រាជធានីភ្នំពេញ ៖ យុវជន យុវនារីដើរលេងយប់ចំនួន២៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការសួរនាំនិងអោយពួកគាត់បែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ជាប់របងប្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីកំលាំងនគរបាលប៉ុស្តិ៍បានអោយដឹងថា នៅមុនពេលឃាត់សួរនាំ និងឆែកឆេរកំលាំងនគរបាលខណ្ឌពោធិ៍សែនជ័យនចុះល្បាតនៅក្នុងមូលដ្ឋាន ដោយឃើញ យុវជននិងយុរនារីជាច្រើនក្រុមបានឈរនៅម្តុំរបងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្លះកំពុងហូបអី ហើយខ្លះកំពុងអង្គុយលេងនៅលើម៉ូតូ ទើបកំលាំងសមត្ថកិច្ចមើលទៅរញ៉េ រញ៉ៃពេក កម្លំាងនគរបាលខណ្ឌពោធិសែនជ័យបានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ ឆែកឆេរពួកគាត់ ខ្លាចមានលាក់អាវុធ មានកាំបិតនិងដាវជាដើម ។
សមត្ថកិច្ចបានបន្តទៀតថា ការឃាត់សួរនាំនិងឆែកឆេរ មានគ្នា២៤នាក់ ក្នុងនោះមានស្រីចំនួន១២នាក់ផងដែរ អ្នកខ្លះជិះម៉ូតូនិងអ្នកខ្លះជិះម៉ូតូកង់បី ខ្លះទើបមកហូបអីនៅទីតាំងខាងលើ តែការឆែកឆេរពួកគាត់ខាងលើមិនមានអ្វីនោះឡើយ ។
ក្រោយពេលកើតហេតុ កំលាំងនគរបាលខណ្ឌពោធិសែនជ័យ បានណែនាំពួកគាត់រួចហើយបានអោយបំបែកផ្លូវគ្នាចេញពីកន្លែងកើតហេតុភ្លាមៗ ដើម្បីការពារសុវត្ថិភាពខ្លាចប្រើអំពើហិង្សា ៕
ចែករំលែកព័តមាននេះ