រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់មិនដឹងថាមានបញ្ហាអ្វីទេបានកាន់កាំបិតដើរដេញចាក់គេឯងពេញផ្លូវ ហើយចាក់ត្រូវបុរសជាអ្នករត់កង់បីម្នាក់ដែលកំពុងដេកនៅលើកង់បីចុចទូរស័ព្ទ បណ្តាលឱ្យរងរបួសត្រង់ចុងដង្ហើមនិងកែងដៃខាងស្ដាំ ត្រូវគេដឹកតាមម៉ូតូកង់បីបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ នៅវេលាម៉ោង២និង១០នាទីឈានចូលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៤ ទល់មុខផ្សារចិន ផ្លូវក្រសួងការបរទេស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានដែលឃើញហេតុការណ៍បានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនខាងលើអត់ដឹងថាមានបញ្ហាមកពីណានោះទេ បានដើរមកទីតាំងកើតហេតុ ដោយដៃមានកាន់កូនកាំបិតចិតបន្លែមួយ លុះពេលដើរមកដល់ មិនដឹងថាគាត់ខឹងសម្បានិងមានបញ្ហាអ្វីមកពីណានោះទេ បានទៅរករឿងដេញចាក់ជនជាតិចិនដូចគ្នាឈរនៅម្តុំទីតាំងកើតហេតុ ខណៈជនជាតិចិនដូចគ្នាបានរត់គេចទាន់ចេញទៅបាត់។
ប្រភពដដែលបានបន្តទៀតថា លុះពេលដេញចាក់ជនជនចិនដូចគ្នាមិនបាន បុរសជនជាតិចិនរូបនោះ ស្រាប់តែមួម៉ៅក៏បានដើរទៅចាក់ទៅលើបុរសខ្មែរម្នាក់ដែលកំពុងដេកនៅលើកង់បីឥណ្ឌា បណ្តាលរងរបួសត្រង់ពោះនិងដៃខាងស្តាំហូរឈាមហើយត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលរបួសនៅមន្ទីរពេទ្យភ្លាមៗ ។
ក្នុងហេតុការណ៍នេះ ជនចិនរូបនោះក៍ត្រូវបានបងប្អូនប្រជាពលរដ្ឋរួមទាំងសន្តិសុខយាមនៅទីនោះ នាំគ្នាព្រួតចាប់ចងស្លាបសេក ហើយស្វាគមន៍ម្នាក់មួយដៃមួយជើងផងដែរ ។
ពាក់ព័ន្ធករណីនេះតែបន្តិចក្រោយមកក៏មានវត្តមានរបស់កងកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកទីតាំងកើតហេតុបានសួរនាំពីដំណើររឿងហ្នឹងបានដកហូតកូនកាំបិតចិតបន្លែដងខ្មៅមួយ រួមទាំងបុរសជាជនបង្កជនជាតិចិននាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល ទន្លេបាសាក់ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ