ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសន្យាលោក ត្រាំ បញ្ចប់សង្គ្រាមអ៊ុយក្រែន ទំនងផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃ

1 អាទិត្យ មុន

ប្រទេសថៃ ៖ យោងតាមប្រភពពីសារព័ត៌មានថៃ The Nation កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានឱ្យដឹងថា…

0:00
0:00

ប្រទេសថៃ ៖ យោងតាមប្រភពពីសារព័ត៌មានថៃ The Nation កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានឱ្យដឹងថា ការសន្យារបស់លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ទំនងជាផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃ។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផែនការចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន (Vladimir Putin) ស្តីពីការបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលនោះជាគោលនយោបាយសំខាន់មួយក្នុងចំណោមគោលនយោបាយសំខាន់ផ្សេងទៀត ដែលបានប្រកាសដោយប្រធានាធិបតីអាមេរិកជាប់ឆ្នោតទី៤៧ គ្រោងនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៥។

លោក ត្រាំ បានប្រកាសផែនការចរចាជាមួយលោក ពូទីន ហើយពិភពលោកកំពុងឃ្លាំមើលយ៉ាងដិតដល់ ដើម្បីមើលថា តើលោកអាចសម្រេចបាននូវអ្វីដែលបានសន្យាដែរឬទេ? ខណៈព័ត៌មានលម្អិត និងលក្ខខណ្ឌបញ្ចប់សង្រ្គាម នៅតែត្រូវបានឃ្លាំមើលយ៉ាងដិតដល់បំផុត។

ប្រទេសរុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសថៃ ហើយប្រសិនបើសង្រ្គាមឈានដល់ទីបញ្ចប់ នោះទំនងផ្តល់ផលប្រយោជន៍ដល់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ខណៈមុនកើតសង្រ្គាម ការវិនិយោគរវាងថៃ-រុស្ស៊ី បានបង្ហាញពីកំណើនជាវិជ្ជមាន។ យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ ពាណិជ្ជកម្មថៃ-រុស្ស៊ី នៅក្នុងឆ្នាំ ២០២២ មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ មានតម្លៃ ១.៨៨ពាន់លានដុល្លារអាមេរិក ជាមួយនឹងការនាំចេញរបស់ប្រទេសថៃមានតម្លៃ ៥៩១លានដុល្លារ និងការនាំចូលចំនួន ១.២៨ពាន់លានដុល្លារ។ នៅឆ្នាំ ២០២៣ គឺជាឆ្នាំទីពីរនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ពាណិជ្ជកម្មថៃ-រុស្ស៊ីបានថយចុះ ១៨.៤៧% ស្មើនឹងជាង ១.៥ពាន់លានដុល្លារ។ ការនាំចេញរបស់ប្រទេសថៃបានកើនឡើង ៤០.១០% ដល់ ៨២៧លានដុល្លារ ខណៈការនាំចូលធ្លាក់ចុះ ៤៥.៣២% មកនៅ ៧០៤ដុល្លារ។

ដោយឡែក នៅក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ ២០២៤ ពាណិជ្ជកម្មថៃ-រុស្ស៊ីមានតម្លៃជាង ១.២ពាន់ លានដុល្លារ ពោលកើនឡើង ១៥.១២%។ ការនាំចេញរបស់ប្រទេសថៃមានចំនួន ៦៣១លានដុល្លារ កើនឡើង ១៤.៩២% ហើយការនាំចូលមានចំនួន ៦០៦លានដុល្លារ កើនឡើង ១៥.៣៣% ។

ដូច្នេះវាគឺជាភស្តុតាងដែលថា ពាណិជ្ជកម្មរវាងថៃនិងរុស្ស៊ីបានចាប់ផ្តើមងើបឡើងវិញ ក្នុងរយៈពេលជិត៣ឆ្នាំនៃសង្គ្រាម។ ហើយប្រសិនបើសង្គ្រាមជាមួយអ៊ុយក្រែនត្រូវបានបញ្ចប់ជាស្ថាពរ នោះច្បាស់ណាស់ថា នឹងនាំឱ្យមានការពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត៕ (ប្រភព ៖ The Nation)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ