ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“​សម្ល​កំ​ពិស​គ្រូ​មា លី សា​ម៉េ​ត​” តុលាការ​សម្រេច​ឃុំខ្លួន ៣​នាក់​ទៀត មួ​ង ឃី​ម ឃុំ​នៅ​ពន្ធនាគារ​ខេត្តកណ្តាល អ៊ុត ធី ឃុំ​នៅ​(​ព្រៃ​ស ម​១) ឡាយ វិសិដ្ឋ ឃុំ​នៅ​PJ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ “​សម្ល​កំ​ពិស​គ្រូ​មា លី សា​ម៉េ​ត​” នា​រសៀល​ថ្ងៃ​ទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ…

រាជធានី​ភ្នំពេញ ៖ “​សម្ល​កំ​ពិស​គ្រូ​មា លី សា​ម៉េ​ត​” នា​រសៀល​ថ្ងៃ​ទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ លោក ហុ​ក ពៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនសង្ស័យ ចំនួន​៣​នាក់​ទៀត ដែល​ការ​ឃុំខ្លួន​នោះ ត្រូវ​បាន​ដាក់​ពន្ធនាគារ ដោយឡែក​ពី​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា លោក មួ​ង ឃី​ម អតីត​ផ្កាយ​៣ អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុ​ត្តិ​ធ​ម៍​ក្រសួងមហាផ្ទៃ “​ចូល​និវត្ត​” ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល ។ លោក​ឧកញ៉ា អ៊ុត ធី ថៅកែ​ជំនួញ​ថ្មភ្នំ ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​”​ម​១” ហៅ​ព្រៃ​.​ស ។ ចំណែកឯ​លោក ឡាយ វិសិដ្ឋ អភិបាលរង ខេត្តពោធិសាត់ ឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ហៅ​ថា​”PJ” ។

បើ​តាម​ប្រភព​ព័ត៌មាន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក កាយ សុខ​កាន អតីត​អភិបាលក្រុង​ល្វាឯម និង​មាន​បក្ខពួក​ប្រមាណ ៥​នាក់​ទៀត តុលាការ កំពុង​បន្ត​នីតិវិធី ។

យោង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ស្តី​ពី​ចំណាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​ជំនួញ​ឥទ្ធិពល​សកម្ម និង​ជំនួញ​ឥទ្ធិពល​អកម្ម នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៧២៥៦ ចុះ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ទាក់ទិន​នឹង​ករណី​ជំនួញ​ឥទ្ធិពល​សកម្ម​, ជំនួញ​ឥ​ទ្ឋិ​ពល​អកម្ម និង​សមគំនិត​ក្នុង​បទ​ជំនួញ​ឥ​ទ្ឋិ​ពល​អកម្ម ដែល​មាន​ជន​ត្រូវ​ចោទ​មានខ្លួន​ចំនួន ២​នាក់ គឺ ១.​ឈ្មោះ អ៊ុត ធី ភេទ​ប្រុស អាយុ ៦៦​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ជំនួញ​ឥទ្ធិពល​សកម្ម និង​២.​ឈ្មោះ មួ​ង ឃឹម ភេទ​ប្រុស អាយុ ៦១​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ជំនួញ​ឥទ្ធិពល​អកម្ម ព្រមទាំង​មាន​ជន​ត្រូវ​ចោទ​ចំនួន ២​នាក់​ទៀត គឺ ១.​ឈ្មោះ ដួង ដា​រា ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ (​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​) ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ជំនួញ​ឥទ្ធិពល​អកម្ម និង​២.​ឈ្មោះ លី សា​ម៉េ​ត ភេទ​ប្រុស អាយុ ៧១​ឆ្នាំ (​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​) ត្រូវ​បាន​ចោទប្រកាន់​ពី​បទ សមគំនិត​ក្នុង​បទ​ជំនួញ​ឥទ្ធិពល​អកម្ម ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ឆ្នាំង កាលពី​អំឡុង​ឆ្នាំ​២០២១ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​មាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ មាត្រា ៦០៦ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា ៣២ នៃ​ច្បាប់​ស្តី​ពី ការ​ប្រឆាំង​អំពើ​ពុក​រលួយ ។

សូប​ជម្រាប​ផង​ដែរ​ថា លោក មួ​ង ឃី​ម ជា​អតីតមន្ត្រី​នគរបាល​ពាក់​ផ្តា​យ​៣ មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ ហើយ​ពេល​នេះ​លោក​ចូល​និវត្តន៍​ហើយ ប៉ុន្តែ​ត្រូវ​បាន​ព្រះរាជក្រឹត្យ​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងយុត្តិធម៌ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ។ ដោយឡែក​លោក​ឧកញ៉ា អ៊ុត ធី ត្រូវ​បាន​គេ​ស្គាល់​ថា រកស៊ី​ខាង​វាយ​ថ្ម និង​ធ្វើ​ផ្លូវ ។

មានការ​កត់​សម្គាល់ថា ក្នុង​បញ្ជី ដែល​អាច​ចាត់​ទុក​ថា ជ​សំណុំរឿង លី សា​ម៉េ​ត​, ដួង តារា​, ឡា​ច សំរោង​, មួ​ង ឃី​ម និង​បក្ខពួក គឺ​ឧកញ៉ា អ៊ុត ធី គឺជា​ម្ចាស់​បណ្ដឹងទាមទារ​យក​ទៅ​ដោះស្រាយ​បញ្ហា​ដីធ្លី ការ​ទិញ​លក់​ដី និង​ការ​ខ្ចីប្រាក់ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៣,៥​លាន​ដុល្លារ ។

ពេល​នេះ​សម្រាប់​ករណី​លោក ដួង តារា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង លោក ដួង តារា ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​៦ វិច្ឆិកា ។ ការ​ដក​តំណែង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការក្រុង​ភ្នំពេញ បាន​ចោទប្រកាន់​លោក ដួង តារា អំពី​បទ​«​ឆបោក​» ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ ក្នុង​គម្រោង​វិនិយោគ​ដីធ្លី និង​ផ្ទះល្វែង​របស់​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) នៅ​ខេត្តស្វាយរៀង ។

សមត្ថកិច្ច​បាន​បញ្ជូន​លោក ដួង តារា ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​កាត់​ថា ប៉េ​ហ្ស៊ី​(PJ) កាលពី​ថ្ងៃ​ទី​១៤ តុលា ខណៈ​ឧកញ៉ា លី សា​ម៉េ​ត ដែល​ជា​ដៃគូ និង​ជាមរ​កើយ​របស់​លោក ដួង តារា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​អំពី​បទ​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ និង​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃ​ស កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ។

នៅ​ក្នុង​បញ្ជី​បង្ហាញ​ពី​សំណុំរឿង លី សា​ម៉េ​ត និង​បក្ខពួក​ជាប់ចោទ​ឆបោក គឺ​មាន​៧​សំណុំរឿង ដែល​មានការ​ទាក់ទិន​ច្រើន​ពី​ឈ្មោះ លី សា​ម៉េ​ត​, ដួង តារា និង ឡា​ច សំរោង ហើយ​សំណុំរឿង​នីមួយ​ៗ ខ្លះ​មាន​ទំហំ​ទឹកប្រាក់​៣០​ម៉ឺន​ដុល្លារ ខ្លះ​២០​ម៉ឺន​ដុល្លារ ខ្លះ​៣,៥​លាន​ដុល្លារ ខ្លះ​១៣៥.០០០​ដុល្លារ ខ្លះ​១៣​ម៉ឺន​ដុល្លារ និង​ច្រើន​ជាងគេ​៦,៧​លាន​ដុល្លារ និង​សំណុំរឿង​មួយទៀត​នោះ មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​ទំហំ​ទឹកប្រាក់​ឡើយ ។

ទោះបីជា​បែប​ណា ការ​បែកធ្លាយ​បញ្ជី​សំណុំរឿង​ខាងលើ​នេះ មិន​មានការ​អះអាង​ផ្លូវការ​នៅឡើយ​ទេ តែ​អ្វី​មានការ​កត់សម្គាល់​នោះ រឿង​ពុក​រលួយ​ដ៏​ធំ​នេះ វា​ប្រាកដ​ណាស់ វា​នឹង​ប្រៀប​ដូច​ជា​សម្ល​កំពឹស ដែល​នឹង​មានរឿង​រ៉ាវ​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ