ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣នាក់បងប្អូនជិះកង់ឌុបគ្នាទៅច្រូតស្មៅ រួចចុះលេងទឹកទំនប់ ជួបគ្រោះអកុសល

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្មេង​ប្រុស​ចំនួន​០៣នាក់​​ បាន​​ជិះ​កង់​ឌុ​ប​គ្នា​ទៅ​ច្រូតស្មៅនៅចំណុចទំនប់ទឹកមួយកន្លែង​នៅក្រោយភូមិ​ ប៉ុន្តែ​បែរជា​នាំ​គ្នា​ចុះ​ទៅ​លេង​ទឹក​ទំនប់​​នោះ បណ្តាល​ឱ្យលង់ទឹកស្លាប់ទាំង៣នាក់ ។​ ករណី​ក្មេង​លង់ទឹក​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៩​នាទី​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​ទំនប់​ទឹក…

ខេត្តកំពង់ស្ពឺ​៖ ក្មេង​ប្រុស​ចំនួន​០៣នាក់​​ បាន​​ជិះ​កង់​ឌុ​ប​គ្នា​ទៅ​ច្រូតស្មៅនៅចំណុចទំនប់ទឹកមួយកន្លែង​នៅក្រោយភូមិ​ ប៉ុន្តែ​បែរជា​នាំ​គ្នា​ចុះ​ទៅ​លេង​ទឹក​ទំនប់​​នោះ បណ្តាល​ឱ្យលង់ទឹកស្លាប់ទាំង៣នាក់ ។​

ករណី​ក្មេង​លង់ទឹក​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៩​នាទី​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​ទំនប់​ទឹក ​ស្ថិត​ក្នុងភូមិ​តា​តូ​វ ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា ក្មេង​ៗ​ជា​ជន​រង​គ្រោះ​ចំនួន​០៣​នាក់​មានឈ្មោះ​÷​ទី​០១. ឈ្មោះ លី ផា​នុ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ (​ស្លាប់​) ទី​០២.​ឈ្មោះ លី សុខ​ហេង ភេទ​ប្រុស អាយុ​១០​ឆ្នាំ​(​ស្លាប់​)​ទាំង​ពីរ​នាក់​ជា​បងប្អូន​បង្កើត រស់នៅ​ភូមិ​ឃុំ​កើតហេតុ និង​ទី​០៣.​ឈ្មោះ ឈឿ​ង វាយុ ភេទ​ប្រុស​អាយុ​១១​ឆ្នាំ​(​ស្លាប់​) ជា​បងប្អូន​ជីដូនមួយ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ៗ​រង​គ្រោះ​បាន​នាំ​គ្នា​ជិះ​កង់​ចំនួន​០១​គ្រឿង​ឌុ​ប​គ្នា​ទៅ​ច្រូតស្មៅ​ស្រែ​ក្រោម​ទំនប់​កើតហេតុ​ខាងលើ លុះដល់​ម៉ោង​៥​និង​៣០​នាទី​រសៀល ឈ្មោះ ឈិ​ត សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ជា​ឪពុក​សព​ក្មេង​)​បាន​ចេញពី​ធ្វើ​ការងារ​រោងចក្រ​មក​ដល់​ផ្ទះ​ពុំ​ឃើញ​កូន​ៗ​ក៏​សង្ស័យ​បាន​នាំ​គ្នា​ដើរ​រក លុះ​ទៅ​ដល់​ចំណុច​ទំនប់​ក៏​បានឃើញ​កង់​និង​ស្បែក​លើ​ខ្នង​ទំនប់​ក៏​បាន​ចុះ​រាវ​ក្នុង​ទឹក ក៏​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​ឈ្មោះ លី ផា​នុ​(​ជា​កូនបង្កើត​) រួច​ក៏​បន្ត​រាវរក​ឃើញ​សព​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ លី សុខ​ហេង​(​កូនប្រុស​) និង សព​ក្មេង​ឈ្មោះ ឈឿ​ង វាយុ​(​ជា​ក្មួយ​) ប៉ុន្តែ​ជា​អកុសល​ក្មេង​ៗ​ទាំង​០៣​នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

នគរ​បាន​បន្ថែម​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើកម្លាំង​ជំនាញ​ពិនិត្យ​វិភាគ​កន្លែង​ក្រោយ​ពេលធ្វើការ​ពិនិត្យ​សព​ក្មេង​ប្រុស ជន​រង​គ្រោះ​រួច បាន​ធ្វើការ​ប្រគល់​សព ជូន​ក្រុម​គ្រួសារ សាច់ញាតិ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​អ៊ុ ណូ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ