ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិបាកចូលទីផ្សារអាមេរិក និងអឺរ៉ុប! ក្រុមហ៊ុន​ឡានអគ្គិសនីចិនបង្វែរគោលដៅទៅទ្វីបអាហ្រ្វិក

1 អាទិត្យ មុន

ប្រទេសចិន ៖ បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន កំពុងបើកហាងលក់ និងរោងចក្រដំឡើងនៅបណ្តាទ្វីបអាហ្រ្វិក ខណៈដែលក្រុមហ៊ុនទាំងនោះសម្លឹងមើលការពង្រីកអាជីវកម្មរបស់នៅទីនោះ និងជៀសផុតពីពន្ធគយ ក៏ដូចជាការរឹតបន្តឹងការនាំចូលផ្សេងទៀត ដែលដាក់ចេញដោយសហរដ្ឋអាមេរិក និងអឺរ៉ុប។…

ប្រទេសចិន ៖ បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន កំពុងបើកហាងលក់ និងរោងចក្រដំឡើងនៅបណ្តាទ្វីបអាហ្រ្វិក ខណៈដែលក្រុមហ៊ុនទាំងនោះសម្លឹងមើលការពង្រីកអាជីវកម្មរបស់នៅទីនោះ និងជៀសផុតពីពន្ធគយ ក៏ដូចជាការរឹតបន្តឹងការនាំចូលផ្សេងទៀត ដែលដាក់ចេញដោយសហរដ្ឋអាមេរិក និងអឺរ៉ុប។ នេះបើយោងតាមប្រភពពីសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន BAIC Group និង Zeekr គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ខ្ពស់របស់ក្រុមហ៊ុន Geely Auto បានប្រកាសអំពីផែនការដោះជំហានចូលប្រទេសអេហ្ស៊ីប ដែលជាទីតាំងដ៏សំខាន់សម្រាប់ក្រុមហ៊ុនកំពុងស្វែងរកការបន្តចូលទៅកាន់ទីផ្សារមជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក។

នៅចុងឆ្នាំក្រោយ ក្រុមហ៊ុន BAIC Group ត្រូវបានរំពឹងថានឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីចំនួន២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នៅរោងចក្រដំឡើងកំពុងបង្កើតឡើងនៅក្នុងប្រទេសអេហ្ស៊ីប។ ការដំឡើងនឹងកើនឡើងដល់ ៥ម៉ឺនគ្រឿងនៅឆ្នាំទី ៥ នៅក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Alkan Auto ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុនដ៏ធំរបស់អេហ្ស៊ីប Egyptian International Motors (EIM Group)។ ហើយកិច្ចព្រមព្រៀងកាលពីថ្មីៗនេះ ធ្វើជាសាក្សីដោយលោក Kamel al-Wazir ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងដឹកជញ្ជូនរបស់ប្រទេសអេហ្ស៊ីប។

លោក Kamel al-Wazir បានថ្លែងថា ការវិនិយោគនេះ គឺស្របតាមបំណងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi ដើម្បីប្រែក្លាយប្រទេសអាហ្វ្រិកខាងជើងមួយនេះ ទៅជាមជ្ឈមណ្ឌលឧស្សាហកម្មក្នុងតំបន់ និងធ្វើមូលដ្ឋានីយកម្មឧស្សាហកម្មរថយន្ត។ លោកបានបន្តថា អាជ្ញាធរទូទៅសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មបានបែងចែកដីទំហំ ១២០,០០០ម៉ែត្រការ៉េសម្រាប់គម្រោងនេះ។ ហើយក្រៅពីបំពេញតម្រូវការក្នុងស្រុក រោងចក្រនេះនឹងនាំចេញទៅកាន់ប្រទេសអាហ្វ្រិកផ្សេងទៀត និងមជ្ឈិមបូព៌ា ដោយទាញយកអត្ថប្រយោជន៍ពីទីតាំងរបស់អេហ្ស៊ីបនៅប្រសព្វនៃអាស៊ី អាហ្វ្រិក និងអឺរ៉ុប។

គួរបញ្ជាក់ថា ជាង ១០% នៃពាណិជ្ជកម្មពិភពលោក ឬកប៉ាល់ដឹកទំនិញរាប់ពាន់គ្រឿងឆ្លងកាត់ជារៀងរាល់ឆ្នាំតាមព្រែកជីកស៊ុយអែស (Suez) របស់ប្រទេសអេហ្ស៊ីប ដែលតភ្ជាប់សមុទ្រមេឌីទែរ៉ាណេទៅកាន់សមុទ្រក្រហម និងជាផ្លូវតភ្ជាប់សមុទ្រដ៏ខ្លីបំផុតរវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ដែលជាទីផ្សារធំបំផុតរបស់ទីក្រុងប៉េកាំង៕ ប្រភព ៖ South China Morning Post

Une usine de véhicules électriques à Jinhua, en Chine. /Photo prise le 26 avril 202/REUTERS/China Daily

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ