួយ​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តមណ្ឌលគិរី ។ លោក​ថា ឆ្នាំ​នេះ​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​ខេត្តមណ្ឌលគិរី ដែល​មាន​ពិធី​ប្រណាំងទូក ខណៈ​ដែល​ក្រុង​សែន​មនោ​រម្យ​មិន​មាន​ទន្លេ ប៉ុន្តែ​មាន​ទំនប់​ទឹក​សែន​សុខដុម​យ៉ាង​ស្រស់​ស្អាត ដែល​ជា​សម​ទ្ធិ​ផល​ថ្មី របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​បង្កើត​ឡើង​។

លោក ហ៊ា​ញ ប៊ុ​ណ្ណា បន្ថែម​ថា ពិធី​ប្រណាំងទូក​ក៏​នឹង​ធ្វើ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​ដែល​មក​កម្សាន្ត​ខេត្តមណ្ឌលគិរី​ប្លែក​អារម្មណ៍ ពីព្រោះ​ថា​ក្រៅ​តែ​ពី​គយគន់​ទេសភាព​ធម្មជាតិ​របស់​ខេត្តមណ្ឌលគិរី ថែម​ទាំង​អាច​មក​ទស្សនាការ​ប្រណាំងទូក ដែល​ជា​ប្រពៃណី​វប្បធម៌​របស់​ដូនតា​បន្សល់​ទុក​តាំងពី​បូរាណ​មក​។

សូម​បញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ​សម្រាប់​ខេត្តមណ្ឌលគិរី ក្នុង​ពិធីបុណ្យ​អុំទូក បាន​រៀបចំ​កម្មវិធី​ប្រណាំងទូក​លក្ខណៈ​កម្សាន្ត​តិចតួច​ប៉ុណ្ណោះ​នៅ​ស្រុក​កោះ​ញែក ដែល​ជាប់​ទន្លេស្រែពក ប៉ុន្តែ​ឆ្នាំ​នេះ​ខុស​ប្លែក​ពី​បណ្ដា​ឆ្នាំ​មុន​ៗ ត្បិត​ខេត្តមណ្ឌលគិរី​មាន​ទំនប់​ទឹក​សែន​សុខដុម អាច​ប្រារព្ធ​ពី​ធី​ប្រណាំងទូក​ចំ​កណ្ដាល​ក្រុង បង្កើន​ភាព​ទាក់ទាញ និង​បង្កើន​ភាព​សប្បាយ​រីករាយ​កាន់តែ​ខ្លាំង​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ