ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនបង់​ក្លា​ដេ​សម្នាក់ ជា​កម្មករ​រោងចក្រ​កាត់ដេរ ប្រទះ​ឃើញ​ស្លា​.​ប់​ក្នុង​បន្ទប់​ជួល

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជនជាតិ​បង់​ក្លា​ដេ​ស ដែល​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់ ត្រូវ​បាន​ជំងឺ​ប្រចាំ​កាយ ហើមជើង​យូរ​មក​ហើយ រើ​ឡើង​ធ្វើទុក្ខ​ខ្លាំង ប៉ុន្តែ​អត់​បាន​ទៅ​កាន់​មន្ទីរពេទ្យ​នោះ​ទេ និង​ត្រូវ​បាន​មិត្តភក្ដិ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជនជាតិ​បង់​ក្លា​ដេ​ស ដែល​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់ ត្រូវ​បាន​ជំងឺ​ប្រចាំ​កាយ ហើមជើង​យូរ​មក​ហើយ រើ​ឡើង​ធ្វើទុក្ខ​ខ្លាំង ប៉ុន្តែ​អត់​បាន​ទៅ​កាន់​មន្ទីរពេទ្យ​នោះ​ទេ និង​ត្រូវ​បាន​មិត្តភក្ដិ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា ជួយ​ច្របាច់​គក់​ឲ្យ លុះ​ក្រោយ​ពេល​បាន​ធូរស្រាល ក៏​បាន​នាំ​គ្នា​ចូល​ដេក រហូត​ដល់​ព្រឹក​ឡើង ស្រាប់តែ​ប្រទះ​ឃើញ​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នោះ បាន​កើតឡើង​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រជា​ការពារ​ម្នាក់ បាន​ប្រាប់​ថា យុវជន ដែល​ស្លា​.​ប់​បាត់បង់​ជីវិត​ខាងលើ​ឈ្មោះ SULAIMAN DM អាយុ​២១​ឆ្នាំ ជា​ជនជាតិ​បង់​ក្លា​ដេ​ស មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មាន​ជំងឺ​ហើមជើង ប្រចាំ​កាយ​យូរ​មក​ហើយ និង​ទើប​ចូល​ទៅ​ស្នាក់​នៅ​បន្ទប់​ជួល កើតហេតុ​ខាងលើ​ជាមួយ​មិត្តភក្ដិ បាន​១​ខែ​ប៉ុណ្ណោះ ។

ប្រជា​ការពារ​ម្នាក់ បាន​ប្រាប់​បន្ត​ថា នៅ​យប់​ថ្ងៃ​ទី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ជំងឺ​បាន​រើ​ឡើង​ធ្វើទុក្ខ​ខ្លាំង ប៉ុន្តែ​ពុំ​បាន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ ខណៈនោះ​ត្រូវ​បាន​មិត្តភក្ដិ​ម្នាក់ ដែល​ជា​ជនជាតិ​បង់​ក្លា​ដេ​ស​ដូច​គ្នា ជួយ​គក់​ច្របាច់​ឲ្យ​រហូត​បាន​ធូរស្រាល រួច​ក៏​បាន​នាំ​គ្នា​ដេក​រៀង​ៗ​ខ្លួន​ទៅ ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា រហូត​ដល់​ព្រឹក​ឡើង អត់​ឃើញ​យុវជន​នោះ ក្រោក​ដើម្បី​ងូតទឹក រៀបចំ​ខ្លួន​ទៅ​ធ្វើការ មិត្តភក្ដិ​ក៏​បាន​ដាស់​ឲ្យ​ក្រោក​ទើប​ដឹង​ថា ស្លា​.​ប់​បាត់​ទៅ​ហើយ ដោយ​ពុំ​ដឹង​ថា ស្លា​.​ប់​តាំងពី​ពេល​ណា​មក​ទេ ។ ខណៈនោះ​បាន​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក បន្ទាប់​មក​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ន​ង​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ