ខេត្តក្រចេះ៖ ក្នុងហេតុការណ៍ដ៏រន្ធត់មួយដែលសមត្ថកិច្ចដាក់ការសង្ស័យទៅលើរថយន្តធុនៗបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សចំនួន៥នាក់បានបាត់បង់ជីវិតនៅលើកំណត់ផ្លូវជាតិយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំនុចច្រកអន្តរជាតិត្រពាំងស្រែ ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ ២ធ្នូស្រុកស្នួល ខេត្តក្រចេះ ។
អធិការនគរនបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីមបានប្រាប់សារព័ត៌មាននាថ្ងៃទី៩ វិច្ឆិកា នេះថា ទាក់ទិនករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវ និងប្រកាសស្វែងរកសាច់ញាតិ ក្រុមគ្រួសារជនរងគ្រោះដែលបាត់សមាជិក មកពិនិត្យ និងទទួលសាកសព យកទៅធ្វើពិធីបុណ្យតាមប្រពៃណី ។
លោកអធិការបន្តឲ្យដឹងថា ស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ជាក់ស្តែងនៅនិងកន្លែងកើតហេតុ យើងប្រទះឃើញមានសពជនរងគ្រោះចំនួន៥នាក់ មានប្រុស ស្រីក្មេងចាស់ ។
ក្រោយកម្លាំងសមត្ថកិច្ចចុះវាស់វែងនិងធ្វើកំណត់ហេតុកម្លាំងសមត្ថកិច្ចក៏បានយកសពទៅតម្កល់ទុកនៅវត្តទួលសេះសរ ឃុំស្នួល ស្រុកស្នួល រង់ចាំសាច់ញាតិមកទទួល ដោយសពទាំង៥នាក់នោះភិនភាគ រួមមាន ស្ត្រីវ័យចំណាស់ ២ នាក់ ក្មេងស្រីម្នាក់ និងក្មេងប្រុសចំនួន ២នាក់។
ប្រភពពីសមត្ថកិច្ចបាន បានដាក់ការសង្ស័យថា ជាករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងរវាងរថយន្ត ប្រភេទ V1និងម៉ូតូ។ រីឯអត្តសញ្ញាណរថយន្តនឹងតៃកុងរថយន្តបង្ករ រហូតមកដល់ពេលនេះ សមត្ថកិច្ចស្រុកស្នួល នៅពុំទាន់ស្រាវជ្រាវរកឃើញនៅឡើយទេ។
លោកអធិការស្រុកបានបង្ហើបថា សមត្ថកិច្ចយើងបានកំណត់មុខសញ្ញាខ្លះៗហើយតៃកុងរថយន្តអាចនឹងរត់គេចខ្លួន តែរថយន្តមិនអាចគេចទៅណាផុតឡើង៕
ចែករំលែកព័តមាននេះ