រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីផឹកស្រា ឌុបសង្សារទៅផ្ទះសំណាក់ ក្រោយប្រតិបត្តិការណ៍បានចំនួន០២ដង គាំងបេះដូងស្លាប់ភ្លាមៗ ។
ហេតុការណ៍នេះដែរ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់យីហោ ហេង មានលាភ តាមបណ្តោយផ្លូវលេខ៩០៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយហូបស្រា នៅត្រើយម្ខាងអូតែលសុខា ខណៈពេលហូបចុករួច ក៏ជិះម៉ូតូទៅយកសង្សារនៅឯច្បារអំពៅ ។ លុះមកដល់វេលាម៉ោង០១យប់ ជនរងគ្រោះ ក៏បានឌុបសង្សារទៅផ្ទះសំណាក់ យីហោ ហេងមានលាភ។ ភ្លាមៗ ជនរងគ្រោះ នឹងសង្សារបានចាប់ផ្តើមប្រតិបត្តិការណ៍បានចំនួន០២ដង រួចក៏បានប្រាប់នារីជាសង្សារថា «ខ្លួនមិនស្រួល» ។ ស្របពេលនោះ នារីជាសង្សារបានរត់ចុះទៅប្រាប់ម្ចាស់ផ្ទះសំណាក់ ហើយម្ចាស់ផ្ទះសំណាក់ ក៏បានយកប្រេងកូឡាជួយលាប ដើម្បីអោយជនរងគ្រោះមានភាពធូរស្រាល ប៉ុន្តែដោយសារមើលស្ថានភាពជាក់ស្តែង បុរសរងគ្រោះ មិនមានការធូរស្រាលសោះ ទើបប្រញាប់រាយការណ៍ទៅកាន់មន្ទីរពេទ្យ ដើម្បីសុំរថយន្តសង្គ្រោះ មកជួយអោយទាន់ពេលវេលា តែជាអកុសល នៅពេលរថយន្តសង្គ្រោះមកដល់ ជនរងគ្រោះបានដាច់ខ្យល់បាត់បង់ជីវិតបាត់ហើយ ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចបានសន្និដ្ឋានថា បណ្តាលមកពីគាំងបេះដូង ៕
ចែករំលែកព័តមាននេះ