រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលកែលម្អ និងប្តូរថ្មីផ្នែកខ្លះ ព្រមទាំងលាបថ្នាំជាថ្មីឡើងវិញ រួចរាល់នូវឧបករណ៍ហាត់ប្រាណសាធារណៈ ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់បម្រើជូនបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក ឃួង ស្រេង លោកតែងតែគិតគូរយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋរបស់លោកលើគ្រប់វិស្ស័យ ជាពិសេសលើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថាននៅរាជធានីភ្នំពេញ តែម្ដង។
ជាក់ស្ដែងពេលនេះ លោក ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញ ធ្វើការជួសជុលកែលម្អ ឡើងវិញឧបករណ៍ហាត់ប្រាណសាធារណៈ និងលាបថ្នាំថ្មីទាំងអស់ឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋយើងហាត់បានស្រួល ដើម្បីសុខភាពល្អ ។
មន្ត្រីជំនាញបានឱ្យដឹងទៀតថា ឧបករណ៍ហាត់ប្រាណ ដែលត្រូវជួសជុលកែលម្អ ឡើងវិញនោះ មានចំនួន ០៤ទីតាំង គឺ៖
ទី១. កន្លែងហាត់ប្រាណសាធារណៈ នៅសួនច្បារមាត់ទន្លេ មុខវត្តឧណ្ណាលោម មានឧបករណ៍ហាត់ប្រាណ២៤ឈុត
ទី២. សួនច្បារដេអិន មានឧបកាណ៏ហាត់ប្រាណ៣ ២ឈុត
ទី៣. ទីកន្លែងហាត់ប្រាណ នៅទីលានប្រជាធិបតេយ្យ មានឧបករណ៍ហាត់ប្រាណ ១២ឈុត
និងទី៤. កន្លែងហាត់ប្រាណ នៅក្បែរសួនកុមារវត្តភ្នំ មានឧបករណ៍ហាត់ប្រាណចំនួន ១២ឈុត ។
លោកបន្តថា ម៉ាស៊ីនហាត់ប្រាណសាធារណៈទាំងអស់នេះ មិនមែនប្រើភ្លើងអគ្គិសនីទេ គឺឧបករណ៏ភាគច្រើនប្រើបាកដាង និងដុំបង្វិល ប្រើប្រាស់រាប់ឆ្នាំមកហើយ ដែលមានការខូចខាត សឹករិចរិល ដែលត្រូវមានការដោះជួសជុល ក្រឡឹងបាក ប្តូរបាកដាង និងដុំបង្វិលឬឈ្នាន់ជាដើម រួចផ្គុំដំឡើង និងលាបថ្នាំ ជាថ្មីឡើងវិញ ។
មន្ត្រីជំនាញ បានបញ្ជាក់ថា ទីកន្លែងហាត់ប្រាណ ដែលបំពាក់ឧបករណ៍ហាត់ប្រាណនៅតាមសួនច្បារសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ មានចំនួន៦ទីតាំង ក្នុងនោះ៥ទីតាំង សាងសង់ និងបំពាក់ឧបករណ៏ ដោយរដ្ឋបាលរាជធានីភ្នំពេញ គឺនៅសួនច្បារមាត់ទន្លេមុខវត្តឧណ្ណាលោម សួនច្បារដេអិន នៅទីលានប្រជាធិបតេយ្យ នៅក្បែរសួនកុមារវត្តភ្នំ និងនៅសួនវិមានឈ្នះឈ្នះ ចំណែក១ទីតាំងទៀត នៅរង្វង់មូលនាងសុវណ្ណមច្ឆា ជ្រោយចង្វារត្រើយខាងកើតដែលជាអំណោយរបស់ សមាគមអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ៕
ចែករំលែកព័តមាននេះ