ខេត្តកំពត ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង 5និង45 នាទីព្រឹកថ្ងៃទី 13 ខែវិច្ឆិកាឆ្នាំ 2024បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកកូនត្រីកាកឺមផ្ទុកក្នុងរថយន្តជាច្រើនតោន បានរេចង្កូតជ្រុលបុកម៉ូតូហុងដាបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដឹកពងទាដាក់ឲ្យម៉ូយនៅផ្សារកំពតពីក្រោយយ៉ាងពេញទំហ៊ឹងក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើតបណ្តាលឲ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ផុងលលាដ៌សន្លប់ស្តូកស្តឹងត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាមភ្លាមៗ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា: មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូហុងដាដឹកពងទា១ជាលយកទៅដាក់ឲ្យម៉ូយដូចសព្វដង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តដឹកកូនត្រីកាកឺមមួយគ្រឿងមកដល់រេចង្កូតបុកពីក្រោយពេញទំហ៊ឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូខ្ទាតចេញពីម៉ូតូចម្ងាយជិត១០ម៉ែត្រនិងពងទាដែលនៅលើកែបម៉ូតូត្រូវខ្ទាតនិងបែកអស់នៅលើចិញ្ចើមផ្លូវ រីឯរថយន្តក្រោយពីបុកម៉ូតូដឹកពងទា ហើយក៏បួងចង្កូតឡើងលើផ្លូវថ្នល់វិញក៏បានបុករះបង្កាន់ដៃស្ពានរួចក្រឡាប់ចាក់កេះត្រីដែលផ្ទុកនៅក្នុងចោលពេញទឹកអូនៅក្រោមស្ពានរាប់រយគីឡូក្រាម ។

រីឯអ្នកបើកបររថយន្ត ក្រោយពីមានហេតុការបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅក្រឡាប់ដេកលើស្ពានទើបកំលាំងសមត្ថកិច្ចចរាចរក្រុងបូកគោទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងហៅរថយន្តស្ទូចមកស្ទូចចេញពីលើស្ពានដើម្បីកុំឲ្យស្ទះចារលើស្ពាន។ បញ្ជាក់កើតហេតុនៅលើកំណាត់ភូមិជាតិលេខ៣ កំពត- ខេត្តព្រះស៊ីហនុត្រង់ចំណុចលើស្ពានដុកត្រុំ ក្នុងព្រំប្រទល់ក្រុងកំពត-បូកគោ ស្ថិតក្នុងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ។
ទាក់ទិននិងករណីគ្រោះថ្នាក់ចរាចរខាងលើ សមត្ថកិច្ចមិនទាន់អត្ថាធិប្បាយជុំវិញហេតុការខាងលើនេះទេដោយសមត្ថកិច្ចកំពុងធ្វើចរាចរដើម្បីកុំឲ្យស្ទះចរាចរលើផ្លូវ ៕






ចែករំលែកព័តមាននេះ