ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះសង្ឃរា និងឈ្មោះតូរ៉ាជី បន្តមានឥទ្ធិពលមកលើកម្ពុជាធ្វើឲ្យមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​បាន​បន្ត​រក​ឥទ្ធិពល​ដោយសារ​ព្យុះសង្ឃរា​ជាមួយ​ព្យុះ​ទី​២៣ ឈ្មោះ តូ​រ៉ា​ជី ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្សេង​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​បាន​បន្ត​រក​ឥទ្ធិពល​ដោយសារ​ព្យុះសង្ឃរា​ជាមួយ​ព្យុះ​ទី​២៣ ឈ្មោះ តូ​រ៉ា​ជី ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្សេង​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា​ព្យុះ​ទី​២២ ឈ្មោះ ឃី​ន​ស៊ី​ង (Yinxing) បាន​វិ​វត្ត​ទៅ​ជា​ព្យុះសង្ឃរា​ជាមួយ​ព្យុះ​ទី​២៣ ឈ្មោះ តូ​រ៉ា​ជី (Toraji) ដែល​កើត​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​មាន​ឥទ្ធិពល​ខ្លាំង​លើ​របប​ខ្យល់ មូសុង​ឦសាន ខណៈ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង ឈូង​សមុទ្រ​ថៃ និង​គ្រប ដំ​ណ្ត​ប់​លើ​ភាគ​ខាងក្រោម​នៃ​អាង​ទន្លេមេគង្គ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ មាន​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C​។ ខ្យល់​បក់​មក ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃ ដី​១០%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២០°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣០°C សម្រាប់​ខេត្ត កំពង់ស្ពឺ ប៉ៃលិន ស្ទឹង​ត្រែង និង​ខេត្តក្រចេះ ។ ដោយឡែក ខេត្តរតនគិរី មណ្ឌលគិរី តំបន់​ជួរ ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​១៩០០ និង​សីតុណ្ហភាព មធ្យម​អតិបរមា​៣០°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម​៤ ម៉ែត្រ​/ វិនាទី​។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C ។ ខ្យល់​បក់ មក​ពី​ទី​ស​ឦ​សានី និង​ទិសអាគ្នេយ៍ មាន​ល្បឿន មធ្យម ៣.៥ រៀន មធ្យម ៣,៥ ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​១៥%​។ -​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,២៥​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ