ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរជាច្រើនភូមិរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ នៃខេត្តឧត្តរមានជយ័ដោយសារតែមានជីវភាពខ្វះខាត និងជាប់បំណុលធនាគាវ័ណ្ឌក ទើបសម្រេចចិត្តនាំគ្នាធ្វើចំណាកស្រុកស្វែរកការងារនៅក្នុងស្រុកនិងចូលទៅប្រទេសថៃ បន្សល់កូនតូចៗទុក្ខឲ្យជីដូនជាអ្នកមើលថែនៅនិងផ្ទះ។

អ្វីដែលគួរឲ្យសង្វេគនោះ ស្រ្តីម្នាក់ឈ្មោះបួន នី មានវ័យ៦៦ឆ្នាំ រស់នៅភូមិទន្លេសរ ឃុំគោកខ្ពស់ ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ នៅមើលថៃទាំចៅៗចំនួន៥នាក់ក្នុងចំណោមជីដូនជាច្រើននាក់ដែលមើលថៃទាំចៅៗបានរៀបរាប់ថា កូនៗប្រុសស្រីរបស់គាត់បានធ្វើចំណាកស្រុកចូលទៅប្រទេសថៃដើម្បីស្វែងរកការងារធ្វើដោយសារតែកូនៗពួកគាត់ខ្វះខាតទៅលើជីវភាព និងជាប់បំណុលធនាគារផងទើបសម្រេចចិត្តបែបនេះ ។
ស្រ្តីដែលមានវ័យចំណាស់ដដែលបានបន្តទៀតថា កូនៗរបស់គាត់មុនពេលសម្រេចចិត្តធ្វើចំណាកស្រុកកូនៗបានប្រកបមុខរបរធ្វើស្រែចំការផងដែរ តែដោយសារទទួលផលបានហើយលក់បានក្នុងតម្លៃថោកពេកមាន ឆ្នាំខ្លះមិនបានរួចពីតម្លៃភ្ជួរមិនរួចពីតម្លៃជី និងតម្លៃថ្នាំបាញ់មើលថៃទាំស្រូវនិងដំណាំផ្សេងៗនោះទេ ក៏បានផ្អាកធ្វើស្រែចំការមួយរយៈសិន។

ចំណែកជីដូនដែលនៅមើលថៃទាំចៅៗផ្សេងៗទៀតបានរៀបរាប់ពីទុក្ខលំបាកណាស់ដោយសារតែរូបគាត់មានវ័យចាស់ជរាទៅហើយរវល់តែមើលចៅៗរកតែពេលទំនេរសម្រាកគ្មានខណៈនេះ សូមអំពាវនាវដល់ថ្នាក់ដឹកនាំ មេត្តាជួយអភិវឌ្ឍន៍ប្រទេសជាតិបង្កើតមុខរបរនិងបង្កើតរោងចក្រឲ្យរីកដុះដាលក្នុងប្រទេសសម្រាប់ឲ្យកូនខ្មែរមានមុខរបរកុំឲ្យចំណាកស្រុកបែបនេះតទៅទៀត៕




ចែករំលែកព័តមាននេះ